ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2020 - 09:44

លិខិត​ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២​០២​០

គោរព​ប្រ​គេន​ជូន​ ៖ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​ ព្រះ​ថេរា​នុត្ថេរ​ កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ យុទ្ធ​ជន​ និង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​នៅ​ក្រុង​កឹង​ធើ ។​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ឆ្នាំ​ ២​០២​០ ឈាន​មក​ដល់​ជាមួយ​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ សូម​គោរព​ថ្វាយ​ប្រ​គេន​ពរដល់​ព្រះ​ឧប​ជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​ ព្រះ​ថេរា​នុត្ថេរ​ៈ កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ យុទ្ធ​ជន​និង​ជន​រួម​ជាតិ​ខ្មែរ​ ក្រុង​កឹង​ធើនូវ​បិយវាចាសួរ​សុខ​ទុក្ខ​ និង​ប្រ​សិ​ទ្ធពរវរជ័យ​យ៉ាង​កក់​ក្តៅ​ជាទីបំ​ផុត​ ។​

ឆ្នាំ​២​០១​៩​ កន្លង​ ជាឆ្នាំ​មាន​ការ​លំ​បាក​សាក​ល្ប​ងជាច្រើន​ ប៉ុន្តែ​ជា​មួយ​នឹង​ស្មារ​តី​ប្តេជ្ញា​នយោ​បាយ​ខ្ពស់​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​ ពង្រីក​ប្រ​វេណី​សាម​គ្គី​ ប្តេជ្ញា​ខិត​ខំ​ប្រឹង​ប្រែង​ អនុ​វត្ត​ភារកិច្ច​កំ​ណើន​សេដ្ឋ​កិច្ច​-សង្គម​សម្រេច​លទ្ធ​ផល​សំ​ខាន់​ៗ​ ជាច្រើន​។​ សេដ្ឋ​កិច្ច​កាន់​តែបន្ត​ការ​អភិ​វឌ្ឍន ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រ​ជា​ជន​ មាន​ការ​លើក​កម្ពស់​ ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ត្រូវ​បាន​ធានា​ ការ​ងារ​កសាង​បក្ស​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ ការ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ខ្ជះ​ខ្ជាយ​និង​អនុ​វត្ត​ការ​ប្រិត​សំ​ចៃ​ សម្រេច​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​។​ បណ្តា​សមិទ្ធផល​សម្រេច​បាន​របស់​ទីក្រុង​ បញ្ជា​ក់​ធ្លុង​មហា​សាម​គ្គី​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន​ ក្នុង​នោះ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ និង​ជន​រួម​ជាតិ​ខ្មែរ​លើភូមិ​ភាគ​ក្រុង​។​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ កត់​សម្គាល់​ និង​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​ពីសំ​ណាក់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជគុណ​ ព្រះ​ថេរា​នុត្ថេរ​ អា​ចារ្យ​ កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ និង​ជន​រួម​ជាតិ​ខ្មែរ​ក្រុង​កឹង​ធើ ចំ​ពោះ​ការ​អភិ​វឌ្ឍរបស់​ក្រុង​រយៈ​ពេល​កន្លង​។​ ថ្នាក់​ដឹក​នាំ​ក្រុង​សង្ឃឹម​ថា​ រយៈ​ពេល​ខាង​មុខ​ អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​ជន​រួម​ជាតិ​ខ្មែរ​បន្ត​ការ​រក្សា​ និង​ពង្រីក​ប្រ​វេណីស្នេហា​ជាតិ​ តម្លៃ​វប្ប​ធម៌​ មនុស្ស​ជាតិ​ ដ៏​មហស្ចារ្យ​របស់​ជន​ជាតិ​ខ្មែរ​ សកម្ម​ចូល​រួម​ដោយ​មាន​ប្រ​សិ​ទ្ធភាព​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ចូល​រួម​វិភាគ​ទាន​ជាច្រើន​ ថែម​ទៀត​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ រួម​ចំ​ណែក​កសាង​ក្រុង​មួយ​ថ្ងៃ​កាន់​តែសម្បូរ​សប្បាយ​និង​អា​រ្យ​ធម៌​។​

សូម​ប្រ​គេន​និង​ជូន​ពរដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​ ព្រះ​ថេរា​នុត្ថេរ​ អា​ចារ្យ​ កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ យុទ្ធ​ជន​ និង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២​០២​០ លើស្មារ​តី​ ”សាម​គ្គី​ សប្បាយ​រីក​រាយ​ សុវត្ថិ​ភាព​ ប្រិត​សំ​ចៃ​និង​សុភមង្គល​” ។​

គណៈ​កម្មា​ធិការ​បក្ស​ - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ - គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ

ចែករំលែកអត្ថបទ