មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/04/2020 - 16:00

អំ​ពូលភ្លើង​ផ្លូវ​ ប្រើ​ថា​មពល​ព្រះ​អា​ទិត្យ​នៅ​ដាឡុក​

បង្កើត​ស្នាដៃ​អំ​ណរ​មហា​សន្និ​បាត​ប​ក្សគ្រប់​លំ​ដាប់​ថ្នាក់​ ឃុំ​ដាឡុក​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ បាន​ចលនា​ប្រ​ជា​ជន​ សប្បុរ​ស​ជន​កសាង​ដងផ្លូវ​ “ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​” មាន​ដាក់​អំ​ពូលផ្លូវ​ប្រើ​ ថា​មពល​ព្រះ​អា​ទិត្យ​នៅ​តាម​ផ្លូវ​ជន​បទ​មួយ​ចំ​នួន​លើភូមិ​សាស្រ្ត​ឃុំ​។​ តាម​ការ​វាយ​តម្លៃ​របស់​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​ឃុំ​ ការ​ដាក់​អំ​ពូលភ្លើង​ផ្លូវ​ប្រើ​ថា​មពល​ព្រះ​អា​ទិត្យ​ ជួយ​ប្រិត​សំ​ចៃ​អគ្គិសនី ផ្គត់​ផ្គង់​ ថា​មពល​អគ្គិ​សនីបង្កើត​ឡើង​ជាបន្ត​បន្ទាប់​ បង្កើត​ផលវិជ្ជមាន​  ម៉្លោះ​ហើយ​ទទួល​បាន​ការ​គាំ​ទ្រយ៉ាង​ពេញទំ​ហឹង​ពីសំ​ណាក់​ប្រ​ជា​ជន​។​

ប្រ​ព័ន្ធ​អគ្គិ​សនីថា​មពល​ព្រះ​អា​ទិត្យ​ ត្រូវ​បាន​ដាក់​នៅ​មុខ​ខ្លោង​ទ្វារ​វត្ត​ ចម្បីសោ​ភ័ណ (ត្រោក​កើត​) ឃុំ​ដាឡុក​។

លោក ត្រឿង​កិញហ្វា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដាឡុក​ ឱ្យ​ដឹង​៖ “ដងផ្លូវ​ “ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​” មាន​ដាក់​អំ​ពូលភ្លើង​ផ្លូវ​ប្រើ​ថា​មពល​ព្រះ​អា​ទិត្យ​នៅ​តាម​ផ្លូវ​កៅ​ស៊ូ​ជន​បទ​ នៅ​ភូមិ​ហឿងភូ A ហឿងភូ B ហឿងភូ C និង​ផ្លូវ​ដានភូមិ​ហឿងភូ C សរុប​ប្រ​វែង​ ៨​,៦​ គីឡូ​មែ៉ត្រ ជាមួយ​នឹង​ថវិកា​ជាង​ ៤​២​២​ លាន​ដុង​។​ បច្ចុ​ប្បន្ន​ ឃុំ​ដាំ​បង្គោល​ភ្លើង​បាន​ចំ​នួន​ ៨​៣​ ចន្លោះ​ពីបង្គោល​មួយ​ទៅ​បង្គោល​មួយ​ប្រ​វែង​ ៣​០ម៉ែ​ត្រ បង្គោល​នីមួយ​ៗ​កម្ពស់​ប្រ​មាណ​ពី ៣​,៥​-៤​ ម៉ែ​ត្រ សរុប​ប្រ​វែង​ផ្លូវ​ប្រ​មាណ​ ២​,៥​ គីឡូ​ម៉ែ​ត្រ សរុប​ថវិកា​ជិត​ ១​៤​២​ លាន​ដុង​ អា​ស្រ័យ​ប្រ​ជា​ជន​និង​សប្បុរ​ស​ជន​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​”។​

អ្នក​មីង​ថា​ច់​ធីង៉ៀ នៅ​ភូមិ​ហឿងភូ A ឱ្យដឹង​៖ “កន្លង​ហើយ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​មក​ចលនា​គ្រួ​សារ​អនុ​វត្ត​សំ​ណង់​ផ្លូវ​ “ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​” ក្នុង​នោះ​ មាន​ដាក់​អំ​ពូលភ្លើង​ផ្លូវ​ គ្រួ​សារ​ខ្ញុំ​រីក​រាយ​គាំ​ទ្រនិង​រួម​វិភាគ​ទាន​១​,៩​លាន​ដុង​។​ ខ្ញុំ​គិត​ថា​ ទង្វើ​នេះ​មាន​អត្ថ​ន័យ​ រួម​ចំ​ណែក​ជាមួយ​ភូមិ​ភាគ​អនុ​វត្ត​ល្អ​ភារកិច្ច​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។​ ក្រៅ​ពីនោះ​ ការ​តម្លើងប្រ​ព័ន្ធ​ភ្លើង​ផ្លូវ​ប្រើ​ថាមពល​ព្រះ​អា​ទិត្យ​ ប្រ​ជា​ជន​មាន​ការ​ស្ងប់​ចិត្ត​ ពីព្រោះ​មិន​បង់​ថ្លៃ​អគ្គិ​សនី ប៉ុន្តែ​នៅ​តែជួយ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​យប់​ព្រលប់​មាន​ភាព​ងាយ​ស្រួល​”។​ លោក​ហ្វិញវ៉ាន់​ដុង​ ស្នាក់​នៅ​ភូមិ​ជាមួយ​អ្នក​មីង​ង៉ៀ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ពីមុន​ពុំ​ទាន់​មាន​អំ​ពូលភ្លើង​ផ្លូវ​ ពេល​យប់​តិច​មាមីង​ទៅ​មក​។​ ឥឡូ​វនេះ​ ពេល​យប់​តាម​ដងផ្លូវ​មាន​ភ្លើង​ភ្លឺ​ ប្រ​ជា​ជន​រំភើប​ចិត្ត​ណាស់​។​ មាន​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ អ្នក​វ័យ​ចំ​ណាស់​ឆាប់​ក្រោក​ដើរ​ហាត់​ប្រាណ​ ការ​លក់​ដូរ​ក៏​មាន​ភាព​ងាយ​ស្រួល​។​ កសិករ​ជាច្រើន​កំ​ពុង​គ្រោង​គិត​នៅ​ពេល​ខាង​មុខ​ គាំ​ទ្រការ​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​ ដើម្បី​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។​ គ្រួ​សារ​ខ្ញុំ​គាំ​ទ្រនិង​រួម​វិភាគ​ទាន​ប្រាក់​៤​លាន​ដុង​ ដើម្បី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដាក់​ភ្លើង​ផ្លូវ​ប្រើ​ថា​មពល​ព្រះ​អា​ទិត្យ​”៕​

                                                            សឺនម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