នាយករដ្ឋមន្រ្តីចេញបទបញ្ជា៖ រក្សាគម្លាតសង្គម ចាប់ពីវេលា០ម៉ោង ថ្ងៃទី១ ខែមេសា ក្នុងទូទាំងប្រទេស
អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង។ រូបថត៖ TTXVN
ថ្ងៃទី៣០ ខែមីនា អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុងអំពាវនាវ ជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេសនិងជនរួមជាតិយើងនៅប្រទេសក្រៅ សាមគ្គីចិត្តមួយថ្លើមមួយ ឯកភាពឆន្ទៈនិងធ្វើសកម្មភាព អនុវត្តយ៉ាងប្តូរផ្តាច់ ប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស និងរដ្ឋ កិច្ចចង្អុលការ ចំណាត់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដើម្បីធានាជ័យជម្នះលើមហារោគរាលដាល COVID-១៩។
ក្នុងសេចក្តីអំពាវនាវ ក្រៅពីការលើកឡើងអំពីការប្រែប្រួលនៃមហារោគរាលដាល COVID-១៩ លើពិភពលោក ការសាមគ្គីទប់ស្កាត់ជំងឺរបស់ប្រទេសវៀតណាម ជំនួសមុខឱ្យបក្សនិងរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុងអបអរសាទរនិងស្ងើចសរសើរចំពោះការចូលរួមរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស រដ្ឋអំណាចចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ផ្នែកសុខាភិបាល កងកម្លាំងយោធា នគរបាល និងគ្រប់ស្ថាប័ន គណៈ ផ្នែកមជ្ឈិម ការចូលរួមទាន់ពេល ខ្នះខ្នែងរបស់រណសិរ្សមាតុភូមិ អង្គការមហាជន សហគមន៍អាជីវកម្មនិងគ្រប់ស្ថាប័នទីភ្នាក់ងារសារព័ត៌មាន។ ពិសេស ខ្ញុំសូមថ្លែងអំណរគុណជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិយើងនៅប្រទេសក្រៅ ដែលជឿជាក់ គាំទ្រនិងចូលរួមជ្រោមជ្រែងការងារបង្ការទប់ស្កាត់ជំងឺឆ្លងដោយអស់ពីចិត្ត។
អគ្គលេខាបក្ស ប្រធានរដ្ឋ អំពាវនាវ៖ "រយៈពេលកន្លង ទូទាំងប្រជាជនយើងបានស្រុះចិត្តគំនិត រួបរួមកម្លាំងជាមួយបក្ស រដ្ឋ បង្ការទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងជំហានដំបូងប្រកបដោយប្រសិទ្ធភាព។ នៅពេលខាងមុខនេះ យើងអាចប្រឈមនឹងការលំបាកដ៏ធំធេងជាច្រើនដង ទាម ទារការខិតខំប្រឹងប្រែងនិងប្តូរផ្តាច់យ៉ាងមោះមុតជាងទៀត។
ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងក្នុងពេលវេលាដ៏សំខាន់នេះ វិធានការមួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងប្រាកដជាប៉ះពាល់ដល់សកម្មភាពរបស់អង្គការ បុគ្គល ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិយើង។ ជាមួយនឹងស្មារតី ចាត់ទុកសុខភាពនិងអាយុជីវិតមនុស្សជាចម្បង ខ្ញុំសូមអំពាវនាវទូទាំងជនរួមជាតិ សមមិត្ត យុទ្ធជន ទូទាំងប្រទេស ជនរួមជាតិយើងនៅប្រទេសក្រៅ គប្បីសាមគ្គីចិត្តមួយថ្លើមមួយ ឯកភាពឆន្ទៈនិងធ្វើសកម្មភាព អនុវត្តយ៉ាងប្តូរផ្តាច់ ប្រសិទ្ធភាពនៃគោលការណ៍របស់បក្សនិងរដ្ឋ កិច្ចចង្អុលការ ចំណាត់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ប្រជាជនម្នាក់ៗគឺជាយុទ្ធជនម្នាក់លើសមរភូមិបង្ការ ទប់ស្កាត់ជំងឺឆ្លង។
