ព្រឹកថ្ងៃទី ១១ ខែឧសភា អង្គសន្និបាតលើកទី ១២ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XII បានបើកអង្គសន្និបាតយ៉ាងមហោឡារិក នៅរដ្ឋធានីហាណូយ។ អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង ធ្វើជាអធិបតីក្នុងអង្គសន្និបាត ។ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ប្រកាសបើកអង្គសន្និបាត។
ទិដ្ឋភាពនៃអង្គសន្និបាត។
ក្នុងសន្និបាតលើកនេះ គណៈប្រតិបត្តិការមជ្ឈិមបក្ស នឹងពិភាក្សា ធ្វើការសម្រេចចិត្តលើបញ្ហា ដូចជា៖ ទិសដៅការងារបុគ្គលិកនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XIII ; ទិសដៅបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី XV និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦; បរិមាណនិងការបែងសមសភាពតំណាងចូលរួមមហាសន្និបាតលើកទី XIII របស់បក្ស និងបញ្ហាសំខាន់ៗមួយចំនួនឯទៀត។
ថ្លែងយោបល់បើកអង្គសន្និបាត តំណាងការិយាល័យនយោបាយ គណៈលេខាបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូតត្រុង បានមានប្រសាសន៍ថា អង្គសន្និបាតលើកនេះ ប្រារព្ធឡើងក្នុងពេលដែលប្រទេសជាតិទាំងមូល កំពុងប្រារព្ធពិធីរំលឹកអនុស្សាវរីយ៍លើកទី ៤៥ ទិវារំដោះទាំងស្រុងភាគខាងត្បូង ឯកភាពទឹកដី; អនុស្សាវរីយ៍ ១៣០ ឆ្នាំ ទិវាកំណើតរបស់លោកប្រធានហូជីមិញ ជាពិសេសគឺឋិតក្នុងបរិបទទូទាំងបក្ស ទូទាំងប្រជាជន កំពុងអនុវត្តន៍យ៉ាងល្អក្នុងការបង្ការ ទប់ស្កាត់រោគរាលដាលជំងឺ COVID -១៩ រួមចំណែកក្នុងការពញ្ញាក់ស្មារតី ក្នុងទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ព មោទនភាពចំពោះបក្សរុងរឿង អ៊ំហូដ៏មហិមា ជនជាតិវៀតណាមវីរភាព។
អគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ជាងអ្នកណាទាំងអស់ សមាជិកមជ្ឈិមបក្សម្នាក់ៗ ត្រូវលើកកម្ពស់ប្រពៃណីបដិវត្តន៍មោះមុត រុងរឿងរបស់បក្សនិងប្រទេសជាតិ លើកកម្ពស់ជាងទៀតស្មារតីទទួលខុសត្រូវ ខិតខំបំពេញឱ្យបានសម្រេចនូវភារកិច្ចសំខាន់ដែលខ្លួនទទួលបន្ទុកឱ្យបានល្អ; សំណូមពរសមាជិកមជ្ឈិមបក្សម្នាក់ៗគប្បីលើកកម្ពស់បញ្ញា ផ្តល់នូវយោបល់មានភាពស៊ីជម្រៅ ជាក់ស្ដែងនៅក្នុងខ្លឹមសារដែលបានអនុម័ត ធានាភាពជោគជ័យនៃសន្និបាត៕
យោងតាម https://baodautu.vn - វ៉ាន់តឹន