មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2020 - 09:44

អ្នក​មាន​ប្រ​ជា​ប្រិយ​កើត​ឆ្នាំ​១​៩​៧​៥​

បង​ត្រឹង​សារិន្ទ កើត​ខែតុលា​ ឆ្នាំ​១​៩​៧​៥​ នៅ​ភូមិ​ថើយ​ហឺវ ឃុំ​ដុង​ហ៊ីប ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ។​ ជាអ្នក​ខ្នះ​ខ្នែង​ធ្វើ​ការ​រកស៊ី​ ចេះ​យក​ចិត្ត​ទុក​ដាក់​ដល់​មាមីង​នៅ​ភូមិ​ផង​របង​ជាមួយ​ ម្ល៉ោះ​ហើយ​គាត់​បាន​ប្រ​ជា​ជន​ជឿទុក​ចិត្ត​ រួច​បោះ​ឆ្នោត​តែង​តាំង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​របស់​ភូមិ​នៅ​ឆ្នាំ​ ២​០១​៩​ ។​

បង​ ត្រឹង​សារិន្ទ

កំពុងស្ថិត​ក្នុង​រដូវ​ក្ដៅ​ ហើយ​ជាចំ​ណុច​ខ្ពស់​នៃ​រដូវ​ប្រាំ​ង  ហេតុ​នោះ​ រយៈ​ពេល​នេះ​ បង​សារិន្ទ ភាគ​ច្រើន​គឺ​នៅ​វាល​ស្រែ​។​ ព្រោះ​ហេតុ​នោះ​ ទោះ​ជាយើង​ខ្ញុំ​បាន​ណាត់​មុន​ក៏​ដោយ​  ប៉ុន្តែ​នៅ​តែមិន​ជួប​គាត់​។​ គួរ​ណាស់​តែមក​ផ្ទះ​ជួប​យើង​ខ្ញុំ​នៅ​ឯផ្ទះ​ ប៉ុន្តែ​គាត់​បែរ​ជាណាត់​ជួប​នៅ​ទីស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទៅ​វិញ​ ដើម្បី​ងាយ​ស្រួល​ទាំង​សង​ខាង​។​ ពីព្រោះ​គាត់​កំ​ពុងតែប៉ូមទឹក​បញ្ចូល​ស្រែ​ មិន​អា​ច​ទុក​ម៉ាស៊ី​ន​ចោល​យូរ​បាន​។​

បង​សារិន្ទ ជាអ្នក​មិន​សូវ​និយាយ​ស្តី ប៉ុន្តែ​បើ​និយាយ​ពីការ​ធ្វើ​ស្រែ​ និង​ភាព​ផ្លាស់​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើភូមិ​សាស្រ្ត​ គាត់​មាន​ស្មារ​តី​រីក​រាយ​ភ្លាម​។​ បង​សារិន្ទ ឱ្យ​ដឹង​៖ “កាល​ពី​ខ្ញុំ​នៅ​ក្មេង​ ផ្លូវ​គមនាគ​មន៍​ធ្វើ​ដំណើរ​ទៅ​មក​លំ​បាក​ណាស់​ គ្រួ​សារ​ក្រី​ក្រ បង​ប្អូន​ក៏​ច្រើន​ ម្ល៉ោះ​ហើយ​ចាំ​បាច់​ត្រូវ​ឈប់​រៀន​ពាក់​កណ្តាល​ការ​។​ ព្រោះ​ហេតុ​នោះ​ ទោះ​ជាលំ​បាក​យ៉ាង​ណាក៏​ដោយ​ ខ្ញុំ​ប្តេជ្ញា​មិន​ឱ្យ​កូន​ប្រុស​ទាំង​២​នាក់​ឈប់​រៀន​ឡើយ​។​ ខ្ញុំ​ទើប​ទិញ​ម៉ូតូ​១​គ្រឿង​ទំ​ហំ​ស៊ី​ឡាំង​៥​០CC ទុក​សម្រាប់​កូន​ទៅ​រៀន​នៅ​ថើយ​ឡាយ​”។​

