ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/02/2020 - 14:52

យុវ​ជន​កឹង​ធើ​ ១​.៦​១​២​ នាក់​ចេញ​ដំណើរ​ចូល​បម្រើ​កង​ទ័ព​

(កឹង​ធើ​) - នៅ​ថ្ងៃ​១​៣​ ខែ​កុម្ភៈ​ ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​នៅ​តាម​ខណ្ឌ​ ស្រុក​ បាន​រៀប​ចំ​ពិធី​ប្រ​គល់​និង​ទទួល​យោធិន​យ៉ាង​មហោ​ឡារិក។​ ឆ្នាំ​២​០​២​០​ ក្រុង​កឹង​ធើ​មាន​យោ​ធិនថ្មី​ ១.៦១២​នាក់​ អនុវត្ត​កាតព្វ​កិច្ច​យោធា​និង​ចូល​រួម​កាតព្វ​កិច្ច​នគរ​បាល​។​ ក្នុង​នោះ​ មាន​យោ​ធិនថ្មី​ចំ​នួន​១.៣០១​នាក់​ អនុ​វត្ត​កាតព្វ​កិច្ច​យោធានៅ​អង្គ​ភាព​នានា​នៃ​ក្រសួង​ការ​ពារ​ជាតិ​ គឺ​កង​ពល​ធំ​លេខ​៣​៦​៧​ កង​ពល​ធំ​លេខ​៣​៧​០​ (ប្រ​ភេទ​ទ័ព​ការ​ពារ​អា​កាស​-កង​ទ័ព​ជើង​អា​កាស​) កង​ពល​ធំ​លេខ​៣៣០​ កង​ពល​ធំ​លេខ​៤​ កង​ពល​តូច​កាំភ្លើ​ង​ធំ​ការ​ពារ​អា​កាស​លេខ​ ២​២​៦​ កង​ពល​តូចលេខ​៩៥០​ កង​ពល​តូច​រថក្រោះ​ - រថ​ពាស​ដែក​លេខ​៤១៦​ បញ្ជា​ការ​ដ្ឋាន​ កង​ទ័ព​ក្រុង​កឹង​ធើ ​(យោធ​ភូមិ​ភាគ​៩​) និង​កង​នាវា​ចរតំ​បន់​៥​។​  ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​ក្រុង​ បាន​ចង្អុល​ការ​ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោធាគ្រប់​លំ​ដាប់​ថ្នាក់​ជូន​អំ​ណោយ​ដល់​យុវ​ជន​ ចូល​បម្រើ​កង​ទ័ព​ម្នាក់​ៗ​ពី១​ដល់​៣​លាន​ដុង​។​ សង់​ផ្ទះ​ជូន​គ្រួ​សារ​យុវ​ជន​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ ធានា​សុវត្ថិ​ភាព​ក្នុង​រយៈ​ពេល​ រោគ​ឆ្លង​រាល​ដាល​រលាកផ្លូវ​ដង្ហើម​ អា​ស្រ័យ​វីរុសកូរ៉ូណា (nCoV) បង្ក​ឡើង​។​

សម​មិត្ត​ ត្រឹង​ក្វឹ​កទ្រុង​ (ខាង​ស្ដាំ​) លេខា​បក្ស​ក្រុង​និង​តំ​ណាង​ទាំង​ឡាយ​ជូន​បាច់​ផ្កា​ដល់​យោ​ធិន​ថ្មី​នៅ​ស្រុក​ផុងដៀង។​    រូប​ថត​៖  ផាមទ្រុង​

សម​មិត្ត​ ផាមវ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ជូន​បាច់​ផ្កា​ដល់​យោធិន​ថ្មី​នៅ​ខណ្ឌ​និញ​កេវ​ មុន​ពេល​ចេញ​ដំណើរ​ទៅ​ការ​ពារ​មាតុ​ភូមិ​។​    រូប​ថត​៖ គឹមស្វឹង

សម​មិត្ត​ឡេក្វាងម៉ា​ញ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោធា​ក្រុង​ លើ​កទឹក​ចិត្ត​យោធិន​ថ្មី​នៅ​ស្រុក​ផុងដៀង។ រូប​ថត​៖  ផាមទ្រុង​

សម​មិត្ត​ឡេក្វាង​ម៉ា​ញ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោធា​ក្រុង​ ឱ្យដឹង​៖ "ឆ្នាំ​នេះ​ ក្រុង​អនុវត្ត​សម្រេច​ភាគ​កម្រិត​ប្រ​គល់​យោធា​១០០​% គុណ​ភាព​យុវ​ជន​ជាប់​ជម្រើស​បំ​ពេញ​កាតព្វ​កិច្ច​យោធា​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​២​០១៩​។​ ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោធា​ គ្រប់​លំ​ដាប់​ថ្នាក់​បាន​អនុវត្ត​ល្អ​ការ​ផ្សព្វ​ផ្សា​យ​ច្បាប់​កាត​ព្វ​កិច្ច​យោធា​  ត្រូវ​មាន​ភាព​ហ្មត់​ចត់​រាល់​ជំ​ហាន​ជម្រើស​ពលរដ្ឋ​ចូល​បម្រើ​កង​ទ័ព​។​ ពលរដ្ឋ​គ្រប់​រូប​ បានបង្ហាញ​ឱ្យ​ឃើញ​ពីស្មារតី​ទទួល​ការ​ខុស​ត្រូវ​របស់​យុវ​ជន​ចំ​ពោះ​ភារ​កិច្ច​កសាង​និង​ការ​ពារ​មាតុ​ភូមិ​"៕

                              ផាមទ្រុង​ - ថាច់​ធី

ចែករំលែកអត្ថបទ