ក្នុងនាមជាអគ្គលេខាធិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តគៀងយ៉ាង ព្រះអង្គបានស្នើយោបល់ដល់ប្រចាំការសមាគមចូលរួមគាំទ្របទបញ្ជា១៦-CT/TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការបង្ការ ទប់ស្កាត់ជំងឺCovid-១៩ និងផ្សព្វផ្សាយអនុវត្តដោយផ្ទាល់ដល់វត្តខ្មែរចំនួន ៧៦ លើភូមិសាស្ត្រខេត្ត។
ព្រះតេជព្រះគុណ យ័ញណឹង កំពុងផ្សព្វផ្សាយឯកសារស្តីពីការបង្ការ ទប់ស្កាត់ជំងឺCovid-១៩
នៅវត្តសិរីវង្សា។
វត្តខ្មែរទាំងពីរដែលព្រះតេជព្រះគុណយ័ញណឹង ធ្វើជាព្រះចៅអធិការ បានរៀបចំសកម្មភាពជាច្រើន ដើម្បីវត្តនានាអនុវត្តតាម ដូច៖ ចលនាដេរម៉ាស់សម្រាប់ព្រះសង្ឃនិងគណៈកម្មការវត្តប្រើប្រាស់ ធ្វើតារាងប្រកាសជូនដំណឹងអំពីកាលវិភាគសកម្មភាពរបស់វត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ រៀបចំកន្លែងស្នាក់នៅគួរសមនិងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ ឱ្យសមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ល។ “ព្រះតេជព្រះគុណសង្កេតឃើញ ពេលដែលខ្វះម៉ាស់ប្រើប្រាស់ ព្រះអង្គក៏ចលនាកាត់ដេរម៉ាស់ រួចហើយកម្ចាត់មេរោគដោយ អាល់កុលទើបចែកចាយដល់អ្នកប្រើប្រាស់ ចំណែកម៉ាស់វេជ្ជសាស្រ្តកំពុងខ្វះខាត គឺទុកសម្រាប់ឱ្យគ្រូពេទ្យនិងវេជ្ជបណ្ឌិតជំនាញការវិញ” ព្រះតេជព្រះគុណយ័ញណឹង មានព្រះដីកាដូច្នេះ ។
តាមព្រះដីកាព្រះតេជព្រះគុណយ័ញណឹង ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដោយប្រសិទ្ធភាពសំខាន់ ត្រូវតែណែនាំពុទ្ធបរិស័ទមានស្មារតីបង្ការ ទប់ស្កាត់ជំងឺCovid-១៩ ទោះជាដូច្នោះក៏ដោយ មិនមែនការដើរឃោសនានិងទទួលបានការគាំទ្រទាំងអស់នោះទេ។
ព្រះតេជព្រះគុណ យ័ញណឹង ណែនាំព្រះសង្ឃកាត់ដេរម៉ាស់តាំងពីដើមខែ៣/២០២០ម្ល៉េះ។
ជាក់ស្តែងដូចជាការចលនាគ្រួសារមួយចំនួននៅភូមិបៅឡា ឃុំណាមថៃ មិនត្រូវប្រមូលផ្តុំគ្នាជប់លៀងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីទេ ជៀសវាងការឆ្លងរាលដាលនៃជំងឺនេះ គឺមានអ្នកជាច្រើនមិនយល់ស្រប។ ប៉ុន្តែដោយប្រជាប្រិយរបស់ព្រះអង្គ ពុទ្ធបរិស័ទក៏បានផ្លាស់ប្តូរគំនិត។ លោកយ័ញវង្ស អ្នកស្រុកនៅភូមិបៅឡា បានឱ្យដឹង៖ “ព្រះអង្គផ្តល់ព័ត៌មានអំពីស្ថានភាពជំងឺមានភាពស្មុគស្មាញ ដូច្នេះពុទ្ធបរិស័ទត្រូវគោរពតាមការរក្សាគម្លាតសង្គម ទទួលបុណ្យចូលឆ្នាំថ្មីនៅផ្ទះ កុំប្រមូលផ្តុំគ្នាច្រើន។ ព្រះអង្គក៏មានព្រះដីកាផងដែរថា យើងក៏ត្រូវមានស្មារតីការពារខ្លួនយើងនិងសហគមន៍ផង ប្រសិនមានរោគកើតឡើងទាំងអស់គ្នា ក្នុងភូមិត្រូវនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ធ្វើឱ្យលំបាកដល់មូលដ្ឋាននិងបង់ខាតប្រាក់ចំណាយរបស់រដ្ឋ។ ស្តាប់ហើយយើងខ្ញុំក៏គោរពតាមព្រះអង្គ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី” ។
តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ ព្រះតេជព្រះគុណយ័ញណឹង តែងទទួលបានការផ្ដល់ទំនុកចិត្តពីប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តគៀងយ៉ាង ពុទ្ធបរិស័ទទុកព្រះអង្គដូចជាគំរូរៀនសូត្រ និងគុណធម៌ដែលគួរបដិបត្តិតាម។ ជាពិសេសថ្មីៗនេះ ព្រះអង្គមានវិធីឃោសនាច្រើនយ៉ាងប្រកបដោយប្រសិទ្ធភាព សម្រាប់ពុទ្ធបរិស័ទនិងប្រជាជនក្នុងតំបន់ដើម្បីបង្ការ ទប់ស្កាត់ជំងឺCovid-១៩ ៕
យោងតាមៈ baodantoc.vn -ប្រែសម្រួល: លេងមី