កាលពីថ្ងៃ២០ ខែឧសភា ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានពុទ្ធសាសនាខ្មែរ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រះវិហារ។
ព្រះតេជគុណ ព្រះឧបជ្ឈាយ៍ ចម្រើនជ័យមង្គលប្រោះព្រំសុគន្ធវារី ក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារ។
ព្រះវិហារមានបណ្ដោយ៤០ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់២៤,៩ម៉ែត្រ និងមានជណ្ដើរកាច់ទាំងបួនទិស អាស្រ័យដោយវិទ្យាស្ថានវិស្វកម្មក្រុងកឹងធើរចនាប្លង់ ចំណែកការបន្ទំក្បូរក្បាច់រចនា គឺសិប្បករលីឡេត ជាអ្នកទទួលរ៉ាប់រង។ ថវិកាកសាងបានមកពីការចូលរួមក្នុងសង្គម (បវារណាព្រះសង្ឃ ពុទ្ធបរិស័ទនៅតាមបណ្ដាវត្ត សប្បុរសជន ក្នុងនោះ ស៊ីម៉ង់ត៍តៃដូចូលកុសលបេតុង)។ តាមការគ្រោងទុកព្រះវិហារកសាងក្នុងរយៈពេល១៨ ខែ រួមមាន៣ដំណាក់កាល៖ ដំណាក់កាលទី១ (៦ខែចុងឆ្នាំ ២០២០) ចាក់សសរចំនួន ៦០ ដើម និងចាក់គ្រឹះខឿន។ ដំណាក់កាលទី២ (៦ ខែដើមឆ្នាំ ២០២១) ប្រក់ក្បឿង។ ដំណាក់កាលទី៣ (៦ ខែចុងឆ្នាំ ២០២១) បង្ហើយបរិវេណខាងក្នុងព្រះវិហារ (នៅបរិវេណខឿនខាងក្រៅព្រះវិហារទាំង៣ថ្នាក់បង្ហើយជាខាងក្រោយ)។
វិទ្យាស្ថានពុទ្ធសាសនាខ្មែរ មានទីតាំងស្ថិតនៅមណ្ឌល១២ សង្កាត់ចូវវ៉ាន់ឡីម ខណ្ឌអូរម៉ូង ក្រុងកឹងធើ ជាវិទ្យាស្ថានទី៤របស់សមាគមពុទ្ធសាសនាវៀតណាម បានបង្កើតឡើងនៅឆ្នាំ ២០០៦។ យោងតាមគម្រោងប្លង់រួម វិទ្យាស្ថានមានផ្នែកសំណង់ចំនួន១៤ មានដាំដើមឈើ ធ្វើស្ពាន ផ្លូវជាដើម។ រហូតមកទល់ពេលនេះ វិទ្យាស្ថានបានដាក់ដំណើរការមណ្ឌលគណៈអធិការបតី សាលាឆាន់ និងរោងភត្ត សាងសង់សម្រេចជាង៨០%។ ការបើកការដ្ឋានសាងសង់ ព្រះវិហារ មានអត្ថន័យយ៉ាងសំខាន់សម្រាប់ធ្វើកិច្ចវត្តរបស់សមណសិស្ស ដែលកំពុងសិក្សានៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ ៕
ថាញ់ឡុង -ពេជ្រសឿន