ក្រុមអ្នកឯកទេសនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងក្រសួងវិទ្យាសាស្រ្ត
និងបច្ចេកវិទ្យា ពិនិត្យទទួលស្គាល់ប្រធានបទស្រាវជ្រាវបង្គានាគពូជមិនមានជំងឺ។
កន្លងហើយ សាកលវិទ្យាល័យត្រាវិញ បានរៀបចំពិនិត្យទទួលស្គាល់ដំណាក់កាលទី២ នៃប្រធានបទស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត៖ “ស្រាវជ្រាវបង្កើតប្រភព ពូជបង្គានាគមិនមានជំងឺ ផ្គត់ផ្គង់កសិដ្ឋានបង្កាត់-ភ្ញាស់ពូជនៅត្រាវិញ” ទទួលបន្ទុកប្រធានបទស្រាវជ្រាវ គឺបណ្ឌិតហ្វិញកីមហឿង នាយករងផ្នែកកសិកម្មនិងជលផលនៃសាកលវិទ្យាល័យត្រាវិញ។ នេះជាប្រធានបទស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត អាស្រ័យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ចុះកិច្ចសន្យាជាមួយសាកលវិទ្យាល័យត្រាវិញ ដំណើរការអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០២០ ដោយថវិកា ៦,៥ ពាន់លានដុង សរុបទាំង២ដំណាក់កាល។
ដំណាក់កាលទី១ ចិញ្ចឹមបង្គានាគពូជ១០០កូន ទទួលបានជោគជ័យ ដោយមានរយៈពេល១៣ ខែសម្រេចតាមគោលដៅដាក់ចេញ។ ដំណាក់កាលទី២ ចិញ្ចឹម៣០០ កូនជាបន្តទៀត។ កសាងបានដំណាក់ការបង្កាត់-ភ្ញាស់ពូជបង្គានាគមិនមានជំងឺ ក្នុងលក្ខណៈសិប្បនិមិត្ត កាត់បន្ថយបានរយៈពេលចិញ្ចឹមនៅត្រឹម១២ ខែ៕
មា៉ល័យ- ពេជ្រសឿន