ជាសមាជិកមួយសកម្មនិងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ វៀតណាមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ចែករំលែក ការយោគយល់ និងការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង សហការទាន់ពេលជាមួយនឹងប្រទេសនានា ពិសេសគឺ ប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃមហារោគ រាលដាល COVID-១៩។ ខ្ញុំយល់ថាក្នុងស្ថានភាព បច្ចុប្បន្ន ការសាមគ្គីនិងសហការសកម្មភាពទូទាំងសកលលោក ជាមូលដ្ឋានធានាពិតប្រាកដ លើជ័យជម្នះចុងក្រោយរបស់ពិភពលោកចំពោះមហារោគរាលដាលនេះ។
ទូទាំងប្រជាជាតិវៀតណាម គប្បីរួបរួមកម្លាំង ស្រុះចិត្តគំនិត ជម្នះរាល់ការលំបាកសាកល្បង ដើម្បីយកឈ្នះលើមហារោគរាលដាល COVID -១៩។
* នាយករដ្ឋមន្រ្តី ទើបប្រកាសឱ្យប្រើបទបញ្ជា លេខ១៦ អំពីការអនុវត្តរាល់វិធានការជាចាំបាច់ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង COVID-១៩។
នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃរដ្ឋាភិបាល នារសៀលថ្ងៃ៣០ ខែមីនា។ រូបថត៖ TTXVN
តាមនាយករដ្ឋមន្រ្តី ជំងឺឆ្លងCOVID-១៩ ផ្ទុះឡើងទូទាំងសកលលោក ធ្វើឱ្យមនុស្សឆ្លងជំងឺ ប្រមាណជាង៧២ម៉ឺននាក់ ស្លាប់ជិត៣,៥ម៉ឺននាក់ រាលដាលជាង ២០០ ប្រទេស ពុំទាន់មានសញ្ញាបង្អង់នៅឡើយ។ នៅវៀតណាម ចំនួនករណីវិជ្ជមានជំងឺឆ្លងCOVID-១៩ កំពុងកើនឆាប់ជារៀងរាល់ថ្ងៃ និងមានហានិភ័យខ្ពស់ឆ្លងជំងឺក្នុងសហគមន៍។ តាមការព្យាករណ៍ជំងឺនឹងឆ្លងរាលដាលឆាប់លើវិសាលភាពទូលាយ គំរាមគំហែង ធ្ងន់ធ្ងរដល់អាយុជីវិត សុខភាពប្រជាជន និងសេដ្ឋកិច្ច-សង្គមរបស់ប្រទេស។
អនុវត្តតាមការអំពាវនាវរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង ជាមួយនឹងស្មារតី ចាត់ទុកសុខភាពនិងអាយុជីវិតមនុស្សជាចម្បង ដើម្បីបន្តការម្ចាស់ការទប់ស្កាត់ គ្រប់គ្រងជំងឺឆ្លង។ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានសំណូមពរដល់ក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នចំណុះរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម ផ្តុំកម្លាំង អនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺដែលបានដាក់ចេញ ពិសេសគឺបទបញ្ជាលេខ១៥ គោរពតាមកិច្ចចង្អុលការរបស់គណៈចង្អុលការជាតិបង្ការ ទប់ស្កាត់ជំងឺឆ្លង COVID- ១៩ អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់វិធានការជាបន្ទាន់។
