នេះគឺជាព័ត៌មានដែលបានលើកឡើងនៅក្នុងរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធី ទិសដៅជាតិអំពីការកសាងជនបទថ្មីនៅតំបន់ ជនជាតិភាគតិច និងតំបន់ភ្នំ រហូតដល់ខែមីនា ឆ្នាំ ២០២០ ទើបបានការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិមប្រកាសជាធរមាន។
ពិធីបើកប្រកាសឃុំអាងហីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង សម្រេចបទដ្ឋាន
ជនបទថ្មី។ រូបថត៖ លីធាន
តាមនោះ មកទល់ពេលនេះ ទូទាំងប្រទេសមានឃុំចំនួន ២.៩៤៧ នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បានកសាងសម្រេចបទដ្ឋានជនបទថ្មី (ស្មើ៤៤,៨% នៃចំនួនឃុំសរុប) ទាបជាងបើប្រៀបនឹងអត្រាបទដ្ឋានរួមក្នុងទូទាំងប្រទេស (៥៥,៦% ស្មើនឹង ៤.៩៤៧ឃុំ) ។ ក្នុងនោះ អត្រាឃុំដែលសម្រេចបទដ្ឋាននៅតំបន់មួយចំនួនជាក់ស្ដែងគឺ តំបន់ភ្នំភាគខាងជើង(៣១.៦%) ភូមិភាគកណ្តាលខាងជើង (៥៦,៧%) មាត់សមុទ្រភូមិភាគរកណ្តាល ខាងត្បូង (៥១,៤%) តីង្វៀង (៤០,៩%) វាលរាបទន្លេគឺវឡុង (៥១,២%) ។
មធ្យមភាគ លក្ខឋាន/ឃុំ៖ ១៤,៨៧/១៩ លក្ខឋានទាបជាងបើប្រៀបនឹងមធ្យមភាគរួម ក្នុងទូទាំងប្រទេស (១៥,៦៦ លក្ខឋាន) ។ ក្នុងនោះ អត្រាសម្រេចបទដ្ឋាននៅតំបន់មួយចំនួន គឺ៖ តំបន់ភ្នំភាគខាងជើង (១២,៧២លក្ខឋាន) ភូមិភាគកណ្តាលខាងជើង (១៦,១២ លក្ខឋាន) មាត់សមុទ្រភូមិភាគកណ្តាលខាងត្បូង (១៥,៥៤ លក្ខឋាន) តីង្វៀង (១៤,១លក្ខឋាន) វាលរាបទន្លេគឺវឡុង (១៥,៨៨ លក្ខឋាន) ។
មានអង្គភាពថ្នាក់ស្រុកចំនួន៦៩ បាននាយករដ្ឋមន្រ្តីទទួលស្គាល់សម្រេចបទដ្ឋាន/សម្រេចភារកិច្ចជនបទថ្មី ក្នុងនោះ ខេត្តមួយចំនួននៅតំបន់ភ្នំជួបការលំបាក ក៏មានអង្គភាពថ្នាក់ស្រុកបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ក្នុងឆ្នាំ ២០១៩ ដូចជា៖ ស្រុកត្រឹនអៀង (ខេត្តអៀងបៃ), ក្រុងង៉ាណាំ (ខេត្តសុកត្រាំង) ស្រុកទីវកឹង (ខេត្តត្រាវិញ) ស្រុកតៃត្រា (ខេត្តភូអៀង) …។
ទន្ទឹមនឹងលទ្ធផលនៃការកសាងជនបទថ្មី ជីវភាពរបស់ជនរួមជាតិតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក៏កំពុងបានកែលម្អផងដែរ។ អត្រាគ្រួសារក្រីក្រ មធ្យមភាគនៅឃុំនានាដែលមានការលំបាកខ្លាំង តំបន់ជនជាតិភាគតិច និងតំបន់ភ្នំមានការថយចុះប្រមាណពី ៣-៤%/ឆ្នាំ។ មកទល់បច្ចុប្បន្ន តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ មានឃុំចំនួន ៦១,៣% សម្រេចលក្ខឋានទី ១០ អំពីប្រាក់ចំណូល និងឃុំចំនួន ៦០,៧% សម្រេចបទដ្ឋានអំពីអត្រាគ្រួសារក្រីក្រ។
លទ្ធផលសម្រេចបានដូចពោលខាងលើមួយចំណែកគឺ អាស្រ័យប្រភពកម្លាំងប្រមូលផ្តុំដ៏ធំក្នុងការអនុវត្តកសាងជនបទថ្មីនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៦ - ២០១៩ ។ តាមនោះ ក្នុងដំណាក់កាលខាងលើ ទូទាំងតំបន់កៀរគរថវិកាបានប្រមាណ៩៨៨.៨៤៦ ពាន់លានដុង វិនិយោគក្នុងកម្មវិធី (ទូទាំងប្រទេស ១.២៦៨.៨២៣ ពាន់លានដុង) ស្រូប អត្រា ៧៧,៩៣% នៃថវិកាសរុបក្នុងទូទាំងប្រទេស ។ ក្នុងនោះ សហគមន៍ និងប្រជាជនស្ម័គ្រចិត្តរួមវិភាគទានប្រមាណ ៧០.៥៩៩ ពាន់លានដុង (ស្រូបអត្រា ៧,១៤%) ភាគច្រើនគឺបរិច្ចាគដី សម្ភារសាងសង់ និងថ្ងៃពលកម្ម ...៕
យោង http://cema.gov.vn ប្រែសម្រួលៈ វ៉ាន់តឹន