ឃុំមិញយីវ ស្រុកហ្វាប៊ិញ ខេត្តបាកលីវ ជា តំបន់ជ្រៅលំបាកខ្លាំង បានរដ្ឋវិនិយោគកម្មវិធី១៣៥។ មកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងឃុំត្រូវបានវិនិយោគ ប្រព័ន្ធធារាសាស្រ្ត ត្រូវបានធានា បម្រើប្រជាជនក្នុងការបង្កបង្កើនផល និងធ្វើដំណើរទៅមក ឬដោះដូរទំនិញងាយស្រួល រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។
ដងផ្លូវគមនាគមន៍ជនបទចូលទៅភូមិនានានៅឃុំមិញយីវ ត្រូវបានវិនិយោគកសាងរឹងមាំ។
ចាប់ពីឆ្នាំ ២០១៥ មកទល់ពេលនេះ កម្មវិធី១៣៥ បានវិនិយោគទឹកប្រាក់ជិត៧ពាន់លានដុង ដើម្បីកសាងប្រព័ន្ធធារាសាស្រ្ត ទំនប់ការពារទឹកប្រៃ ផ្លូវគមនាគមន៍ជនបទនៅតាមភូមិនៃឃុំមិញយីវ ។ លោកកាវអាញ់ត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំមិញយីវ ឱ្យដឹង៖ “អាស្រ័យកម្មវិធី ១៣៥ មកទល់ពេលនេះ ឃើញថា ប្រព័ន្ធធារាសាស្រ្ត ផ្លូវគមនាគមន៍ជនបទ ត្រូវបានវិនិយោគ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមក និងដោះដូរទំនិញជាដើម ។ ពិសេស គឺប្រជាជនម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វមានប្រសិទ្ធភាព ម្ល៉ោះហើយជីវភាពប្រជាជនត្រូវបានលើកស្ទួយបន្តិចម្តងៗ” ។ ទន្ទឹមនឹងនោះ ប្រព័ន្ធអគ្គិសនីនិងទឹកស្អាត ប្រើប្រាស់ចុះទៅដល់ភូមិ អត្រាគ្រួសារមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ស្រូបអត្រាជាង៩០% ។
ប្រជាជនឃុំមិញយីវ កំពុងប្រមូលផលស្រូវ។
ផ្តើមពីកម្មវិធី ១៣៥ ឃុំបានវិនិយោគទឹកប្រាក់ជាង ១,៦ពាន់លានដុង ដើម្បីឧបត្ថម្ភផលិតកម្មដល់គ្រួសារក្រីក្រ មានដូច៖ ដើមទុន ពូជដំណាំ សត្វចិញ្ចឹម និងឧបត្ថម្ភដល់មាមីងខ្មែរក្រីក្រ ទិញដីសង់ផ្ទះបាន ៥គ្រួសារ។ បងស្រីត្រឹងធីហ្វាង នៅភូមិ៣៣ ឃុំមិញយីវ ឱ្យដឹង៖ “គ្រួសារនាងខ្ញុំក្រីក្រ ដោយបានរដ្ឋឧបត្ថម្ភទិញដីសង់ផ្ទះមេត្តាធម៌ ជំនួយជ្រូក៤ក្បាល និងឱ្យបុលទឹកប្រាក់២០លានដុង ដើម្បីចិញ្ចឹមសត្វ នាងខ្ញុំត្រេកអរណាស់។ ចិញ្ចឹមជ្រូកលើកដំបូង ខ្ញុំលក់២ក្បាលបានជាង១០លានដុង នៅ២ក្បាល ខ្ញុំចិញ្ចឹមទុកធ្វើពូជ។ ប៉ុន្មានឆ្នាំនេះ ជ្រូកកើត ខ្ញុំលក់កូនខ្លះ ទុកពី៥-១០ក្បាលចិញ្ចឹមយកសាច់។ អាស្រ័យហេតុនោះ ជីវភាពគ្រួសារនាងខ្ញុំ បានលំនឹងជាបណ្តើរៗ”។ ពូយឿងវ៉ាន់ហ្វាង នៅភូមិ៣៣ ឱ្យដឹង៖ “កាលពីមុននេះ តំបន់ដែលខ្ញុំរស់នៅពិបាកធ្វើដំណើរទៅមកណាស់ អគ្គិសនីនិងទឹកស្អាតក៏មិនទាន់មាន។ សព្វថ្ងៃ មានអគ្គិសនី ទឹកស្អាត និងផ្លូវបេតុង៣ម៉ែត្រចុះទៅដល់ផ្ទះ ប្រឡាយរាយរងមានទឹកសាប ទាំងប្រាំងវស្សា មាមីងធ្វើស្រែបាន៣រដូវ/ឆ្នាំ ទិន្ន ផលផ្តល់ជាង១តោន/កុង។ ជាពិសេស ការប្រមូលផលនិងការលក់ស្រូវមានភាពស្រួល មកពីឈ្មួញចុះទៅទិញដល់ស្រែ។ បច្ចុប្បន្ន តំបន់ជនបទនេះ សង់ផ្ទះឥដ្ឋច្រើនណាស់”។
លោកកាវអាញ់ត្វឹង គូសបញ្ជាក់៖ “បានរដ្ឋ វិនិយោគកម្មវិធី ១៣៥ ម្ល៉ោះហើយមុខមាត់ជនបទ ឃុំមិញយីវ មានការផ្លាស់ប្តូរយ៉ាងច្បាស់។ ប្រសិទ្ធភាពបំផុត គឺគោលនយោបាយវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ឧបត្ថម្ភអភិវឌ្ឍផលិតកម្មដល់គ្រួសារក្រីក្រ។ ពេលកម្មវិធី ១៣៥ បានវិនិយោគដល់ឃុំក្រីក្រ ដូចជាឃុំមិញយីវនេះ គឺជាការចាំបាច់ ហើយទាន់ពេល និងមានប្រសិទ្ធភាព”៕
លីធាន-លីសៀ