សុកត្រាំង៖ សាលាយោធាខេត្តសុកត្រាំង បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង សហការជាមួយនឹងមន្ទីរសុខាភិបាល ធ្វើពិធីជូនលិខិតបញ្ជាក់បានឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកប្រមូលផ្ដុំនៅសាលាយោធាភូមិភាគដល់ពលរដ្ឋវៀតណាម ១០៥ នាក់ ដែលវិលមកពីប្រទេសម៉ាឡេស៊ី ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីបង្ការជំងឺ Covid-១៩។
សាលាយោធាខេត្តសុកត្រាំង ជូនលិខិតបញ្ជាក់ដល់ពលរដ្ឋ ១០៥ នាក់ ដែលវិលមក
ពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានរៀបចំឱ្យនៅដាច់ដោយឡែកដើម្បីបង្ការជំងឺ
Covid-១៩។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ចូវថាញ់តឹម អនុប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង សាលាយោធាខេត្តជាមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំង ២៥ ទទួលដាក់ឱ្យនៅដាច់ដោយឡែករបស់ខេត្តសុកត្រាំង ត្រូវបានជ្រើសរើសដើម្បីទទួលដាក់ឱ្យនៅដាច់ដោយឡែកដល់ពលរដ្ឋ ១០៥ នាក់ ដែលវិលមកពីប្រទេសម៉ាឡេស៊ី តាមជើងយន្តហោះ VJ ៨៨២ (ពីJakarta មកកឹងធើ) កាលពីថ្ងៃ ២៦ ខែមេសា និងត្រូវបានបញ្ជូនឆ្ពោះទៅកាន់សាលាយោធាខេត្ត។ ក្រោយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែក ឃើញថាពលរដ្ឋទាំងអស់នេះ មានសុខភាពល្អជាធម្មតា លទ្ធផលធ្វើតេស្ត គឺអវិជ្ជមានវីរុស SARS-Cov2 ៕
យ្វីអាញ់-ពេជ្រសឿន