មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/02/2020 - 15:55

លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​អស់​ពី​ចិត្ត​

យើង​ខ្ញុំ​បាន​ជួប​បង​ឡេថាញ់​ឡុង​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ នៅ​ភូមិ​ព្រែក​និស្ស័យ​ ខណៈ​ដែល​គាត់​ចុះ​ទៅ​ពិនិត្យ​ ទម្រង់​ចិញ្ចឹម​សត្វ​ព្រាប​របស់​គ្រួ​សារ​សមាជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ក្នុង​ភូមិ​។​ បង​ឡុង​ រីក​រាយ​ឱ្យដឹង​៖  “ខ្ញុំ​ទើប​តែ​ទទួល​បន្ទុក​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ ម្ល៉ោះ​ហើយ​ត្រូវ​តែ​ចុះ​ទៅ​មូលដ្ឋាន​ឱ្យ​បាន​ញឹក​ញាប់ ទើប​យល់​ច្បាស់​ពីសម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​នៅ​ភូមិ​សាស្រ្ត​ដែល​យើង​ទទួល​បន្ទុក​"។​

លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ ឡេថា​ញ់ឡុង​ ពេល​មួយ​ចុះ​ទៅ​បម្រើ​ការ​ងារ​នៅ​តាម​ភូមិ​។​

ជា​អ្នក​នៅ​ភូមិ​ភាគ​ ម្ល៉ោះ​ហើយ​គាត់​យល់​ច្បាស់​ពីភូមិ​សាស្រ្ត​ ពិសេស​គឺ​នៅ​ពេល​មាន​កម្ម​វិធី​១​៣​៥​ របស់​រដ្ឋា​ភិបាល​ វិនិ​យោគ​កសាង​ផ្លូវ​ក្នុង​ភូមិ​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ឃើញ​តែ​គាត់​ធ្វើ​ដំណើរ​ទៅ​រហូត​។​ បង​ថាញ់​ឡុង​ ឱ្យដឹង​៖  “សព្វ​ថ្ងៃ​ ភូមិ​មាន​ផ្លូវ​ថ្នល់​តភ្ជាប់​គ្នា​អស់​ហើយ​  ហេតុ​នោះ​ ក្នុង​រយៈ​ពេល​មួយ​ព្រឹក​ ខ្ញុំ​អាច​ចុះ​ទៅ​សព្វ​គ្រួ​សារ​សមាជិក​សម្ព័ន្អយុវ​ជន​ ដែល​ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​វាលព្រែក​និស្ស័យ​ មីអាង​ ត្រមោង​។​ល។​ ការ​ធ្វើ​ដំណើរ​ចុះ​ឡើង​ទៅ​មក​  ជួយ​ឱ្យ​យើង​យល់​ច្បាស់​ហេតុ​ការណ៍​ ដើម្បី​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​លើ​ ​ឧបត្ថម្ភឱ្យ​បាន​សម​ស្រប​។​ ពេល​ទៅ​ភូមិ​នេះ​ យើង​ប្រ​ទះ​ឃើញ​ទង្វើ​ល្អ​ៗ​ អាច​នឹង​ផ្សព្វ​ផ្សាយ​ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ភូមិ​ឯទៀ​ត​ ដើម្បី​យក​តម្រា​ប់​តាម​”។​ ​បង​ឡុង​ រៀប​រាប់​ដោយ​ក្តី​រីក​រាយ​ ពីទម្រង់​ធ្វើ​ស្រែ​  ចិញ្ចឹម​សត្វ​ព្រាប​ ចិញ្ចឹម​មាន់​ ចិញ្ចឹម​គោ​បន្ធាត់​របស់​យុវ​ជន​ក្នុង​ឃុំ​ជា​ដើម​។​ អា​ស្រ័យ​ទម្រង់​ទាំង​នេះ​ហើយ​ បាន​ជា​គ្រួ​សារ​ឯ​ទៀ​ត​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ដូច​៖ គ្រួ​សារ​បង​ស្រី​ថាច់​មីភឿង នៅ​ភូមិ​វាល បង​វីតា នៅ​ភូមិ​ត្រកៀក​ បង​ថាច់​ធីណី នៅ​ភូមិ​ត្រម៉ោងជា​ដើម​។ល។​ បង​ស្រី​ថាច់​ធីហុង​ លេខា​សាខា​បក្ស​ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​វាល ឱ្យ​ដឹង​៖  “សម្ព័ន្ធ​យុវ​ជន​ក្នុង​ឃុំ​និយាយ​រួម​ ជា​ពិសេស​ ថាញ់​ឡុង​ តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ក៏​ដូច​ជា​ពិនិត្យ​ឧបត្ថម្ភ​យុវ​ជន​ក្នុង​ភូមិ​ ពីមុន​នេះ​ជា​ទម្រង់​ដាំ​ឈូក​ តែ​សព្វ​ថ្ងៃ​ជា​ទម្រង់​ចិញ្ចឹម​សត្វ​ព្រាប​ ចិញ្ចឹម​គោ​បន្ធាត់។​ល។​”។​