អនុវត្តរក្សាគម្លាតសង្គម ក្នុងអំឡុងពេល១៥ថ្ងៃ ចាប់ពីវេលា០ម៉ោងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លើទូទាំងប្រទេសតាមគោលការណ៍គ្រួសារនៅដាច់ដោយឡែកនឹងគ្រួសារ ភូមិដាច់ដោយឡែកនឹងភូមិ ឃុំដាច់ដោយឡែកនឹងឃុំ ស្រុកដាច់ដោយឡែកស្រុក ខេត្តដាច់ដោយឡែកនឹងខេត្ត សហគ្រាសរោងចក្រផលិតត្រូវតែធានាចម្ងាយសុវត្ថិភាព ពាក់ម៉ាស់ អនុវត្តបាញ់ថ្នាំកម្ចាត់រោគតាមកំណត់។
សំណូមពរប្រជាជនគ្រប់រូបនៅក្នុងផ្ទះ ចេញទៅក្រៅវៀរលែងករណីចាំបាច់ ដូច៖ ទិញស្បៀង ម្ហូបអាហារ ថ្នាំពេទ្យ សង្គ្រោះជាបន្ទាន់ ធ្វើការនៅរោងចក្រ មូលដ្ឋានផលិត មូលដ្ឋានពាណិជ្ជកម្ម សេវាកម្ម ទំនិញសំខាន់មិនត្រូវបិទទ្វារ បង្អាក់ដំណើរការនិងករណីចាំបាច់ជាបន្ទាន់ អនុវត្តម៉ឺងម៉ាត់ការរក្សាចម្ងាយពីគ្នាតិចបំផុត២ម៉ែត្រ ពេលប្រាស្រ័យទាក់ទង មិនជុំគ្នាលើសពី២នាក់ ក្រៅក្របខ័ណ្ឌស្ថាប័នរដ្ឋ សាលារៀន មន្ទីរពេទ្យនិងនៅទីកន្លែងសារធារណៈ។
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សំណូមពរទូទាំងប្រជាជនគប្បីភ្ញាក់រលឹកប្រតិបត្តិតាមតម្រូវការរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លង ខ្នះខ្នែងចូលរួមរាយការណ៍សុខាភិបាលស្ម័គ្រចិត្ត អនុវត្តគ្រប់សព្វរាល់វិធានការការពារខ្លួន គ្រួសារយើងនិងចូលរួមដោយមានការទទួលបន្ទុកនៅរាល់សកម្មភាពបង្ការទប់ស្កាត់ជំងឺឆ្លងរបស់ស្ថាប័នសមត្ថកិច្ច និងសហគមន៍ អ្នកដឹកនាំអាជីវកម្មមូលដ្ឋានផលិត មូលដ្ឋានលក់ដូរទំនិញ សេវាកម្មទទួលការខុសត្រូវអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងនៅមូលដ្ឋានរបស់ខ្លួន ធានាសុខភាព សុវត្ថិភាពឱ្យពលករ។
នៅតាមស្ថាប័ន អង្គភាពរដ្ឋ រៀបចំឱ្យកម្មាភិបាល បុគ្គលិក អ្នករដ្ឋការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មាន ធ្វើការនៅនឹងផ្ទះ វៀរលែងតែករណីចាំចាច់ ដូច៖ ប្រចាំត្រៀមប្រយុទ្ធ ប្រចាំការស្ថាប័ន ផ្គត់ផ្គង់ទំនិញសេវាកម្មចាំបាច់ ចាត់ការឯកសារសម្ងាត់និងភារកិច្ចចាំបាច់ផ្សេងៗតាមតម្រូវការទើបមកធ្វើការនៅស្ថាប័ន បង្កើនការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។ អ្នកដឹកនាំត្រូវទទួលខុសត្រូវអំពីកម្មាភិបាល បុគ្គលិកឆ្លងជំងឺដោយមិនគោរពម៉ឹងម៉ាត់តាមសេចក្តីកំណត់បង្ការ ទប់ស្កាត់ជំងឺឆ្លងនៅស្ថាប័ន។
ក្រសួងគមនាគមន៍ដឹកជញ្ជូន គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ចង្អុលការផ្អាកសកម្មភាពដឹកអ្នកដំណើរសាធារណៈ។ កាត់បន្ថយអតិបរមាការធ្វើដំណើរពីភូមិសាស្រ្តតំបន់នេះ ទៅកាន់ភូមិសាស្រ្តតំបន់ផ្សេង។ ផ្អាកការធ្វើដំណើរពីតំបន់មានរោគទៅកាន់តំបន់ផ្សេង វៀរលែងករណីពិសេសដោយមូលហេតុកិច្ចការនិងករណី ផ្គត់ផ្គង់ស្បៀង ម្ហូបអាហាររបស់របរតម្រូវការប្រើប្រាស់ចាំបាច់ រថយន្តទទួលនិងជូនកម្មករ អ្នកជំនាញការរបស់អាជីវកម្ម មធ្យោបាយដឹក ជញ្ជូនវត្ថុធាតុដើមសម្រាប់ផលិត៕
កាសែតកឹងធើភាសាខ្មែរ (សរុប)-ប្រែសម្រួលៈ មុនី