|
លោកចៅចៀង |
រយ:ពេលកន្លង អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរឃុំវិញទ្រុង ស្រុកទ្រីតូង ខេត្តអាងយ៉ាង លើកកម្ពស់តួនាទីផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ចំពោះជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តប្រកបដោយប្រសិទ្ធភាព។ល។ លោកចៅចៀង ជាកសិករម្នាក់ក្នុងចំណោមកសិករទាំងឡាយដែលមានប្រជាប្រិយនៅវិញទ្រុង។
លោកចៅចៀង (១៩៥០) ជនជាតិខ្មែរនៅភូមិទម្លាប់ ឃុំវិញទ្រុង ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ លោកចៅចៀងបានសំណេះសំណាលជាមួយយើងខ្ញុំ ៖ “គ្រួសារខ្ញុំមានដី៣,៥ ហិកតា ធ្វើស្រូវបានតែមួយរដូវ ទិន្នផលទាប ហើយការចំណាយទុនក៏ច្រើន។ ផ្ដើមពីរដ្ឋបានវិនិយោគប្រព័ន្ធធារាសាស្រ្តរួចរាល់- និងការចលនារបស់សមា គមកសិករឃុំអំពីផ្លាស់ប្ដូរផលិតកម្ម មកដាំដំណាំ ចិញ្ចឹមសត្វ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត អនុវត្តកម្មវិធីកាត់បន្ថយ៣ បង្កើន៣ ក្នុងការផលិតស្រូវគុណភាពខ្ពស់។ ចាប់ពីឆ្នាំ២០១៦-២០១៧ ខ្ញុំផលិតពូជស្រូវ OM ៦១៦៨ ពីព្រោះពូជនេះមានទិន្នផលខ្ពស់ ទិន្នផលមធ្យមភាគពី៨-៩តោន/ហិកតា រកបានប្រាក់ចំណូលជាង៥០០ លាន ដុង/ឆ្នាំ។ បន្ទាប់ពីទូទាត់រួចស្រេច ខ្ញុំនៅចំណេញប្រមាណ៣០០លានដុង”។
លោកចៅចៀង (ខាងស្ដាំ) រួមជាមួយកម្មាភិបាលកំពុងសំណេះ
សំណាលអំពីកសាងផ្លូវជនបទ។
ផ្ដើមពីប្រភពចំណូលនេះ អាចជួយគ្រួសារគាត់ មានជីវភាពធូរធារគ្រាន់បើ ហើយកូនទាំង៤នាក់ បានរៀនសូត្រចប់ចុងចប់ដើម និងមានការងារធ្វើលំនឹង។ ក្នុងតួនាទីជាសមាជិកសមាគមកសិករឃុំវិញទ្រុង លោកចៅចៀង សកម្មចូលរួមវិភាគទាន មូលនិធិសង្គមសប្បុរសធម៌នៅភូមិភាគ ចលនាជាសម្ភារ:និងទឹកប្រាក់រាប់សិបលានដុង។ ទន្ទឹមនឹងនោះ គាត់នៅទាំងចលនាប្រជាជនធ្វើរបងផ្លូវជនបទ បង្គោលទង់។ល។ ប្រកបដោយប្រសិទ្ធភាព។ មកកាន់ភូមិទម្លាប់ ឃើញផ្ទះឋិតនៅតាមបណ្ដោយផ្លូវបេតុងមានរបងផ្កាលម្អបៃតង ពិសេសនៅថ្ងៃបុណ្យទានម្ដងៗ ទង់ក្រហមផ្កាយលឿងព្យួរឡើង។ នោះហើយគឺអាស្រ័យលោកចៅចៀងជាអ្នកផ្សព្វផ្សាយ ចលនាប្រជាជនកសាងនិងកែលម្អបរិស្ថាន។ ក្រៅពីនេះ គាត់នៅទាំងឧបត្ថម្ភដើមទុន ជួយសមាជិកកសិករក្រីក្រចំនួន៨នាក់និងណែនាំការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងផលិតកម្ម ឈានឡើងចាកផុតភាពក្រីក្រប្រកបដោយចីរភាព។
ផ្ដើមពីការខិតខំប្រឹងប្រែង និងការលះបង់ដើម្បីភូមិភាគ គ្រួសារគាត់ត្រូវបានភូមិភាគទទួលស្គាល់កិត្តិនាមជាគ្រួសារវប្បធម៌ ហើយតែងតាំងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។ លោកចៅចៀង ទទួលបានប័ណ្ណសរសើរគ្រប់លំដាប់ថ្នាក់ជាច្រើន ហើយបានទទួលស្គាល់ជាកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត៕
អត្ថបទ និងរូប៖ ទីទុយ