ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2020 - 14:40

ផ្អាក​សកម្ម​ភាព​ប្រ​មូល​ផ្ដុំ​ពុទ្ធ​បរិស័ទ​កុះ​ករ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

 (កឹង​ធើ) -ប្រ​ចាំ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ទើប​មានលិខិតមួយច្បាប់ផ្ញើ​ប្រ​គេន​និង​ជូន​ព្រះ​ចៅ​អធិ​ការ​តាម​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ វិជ្ជា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិ​ណា​និកាយ​ខ្មែរ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិស័ទ​នៅ​តាម​ចំ​ណុះ​ជើង​វត្ត​ ស្ដី​ពី​ការ​អនុវត្ត​យ៉ាងមុឺង​ម៉ាត់នូវ​បទ​បញ្ជា​១​៥​/CT-TTg និងបទ​បញ្ជា​១​៦​/CT-TTg របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពីវិធាន​ការ​ចាំ​បាច់​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​១​៥​ ខែ​មេ​សា​ឆ្នាំ​ ២​០២​០។​ 

វត្ត​ពិទូឃោ​សរ​ង្សី​ បិទ​ទ្វារ​បណ្តោះ​អា​សន្ន​ ផ្អាក​ទទួល​ភ្ញៀវ​និង​ពុទ្ធ​បរិស័ទ​មក​កាន់​វត្ត​។​ 

យោង​តាម​នោះ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដែល​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពីថ្ងៃ​១​៣​-១​៦​ ខែមេសា​ ឆ្នាំ​២​០២​០ ប្រ​ចាំ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ សំ​ណូម​ពរ៖ ផ្អាក​ការ​ប្រ​មូល​ផ្ដុំ​ពុទ្ធ​បរិស័ទ​កុះ​ករនៅ​តាម​វត្ត​អា​រាម​មានពិធី​ទទួលទេវតាឆ្នាំ​ថ្មី​នៅ​វេលា​ម៉ោង​២​០និង​៤​៨​នាទី​ ថ្ងៃ​១​៣​/៤​/២​០២​០។​ ផ្អាក​ពិធី​ពូនភ្នំ​ខ្សាច់​ដោយ​ការ​ប្រ​មូល​ផ្ដុំ​ពុទ្ធ​បរិស័ទ​ច្រើន​កុះ​ករ​នៅ​តាម​វត្ត​ (ត្រឹម​តែពូនភ្នំ​ខ្សាច់​ជា​និមិត្ត​រូប​)។​ ផ្អាក​បុណ្យ​ឆាក​មហា​បង្សុកូល​ដោយ​ទ្រង់​ទ្រាយ​ប្រ​មូល​ផ្ដុំ​ពុទ្ធ​បរិស័ទ​ច្រើន​កុះ​ករក្នុង​ព្រះ​វិហារ​; ត្រឹម​តែ​បង្សុកូល​នៅ​តាម​ចេតិយ​ជុំ​វិញ​វត្ត​ ប៉ុន្តែ​ការ​ចូល​រួម​មិន​លើស​ពី២នាក់​ សូត្រ​ធម៌​ដោយ​សង្ខេប​។​  ផ្អាក​ពិធី​ស្រង់​ព្រះ​ដែល​ប្រ​មូល​ផ្ដុំ​ពុទ្ធ​បរិស័ទ​ច្រើន​កុះ​ករ; ដោយ​មាន​ត្រឹម​តំ​ណាង​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​ អា​ចារ្យ​វត្ត​ (ថ្ងៃ​១​៦​ ខែមេសា​ ឆ្នាំ​២​០២​០)។​  ផ្អាក​រាល់​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​ ច្រៀង​រាំ លេង​ល្បែង​កម្សាន្ត​តាម​ទីវត្ត​។​ ចំ​ណែក​នៅ​តាម​ភូមិ​ស្រុក​ ប្រ​ចាំ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ សំ​ណូម​ពរ៖ ផ្អាក​ដាច់​ខាត់​នូវ​បុណ្យ​កម្សាន្ត​ភូមិ​ - ​នៅ​តាម​ភូមិ​ស្រុកនានា​ ពិធី​រៀប​អា​ពាហ៍​ពិពាហ៍​ បុណ្យ​សព ​។​ល។​ (ប្រ​សិ​នបើ​ចាត់​តាំងគឺចាត់តាំងដោយ​ទ្រង់​ទ្រាយ​តូច មិន​ត្រូវ​លើស​ពី២​០នាក់​តាម​សេច​ក្ដី​កំ​ណត់​)។​ កាត់​បន្ថយ​ទៅ​វត្ត​ប្រ​មូល​ផ្ដុំ​គ្នា​ច្រើន​ គ្រួ​សារ​នីមួយ​ៗ​តំ​ណាង​ម្នាក់​យក​ចង្ហាន់​ ឬ​ទេយ្យ​វត្ថុ​ផ្សេង​ៗ​ប្រ​គេន​ព្រះ​សង្ឃ​ រួច​ហើយ​វិល​មក​ផ្ទះ​; ​កន្លែង​មាន​មនុស្ស​ម្នាកុះ​ករត្រូវ​ពាក់​ម៉ាស់តាម​កំ​ណត់​។​ ផ្អាក​ការ​ចាត់​តាំង​ជប់លៀង​តាម​គ្រួ​សារ​និង​ភូមិ​ស្រុក​; ចំ​ពោះ​ការ​ផ្ងូត​ទឹក​សម្តែង​ការ​តប​ស្នង​សង​គុណ​ចំ​ពោះ​អ្នក​មាន​គុណ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គប្បី​ប្រារព្ធ​ជា​លក្ខណៈ​គ្រួ​សារ​។​ 

ព្រះ​ចៅ​អធិ​ការ​គ្រប់​វត្ត​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​ស្មារតី​តាម​បទ​បញ្ជា​១​៥​/CT-TTg បទ​បញ្ជា​១​៦​/CT-TTg ចាប់​ពីថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​១​៥​ ខែមេសា​ ឆ្នាំ​២​០២​០។​ ព្រម​ជា​មួយ​នោះ​ សហកា​រជាមួយ​សុខា​ភិបាល​ភូមិ​ភាគ​ ដើម្បី​ធ្វើ​ការ​វាស់​កម្ដៅ​ខ្លួន​និង​ថែទាំ​សុខ​ភាព​ដល់​ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ រាយ​ការណ៍​សុខា​ភិបាល​តាម​សេច​ក្ដី​កំ​ណត់​។​ ផ្អាក​រាល់​សកម្ម​ភាព​បុណ្យ​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​បុណ្យ​ប្រ​វេណី​សាសនា​ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​។​ 

តាម​ថេរដី​កា​ព្រះ​តេជព្រះ​គុណ​ លីហ៊ុង អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ៖ អនុវត្ត​បទ​បញ្ជា​១​៥​/CT-TTg បទ​បញ្ជា​១​៦​/CT-TTg របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ គាំ​ទ្រការ​អំ​ពាវ​នាវ​របស់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ មាន​វត្ត​ខ្មែរ​ជាច្រើន​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ បាន​បិទ​ទ្វារ​ជាបណ្តោះ​អា​សន្ន​ កាត់​បន្ថយ​ទទួល​ភ្ញៀវ​និង​ពុទ្ធ​បរិស័ទ​មក​កាន់​វត្ត​រហូត​ដល់​មាន​សេច​ក្ដី​ប្រ​កាស​ថ្មី​៕​

ថា​ញ់ឡុង​ - ថាច់​ធី

ចែករំលែកអត្ថបទ