កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ងៀនស្វឹនភុក បានចុះហត្ថលេខាលើបទបញ្ជាលេខ១០/CT-TTg ស្តីពីជំរុញការបង្ការ ទប់ស្កាត់ជំងឺCovid-១៩។
សកម្មភាពត្រួតពិនិត្យសុខាភិបាល រៀបចំឱ្យនៅដាច់ដោយឡែកចំពោះអ្នកមកពីតំបន់ផ្ទុះជំងឺ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។
រយៈពេលកន្លង សកម្មភាពបង្ការទប់ស្កាត់ជំងឺCovid-១៩ ត្រូវបានគ្រប់ថ្នាក់ ផ្នែកនិងភូមិភាគ ផ្តោតការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការតាមប្រព័ន្ធ ដោយវិធានការយ៉ាងប្តូរផ្តាច់ ទាន់ពេល ម្ចាស់ការព្រមៗគ្នា ជំហានដំបូងសម្រេចបានលទ្ធផលជាវិជ្ជមាន គ្រប់ជ្រុងជ្រោយ ត្រូវបានអន្តរជាតិនិងប្រជាជនឱ្យតម្លៃខ្ពស់។ ទូទាំងប្រទេសមានអ្នកឆ្លងជំងឺចំនួន១៦នាក់ ហើយ១៦នាក់នោះត្រូវបានព្យាបាលសះស្បើយ។ រយៈពេល១២ថ្ងៃកន្លង គឺគ្មានប្រទះឃើញអ្នកឆ្លងជំងឺទៀតឡើយ។ ដូច្នេះ រាល់សកម្មភាពត្រួតពិនិត្យសុខាភិបាល រៀបចំឱ្យនៅដាច់ដោយឡែកចំពោះអ្នកដែលធ្វើដំណើរមកពីតំបន់កើតជំងឺ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ មាន២ខេត្តក្នុងចំណោមខេត្តទាំង៣ ដែលបានប្រកាសអាសន្នថាមានផ្ទុកជំងឺគឺ (ថាញ់ហ្វា និងខាញ់ហ្វា) ឥឡូវគ្រប់លក្ខណសម្បត្តិដើម្បីប្រកាសថាអស់ជំងឺ។ ថ្វីត្បិតដូច្នោះក្តី ប្រទេសជាច្រើននៅលើពិភពលោក ជំងឺCovid-១៩ នៅតែបន្តការប្រែប្រួលថ្មីយ៉ាងស្មុគស្មាញ ពិបាកប៉ានស្មាន ជាពិសេសក្នុងប៉ុន្មានថ្ងៃកន្លង នៅប្រទេសកូរ៉េ ជប៉ុន អ៊ីតាលី អ៊ីរ៉ង់ និងប្រទេសមួយចំនួនឯទៀត។
ដើម្បីបន្តការអនុវត្តមានប្រសិទ្ធភាព រាល់វិធានការបង្ការទប់ស្កាត់ជំងឺCovid-១៩ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានចេញបទបញ្ជា៖ គ្រប់ក្រសួង ផ្នែក គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ចំណុះមជ្ឈិម បន្តការបញ្ជ្រាបកាន់តែស៊ីជម្រៅស្មារតី “ប្រឆាំងជំងឺដូចប្រឆាំងសង្គ្រាម” ត្រូវប្រុងប្រយ័ត្ន មិនត្រូវធ្វេសប្រហែស បណ្តែតបណ្តោយ អនុវត្តយ៉ាងតឹងរ៉ឹងវិធានការបង្ការ ទប់ស្កាត់ជំងឺ។ល។ ក្រសួងការបរទេស នឹងបន្តការទំនាក់ទំនងជាមួយភាគីចិន ចំពោះពលរដ្ឋវៀតណាម ធ្វើដំណើរមកពីខេត្ត ក្រុងនានាដែលមានជំងឺនៅប្រទេសចិន