តាម​ប្រ​សាសន៍​បង​ ង្វៀន​វ៉ាន់​ម៉េន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ហ៊ីប៖ បង​សារិន្ទ ជាអ្នក​មាន​ប្រ​ជា​ប្រិយ​វ័យ​ក្មេង​មួយ​រូប​ក្នុង​ចំ​ណោមអ្នក​មាន​ប្រ​ជា​ប្រិយ​របស់​ភូមិ​ភាគ​។​ ប្រ​ការ​នោះ​សឱ្យ​ឃើញ​ថា​ ប្រ​ជា​ជន​នៅ​ភូមិ​ថើយ​ហឺវ តែង​ជឿទុក​ចិត្ត​លើគាត់​ ទើប​បោះ​ឆ្នោត​ជ្រើស​រើស​គាត់​។​ ពេល​យើង​ខ្ញុំ​សាក​សួរ​អំ​ពី​មូល​ហេតុ​ បង​សារិន្ទ ឱ្យ​ដឹង​៖ “តាម​ពិត​ទៅ​ ខ្ញុំ​គ្រាន់​តែធ្វើ​នូវ​អំ​ពើ​ដែល​ខ្ញុំ​យល់​ថា​គប្បី​ធ្វើ​ទេ ពេល​អ្នក​ណារកជួយ​ធ្វើ​ការ​អ្វី​ ខ្ញុំ​តែង​ទៅ​ជួយ​ដោយ​អស់​ពីចិត្ត​  បើ​ឃើញ​ចាស់​ៗ​គ្មាន​ទីពឹង​ ខ្ញុំ​ក៏​ចលនា​ឧប​ត្ថម្ភ​អង្ករ​ ពេល​រដ្ឋ​ធ្វើ​ផ្លូវ​ ខ្ញុំ​ក៏​ចូល​រួម​ជាកម្លាំង​ពលកម្ម​ បរិច្ចាគ​ដី​ ផលដំណាំ​។​ល។​ ចំ​ណែក​ស្រែ​ ចម្ការ​ បើ​ខ្ញុំ​ចេះ​អ្វី​ក៏​ប្រាប់​មាមីង​ធ្វើ​តាម​ ដើម្បី​រដូវ​កាល​មាន​អំ​ណោយ​ផលដូច​ខ្ញុំ​ដែរ​។​

បង​សារិន្ទ ផ្តើម​ពីមនុស្ស​ម្នាក់​រកស៊ី​ចិញ្ចឹម​គ្រួ​សារ​ដោយ​របរដាក់​លូស្បៃ​មុងចាប់​ត្រី​ សន្សឹម​ៗ​គាត់​សន្សំ​សំ​ចៃ​ទិញ​ដី​ស្រែ​បាន​១​០កុង​ និង​ជួលដី​ស្រែ​ធ្វើ​បន្ថែម​១​០កុង​ទៀត​។​ ទោះ​ជាមាន​ស្រែ​ ប៉ុន្តែ​គាត់​នៅ​តែទៅ​ដាក់​លូស្បៃ​មុងដើម្បី​រកប្រាក់​ចំ​ណូល​បន្ថែម​។​ បង​សារិន្ទ ឱ្យ​ដឹង​៖ “ឪ​ពុក​ខ្ញុំ​តែង​និយាយ​ថា​ ខ្ញុំ​កើត​នៅ​ឆ្នាំ​ដែល​ប្រ​ទេស​ជាតិ​ បាន​រំដោះ​ឯក​ភាព​មាតុ​ភូមិ​ ម្ល៉ោះ​ហើយ​រស់​នៅ​យ៉ាង​ណាឱ្យ​ស័ក្តិ​សម​ជា​មួយ​នឹង​ការ​ពលី​កម្ម​របស់​បុព្វ​បុរស​។​ ខ្ញុំ​គ្មាន​លក្ខណៈ​រៀន​សូត្រ​បាន​ជោគ​ជ័យ​ដូច​គេ ម្ល៉ោះ​ហើយ​ខ្ញុំ​ខិត​ខំ​រស់​នៅ​ឱ្យ​បាន​ល្អ​។​ ពីព្រោះ​ខ្ញុំ​គិត​ថា​ ការ​ទទួល​ខុស​ត្រូវ​ជាពលរដ្ឋ​ល្អ​ម្នាក់​ ក៏​ជាការ​បង្ហាញ​នូវ​ទឹក​ចិត្ត​របស់​អ្នក​កើត​ឆ្នាំ​១​៩​៧​៥​ ដែរ​”៕​

 ហាថា​ញ់-វិមាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ បង​ ត្រឹង​សារិន្ទ