ក្រុមការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសមមិត្ត អួងជូលឺវ សមាជិកមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា បានមកបំពេញទស្សនកិច្ច និងធ្វើការជាមួយខេត្តសុកត្រាំងក្នុងឱកាសដើមឆ្នាំ២០២០ ។
សមមិត្ត អួងជូលឺវ - សមាជិកមជ្ឈិមបក្សអនុប្រធានរដ្ឋសភាមកបំពេញទស្សនកិច្ចនិងធ្វើការជាមួយខេត្តសុកត្រាំង។
លោកឡឹមវុាំងម៉ឹង អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានជូនពត៌មានដល់ក្រុមការងារអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម សន្តិសុខនយោបាយនៅក្នុងខេត្ត។ តាមនោះ ខេត្តសុកត្រាំងបានអនុវត្តសម្រេច២៤/២៤ បទដ្ឋាននៃសេចក្តីសម្រេចឆ្នាំ២០១៩ ក្នុងនោះ មានបទដ្ឋានចំនួន១៣ សម្រេចលើសផែនការកំណត់ កំណើនសេដ្ឋកិច្ចសម្រេច៧,៣% ខ្ពស់បំផុតក្នុងអាណត្តិ។ ព្រមជាមួយនោះ លោក ឡឹមវុាំងម៉ឹង ក៏បានជូនពត៌មានបន្ថែមអំពីស្ថានភាពបុណ្យចូលឆ្នាំវៀតណាម២០២០កន្លង ត្រូវបានខេត្តអនុវត្តយ៉ាងម៉ត់ចត់ប្រកបដោយភាពរីករាយ សុខសាន្ត សុវត្ថិភាពនិងសំចៃ។
នៅក្នុងកិច្ចជំនួបនេះអនុប្រធានរដ្ឋសភា អួងជូលឺវ បានស្ងើចសរសើរខេត្តសុកត្រាំងដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសគឺការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ គិតគូរជូនប្រជាជនទទួលបុណ្យចូលឆ្នាំសប្បាយរីករាយ។ លោកអនុប្រធានរដ្ឋសភា បានសង្កត់ធ្ងន់៖ នាពេលខាងមុខ ខេត្តគប្បីផ្តោតកម្លាំងទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មផ្លាស់ប្តូរពូជដំណាំសមស្របជូនប្រជាជន ជំរុញការចលនាអាជីវកម្មមកវិនិយោគក្នុងខេត្ត ។ អភិវឌ្ឍខ្លាំងក្លាវិស័យពាណិជ្ជកម្មនិងសេវាកម្មដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។ ពិសេស ខេត្តសុកត្រាំងគប្បីម្ចាស់ការ បង្ការទប់ស្កាត់ទឹកប្រៃជ្រាបចូល បង្កើនការអភិវឌ្ឍផលិតផលជលផលដែលមានប្រៀបខ្លាំង អភិវឌ្ឍនិងពង្រីកផ្ទៃដីដាំស្រូវ ST25 ៕
យ្វីអាញ់-វ៉ាន់តឹន