បង​ង៉ោ​វិញត្វឹង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ឱ្យដឹង​៖  “សម​មិត្ត​ថាញ់ឡុង​ គឺ​ជា​កម្មា​ភិបាល​មួយ​រូប​ ក្នុង​ចំ​ណោម​កម្មា​ភិបាល​ស្នូល​របស់​ឃុំ​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​គណៈ​កម្មា​ធិកាប្រ​ជា​ជន​ឃុំ​ បញ្ជូន​ទៅ​រៀន​បង្កើន​ចំ​ណេះ​ដឹង​ និង​បំ​ប៉ន​ផ្នែក​នយោ​បាយ​។ល។​ ថ្វី​ត្បិត​តែ​រៀន​ផង​ ត្រូវ​ទទួល​បន្ទុក​ការ​ងារ​ក្នុង​ស្ថាប័ន​ផង​ ប៉ុន្តែ​សម​មិត្ត​ តែង​សម្រេច​ភារ​កិច្ច​ល្អ​ដែល​បាន​ប្រ​គល់​ជូន​។​ ពិសេស​គឺ​សម​មិត្ត​ ជិត​ដិត​ជា​មួយ​សមាជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ជាតិ​ខ្មែរ​តាម​ភូមិ​នានា​ផង​។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ និង​គម្រោង​ពិសេស​ៗ​របស់​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ សម​មិត្ត​តែងឈាន​មុខ​ចូល​រួម​អនុវត្ត​និង​ទទួល​បាន​លទ្ធ​ផល​ល្អ​”។​

ផ្សា​រភ្ជាប់​នឹង​ភូមិ​ភាគ​ អស់​ពី​ចិត្ត​ចំ​ពោះ​ចលនា​សម្ព័ន្ធ​យុវ​ជន​ ម្ល៉ោះ​ហើយ​ថាញ់ឡុង​ តែងទទួល​បាន​ទំ​នុក​ចិត្ត​ ពីសមាជិក​សម្ព័ន្ធ​យុវ​ជន​គ្រប់​គ្នា​។​ បង​ថាច់​កឹង​ នៅ​ភូមិ​ត្រមោង​ ឱ្យដឹង​៖ “ខ្ញុំ​មាន​លេខ​ទូរ​សព្ទ​របស់​បង​ថាញ់ឡុង​ ពេល​ត្រូវ​ការ​ចាំ​បាច់​ខ្ញុំ​នឹង​ទូរ​ស័ព្ទ​ហៅ​ ដើម្បី​ឱ្យ​គាត់​ជួយ​ណែនាំ​ពីការ​ងារ​ដែល​ត្រូវ​ធ្វើ​។​ ហេតុ​នោះ​ យើង​ខ្ញុំ​ស្រ​ឡាញ់​រាប់​អាន​គាត់​ណាស់​”៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