ថ្នាក់ដឹកនាំខេត្តសុកត្រាំង ទស្សនល្វែងដាក់តាំងផលិតផល Ocop។
សុកត្រាំង - យោងតាមគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ក្រោយរយៈពេលមួយឆ្នាំផ្សព្វផ្សាយកម្មវិធី “ឃុំមួយផលិតផលមួយ (កម្មវិធី Ocop)” ចំណូលអាជីវកម្មនៃក្រុមផលិតផលបានទទួលស្គាល់ Ocop កើនមធ្យមភាគពី ១០-៣០%។ ឆ្លងតាមរយៈនោះ ឆ្នាំ២០១៩ ខេត្តមានផលិតផលចំនួន៣៩ របស់អាជីវកម្ម សហករណ៍ អាជីវកម្មជាលក្ខណៈគ្រួសារ ត្រូវបានផ្ដល់សច្ចា ប័នលើលទ្ធផលវាយតម្លៃ រៀបចំចំណាត់ថ្នាក់ផលិតផលចំណុះកម្មវិធីOcop។ ក្នុងនោះ មានផលិតផលចំនួន១៦សម្រេចចំណាត់ថ្នាក់ផ្កាយ៤ និងផលិតផលចំនួន២៣សម្រេចចំណាត់ថ្នាក់ផ្កាយ៣។ សព្វថ្ងៃ ផលិតផលទាំងឡាយ បានវាយតម្លៃមានជំហានវិវឌ្ឍន៍អំពីគុណភាព រចនា វេចខ្ចប់សម្បូរបែប ធានាច្បាស់លាស់អំពីតែម យីហោ ការស្វែងរកប្រភពផលិតផល; ព្រមជាមួយនោះ ត្រូវបានគ្រប់អង្គភាពចែកចាយ លក់រាយ និងចុះកិច្ចសន្យាប្រើប្រាស់ ផលិតផលចំនួនច្រើន។
តាមផែនការ រហូតដល់ចុងឆ្នាំ២០២០ ខេត្តសុកត្រាំងនឹងមានផលិតផល Ocop ជាង៨០ត្រូវបានទទួលស្គាល់។ ក្នុងនោះ ខេត្តកំណត់ទិសដៅអភិវឌ្ឍន៍ ផលិតផល Ocop ផលិតផលតិចបំផុតចំនួន៤៥ត្រូវបានទទួលស្គាល់សម្រេចចំណាត់ថ្នាក់ផ្កាយ៣ឡើងទៅនឹងមានផលិតផលចំនួន៣សម្រេចចំណាត់ថ្នាក់ផ្កាយ៥៕
យ្វីអាញ់ - ថាច់ធី