ចូលមកប្រទេសវៀតណាមតាមច្រកអន្តរជាតិ។ ចំពោះអ្នកមកពីតំបន់កើតជំងឺក្នុងប្រទេសកូរ៉េ និងតំបន់មានជំងឺនៅប្រទេសផ្សេងៗទៀត ក្រសួងការបរទេស ជូនដំណឹងជាបន្ទាន់ដល់ភាគីកូរ៉េ និងប្រទេសនានា តំបន់ដែលមានជំងឺCovid-១៩ អំពីវិធានការបង្ការទប់ស្កាត់ ដែលប្រទេសវៀតណាមបានអនុវត្ត ក្នុងនោះ មានការផ្អាកការធ្វើដំណើរឆ្លងដែនមកប្រទេសវៀតណាម ចំពោះអ្នកដំណើរមកឬក៏ទៅកាន់តំបន់ផ្ទុះជំងឺ ចំពោះអ្នកទាំងឡាយណា ធ្វើដំណើរឆ្លងដែនក្នុងទិសដៅបេសកកម្មក្នុងករណីពិសេស គប្បីរាយការណ៍ដល់សុខាភិបាល រៀបចំឱ្យនៅដាច់ដោយឡែកប្រមូលផ្តុំរយៈពេល១៤ថ្ងៃ តាមការកំណត់។ ជាពិសេស ជូនដំណឹងដល់ពលរដ្ឋវៀតណាម មិនត្រូវធ្វើដំណើរទៅកាន់ប្រទេសដែលផ្ទុះជំងឺ វៀរលែងតែមានករណីចាំបាច់ ប្រសិនបើនៅតែធ្វើដំណើរទៅ ខណៈពេលវិលត្រឡប់ចូលប្រទេសវៀតណាមវិញ ត្រូវធ្វើការឱ្យនៅដាច់ដោយឡែកប្រមូលផ្តុំរយៈពេល១៤ថ្ងៃតាមការកំណត់។ ក្រៅពីនេះ ផ្សព្វផ្សាយ ចលនាប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ (ពិសេស គឺនៅ Daegu និង Gyeongsang buk) ត្រូវអនុវត្តតាមការណែនាំស្តីពីវិធានការបង្ការ ទប់ស្កាត់ជំងឺCovid-១៩ នៅប្រទេសដែលខ្លួនស្នាក់នៅ មិនត្រូវធ្វើដំណើរទៅតំបន់ដែលផ្ទុះជំងឺ និងប្រឈមនឹងការរីករាលដាលនៃជំងឺ ដែលស្ថាប័នសមត្ថកិច្ចប្រទេសនោះផ្តល់អនុសាសន៍។ ក្រសួងសុខាភិបាលអនុវត្តការរៀបចំឱ្យនៅដាច់ដោយឡែកជាលក្ខណៈប្រមូលផ្ដុំនៅមូលដ្ឋានសុខាភិបាលចំពោះអ្នកដែលឆ្លងជំងឺ និងមុខសញ្ញាឯទៀត ទៅតាមសំណូមពរនៃស្ថាប័នសុខាភិបាល បន្តធ្វើការផ្សព្វផ្សាយ រាយការណ៍ដល់ផ្នែកសុខាភិបាលជាចាំបាច់ ចំពោះករណីដែលធ្វើដំណើរឆ្លងដែនមកពីប្រទេសផ្សេងៗ ឬលើទឹកដីនៃប្រទេសដែលផ្ទុះជំងឺជាដើម។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម អនុវត្តត្រួតពិនិត្យ តាមដានសុខភាពនិងរៀបចំឱ្យនៅដាច់ដោយឡែកបានទាន់ពេល ខណៈពេលមានអាការៈណាមួយនៃជំងឺ ចំពោះអ្នកដែលមកពីតំបន់ផ្ទុះជំងឺឆ្លងដែនចូលមកប្រទេសវៀតណាមក្នុងអំឡុងពេល១៤ថ្ងៃ ធ្វើការត្រួតពិនិត្យ រាយការណ៍ដល់ផ្នែកសុខាភិបាល តាមដានសុខភាពចំពោះពលរដ្ឋមកពីតំបន់ផ្សេងនៃប្រទេសកូរ៉េ។ល។៕
យោង៖ http://baochinhphu.vn ប្រែសម្រួល៖ លីសៀ