គណៈកម្មាធិការប្រជាជនខេត្តវិញឡុង ទើបចេញសេចក្តីសម្រេចផ្តល់សច្ចាប័នលើគម្រោងវិនិយោគកសាងមណ្ឌលបូជាសពនៅវត្តសិរីមង្គលតាធាយ ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង។
ទិដ្ឋភាពវត្តសិរីមង្គលតាធាយ។
ឆ្លងតាមរយៈនោះ គម្រោងបានវិនិយោគកសាងថ្មីនៅវត្តសិរីមង្គលតាធាយ ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង លើផ្ទៃដី១១.៧៥៤ម២ រួមមានសំណង់រាយរង ដូច៖ អគារឈាបនដ្ឋាន (ជាន់ទី១ ផ្ទៃដី ៨៥០ម២) រួមមាន៖ បន្ទប់ប្រចាំការនិងសុខាភិបាល បន្ទប់ទទួលភ្ញៀវ ទីដាក់មឈូស បន្ទប់ប្រារព្ធពិធីបុណ្យ បន្ទប់បូជាសព បន្ទប់បញ្ជា បន្ទប់វិនិច្ឆ័យធាតុ បន្ទប់ប្រគល់ធាតុ បន្ទប់អនាម័យ កន្លែងទទួលភ្ញៀវរបៀង។ ដំណាក់បច្ចេកទេស (ជាន់ទី១ លើផ្ទៃដី៨៨ម២) និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់រាយរង ដូច៖ ខ្លោងទ្វាររបង ៧០០ ម៉ែត្រ ទីធ្លាផ្លូវ៣.៤៦៤ម២ ដើមឈើលម្អ សួនច្បារ ប្រព័ន្ធផ្គត់ផ្គង់ទឹកនិងបង្ហូតទឹកខាងក្រៅឈាបនដ្ឋាន ប្រព័ន្ធធផ្គត់ផ្គង់អគ្គិសនីខាងក្រៅឈាបនដ្ឋាន ប្រព័ន្ធបង្ការពន្លត់អគ្គិភ័យ បង្ការរន្ទះ ប្រព័ន្ធចម្រោះទឹកកខ្វក់ ដំណាក់ត្រង់ស្វូរអណ្ដូងស្នប់ ប្រព័ន្ធច្រោះទឹក មណ្ឌលដាក់ធុងហ្គាសឧស្សាហកម្ម ពង្រាបទីធ្លា បង្ការទប់ស្កាត់កណ្ដៀរ ឧបករណ៍៖ ឧបករណ៍បូជាសព (ឈាបនដ្ឋាន ធុងហ្គាសឧស្សាហកម្ម រថយន្តដឹកសព) សម្ភារៈការិយាល័យ ម៉ាស៊ីន អគ្គិសនីបម្រុង។
នេះជាគម្រោងស្ថិតក្នុងក្រុម C អាស្រ័យគណៈជនជាតិខេត្តធ្វើជាម្ចាស់វិនិយោគ ដោយកម្រិតវិនិយោគសរុប៤៥ពាន់លានដុង ពីប្រភពថវិកាមជ្ឈិមបំពេញបន្ថែមមានទិសដៅ (ថវិកាបុព្វហេតុបរិស្ថាន) និងបានអនុវត្តចាប់ពីឆ្នាំ២០២០-២០២២។
ទិសដៅវិនិយោគកសាងសំណង់នេះ គឺដើម្បីធានាជំរុញទឹកចិត្តទម្រង់បូជាសពទាន់សម័យ សមស្របជាមួយនឹងប្រពៃណីរបស់ជនរួមជាតិខ្មែរ ក៏ដូចជា បណ្តាជនជាតិដទៃទៀត ធានាបទដ្ឋានជាតិខាងបរិស្ថាន៕
ហាថាញ់-វិមាន