មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/03/2020 - 15:44

យក​ចិត្ត​ទុក​ដាក់​ពង្រីក​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​

ជា​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ស្រូប​អត្រា​ជា​ង៣​០​%នៃ​ចំ​នួន​ប្រ​ជា​ជន​ រយៈ​កាល​កន្លង​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​  មិន​ត្រឹម​តែ​ផ្ដុំ​កម្លាំង​ក្នុង​ការ​អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​យក​ចិត្ត​ទុក​ដាក់​ពង្រីក​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ទៀ​ត​ផង​។​

បក្ខ​ភាគ​ឃុំ​ឌិញ​ហ្វា ជា​និច្ច​កាល​តែ​ងចុះ​ទៅ​ភូមិ​ភាគ​ដើម្បី​ស្វែង​យល់​

ពីស្ថាន​ភាព​ពង្រីក​បក្ខ​ជន​ជា​ជន​ជា​តិ​ខ្មែរ​។

ពីដើម​អា​ណតិ្ដមក​ទល់​បច្ចុប្បន្ន​ បក្ខ​ភាគ​ស្រុក​បាន​បញ្ចូល​បក្ខ​ជន​ថ្មី​ចំ​នួន​៥​៦​១​នាក់​ សម្រេច​អត្រា​ជា​ង៩​០​%ភាគ​កម្រិត​នៃ​សេច​ក្ដី​សម្រេច​ ក្នុង​នោះ​បក្ខ​ជន​ជា​ច្រើន​ជា​ជន​ជា​តិ​ខ្មែរ​។​ តួយ៉ាង​នៅ​ឃុំ​ឌិញ​ហ្វា ក្នុង​ចំ​ណោម​បក្ខ​ជន​៥​៧​នាក់​ដែល​ទើប​បញ្ចូល​ថ្មី​មាន​២​៩​នាក់​ជា​ជន​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ជា​ង៥​០​%។​ ចំ​ណែក​ឯ​នៅ​ឃុំ​ធ្វីឡេវ ក្នុង​ចំ​ណោម​បក្ខ​ជន​៥​៧​នាក់​ដែល​ទើប​បញ្ចូល​ថ្មី​មាន​៣​២​នាក់​ជា​ជន​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ជាង៥​៦​%។​ លោក​ចឿងហ្វាង​ថា​ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹង​ ដើម្បី​មាន​ប្រ​ភព​ពង្រីក​បក្ខ​ជន​ បក្ខ​ភាគ​ ឃុំ​ឌិញ​ហ្វា ពិនិត្យ​ក្ដាប់​ប្រ​ភព​ វាយ​តម្លៃ​ ហើយ​វិភាគ​ទៅ​តាម​មុខ​សញ្ញា​នីមួយ​ៗ​ដើម្បី​មាន​ដំណើរ​ការ​ពង្រីក​ដោយ​ប្រ​សិទ្ធ​ភាព​។​ ក្រោយ​ពីក្ដាប់​ប្រ​ភព​ច្បាស់​លាស់​ បក្ខ​ភាគ​ឃុំ​ ប្រ​គល់​ឱ្យ​សាខា​បក្ស​ជួយ​ណែនាំ​ អប់​រំសតិ​អា​រម្មណ៍​ដើម្បី​មហា​ជន​បញ្ចេញ​អស់​ពី​សមត្ថ​ភាព​ ក្លាយ​ជា​បុគ្គ​លឆ្នើម​ចូល​ក្នុង​កង​ជួរ​បក្ស​។​

តាម​ប្រសាសន៍​លោក​ទ្រឿង​វ៉ាន់​បា អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ធ្វីឡេវ នៅ​ចុង​ឆ្នាំ​២​០​១​៩​ ឃុំ​បាន​បង្កើត​ផែន​ការ​ពង្រីក​បក្ខ​ជន​ចំ​នួន​៣​២​/៤​២​នាក់​ក្នុង​ចំ​ណោម​អ្នក​ដែល​ឋិត​ក្នុង​ផែន​ការ​ពង្រីក​បក្ខ​ជន​។​ កម្មា​ភិបាល​ បក្ខ​ជន​ខ្មែរ​ជា​ច្រើន​មាន​គោ​ល​ជំហរ​រឹង​មាំ​ និង​កំ​ពុង​ទទួល​នាទី​ការ​ងារ​សំ​ខាន់​ៗ​របស់ឃុំ​ និង​ភូមិ​។​

រហូត​មក​ទល់​បច្ចុ​ប្បន្ន​ នៅ​តាម​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​ក្នុង​ស្រុក​ហ្គក្វាវ ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​មាន​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​។​ ពុំ​នោះ​សោត ក្នុង​សាខា​បក្ស​ជា​ច្រើន​មាន​សមាជិក​គឺ​ជា​ជន​ជាតិ​ខ្មែរ​ មាន​ចំ​នួន​ច្រើន​ដែរ​។​ តូយ៉ាង​ដូច​សាខា​បក្ស​ភូមិ​ហ្វា​អាង​ ឃុំ​ធ្វីឡេវ មាន​បក្ខ​ជន​ជា​ជន​រួម​ជាតិ​ខ្មែរ​១​១​/១​២​នាក់​ សាខា​បក្ស​ ភូមិ​ហ្វាទៀ​ង​ ឃុំ​ឌិញ​ហ្វាមាន​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​៧​/១​១​នាក់​។​

តាម​រយៈ​ការ​ពង្រីក​បក្ខ​ជន​នៅ​ក្នុង​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​ហ្គក្វាវ ជួយ​ពង្រឹង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​  បង្ក​បាន​ការ​យល់​ស្រប​ខ្ពស់​ក្នុង​ចំ​ណោម​ប្រ​ជា​ជន​ លើក​កម្ពស់​សម​ត្ថ​ភាព​គ្រប់​គ្រង​និង​កម្លាំង​តស៊ូ​របស់​បក្ស​នៅ​ភូមិ​ភាគ​។​ តាម​រយ​:នោះ​ បង្ក​ជា​បុព្វ​បទ​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​សង្គម​របស់​ស្រុក​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​និង​ចីរភាព​។​ ចុង​ឆ្នាំ​២​០​១​៩​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ៗ​ របស់​ស្រុក​ជា​ង​៤​៧​លាន​ដុង​/ម្នាក់​/ឆ្នាំ​ កើន​ជា​ង​១​៥​លាន​ដុង​/ម្នាក់​/ឆ្នាំ​បើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​៥​ អត្រា​គ្រួ​សារ​ក្រី​ក្រទូទាំង​ស្រុក​ ថយ​ចុះ​នៅ​ត្រឹម​តែ​៣​,៤​%៕

                                                  អាញភឿង-ទី​ទុយ

ចែករំលែកអត្ថបទ