មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/02/2020 - 10:13

សកម្ម​ចលនា​ពុទ្ធបរិស័ទ​រស់​នៅ​ “អនុវត្ត​ល្អ​ការ​ងារ​សង្គម​ ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​”

ហូវយ៉ាង​មាន​វត្ត​ពុទ្ធសាសនា​ខ្មែរ​ចំ​នួន​១​៥​ ប្រ​មូល​ផ្តុំ​នៅ​ស្រុក​ចំ​នួន​៤​ គឺ​ចូវ​ថាញ់A វីធ្វី ឡុង​មី និង​ក្រុង​វីថាញ់។​ រយៈ​ពេល​កន្លង​ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ហូវយ៉ាង​ តែង​គិត​គូរ​ បាន​ល្អ​ពីការ​សិក្សា​របស់​ព្រះ​សង្ឃ​ សកម្ម​ចូល​រួម​ការ​ងារ​សប្បុរស​ធម៌​សង្គម​ និង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​អនុវត្ត​ល្អ​ការ​ងារ​សង្គម​ ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​។​

លោក​ឡេសើុងហាយ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​ព្រះ​សង្ឃ​ដែល​បាន​រួម​ចំ​ណែក​ក្នុង​ការ​ងារ​ជន​ជាតិ​ សាសនា​នៅ​ខេត្ត​ហូវយ៉ាង​។​

សមាជិក​នៃ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ហូវ​យ៉ាង​ តែង​អនុវត្ត​ល្អ​ការ​គិត​គូរ​ដល់​ព្រះ​សង្ឃ​សិក្សា​ធម៌​អាថ៌​វិន័យ​ ខ្នះ​ខ្នែង​ចលនា​តាម​វត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ បាលី​ដល់​ព្រះ​សង្ឃ​ និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ ពិសេស​គឺ​ខ្នះ​ខ្នែង​សហកា​រជា​មួយ​ព្រះ​ចៅ​អធិការ​និង​គណៈ​កម្ម​ការ​វត្ត​ រៀប​ចំ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ជូន​ព្រះ​សង្ឃ​និង​មាមីង​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ ចលនា​ពុទ្ធ​បរិស័ទ​ខិត​ខំ​ពល​កម្ម​ផលិត​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ ធ្វើ​មាន​ស្រប​ច្បាប់​។​ អ្នក​មីង​ធីបឹង​ នៅ​ភូមិ​លេខ​៤​ ឃុំ​សាភៀង ស្រុក​ឡុង​មី ឱ្យ​ដឹង​៖ “នាងខ្ញុំ​ទៅ​វត្ត​ក្នុង​ឱកាស​ថ្ងៃ​ សីល​ បាន​ស្តាប់​ព្រះ​ចៅ​អធិការ​វត្ត​ទេស​នា ដោយ​លើក​យក​ហេតុ​ផល​ពីក្នុង​សង្គម​ អ្នក​ធ្វើ​ល្អ​បាន​ល្អ​ ធ្វើ​អា​ក្រក់​បាន​អា​ក្រក់​ ម្ល៉ោះ​ហើយ​នាងខ្ញុំ​បាន​យល់​ខ្លះ​ៗ​ពីសង្គម​។​ ផ្តើម​ពី​នោះ​ នាងខ្ញុំ​ចលនា​ កូន​ចៅ​ក្នុង​គ្រួ​សារ​និង​អ្នក​ភូមិ​ជិត​ខាង​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​  រួម​ចំ​ណែក​ធ្វើ​ឱ្យ​មាន​ប្រ​យោជន៍​ក្នុង​ ភូមិ​ស្រុក​ ដើម្បី​កសាង​ផ្លូវ​ស្ពាន​ជន​បទ​ឬ​ក៏​មូល​និធិ​អ្នក​ក្រ។​ល។​ នោះ​គឺ​ជា​ទង្វើ​ល្អ​ បម្រើ​ប្រ​យោជន៍​ រួម​សម្រាប់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​”។​

ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​ត្វឹង ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ហូវ​យ៉ាង​ មាន​ថេរដី​កា​៖ “ចាប់​ពី​បង្កើត​មក​ទល់​ពេល​នេះ​ សមាគម​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​។​ ជា​ពិសេស​ ខេត្ត​ក៏​បាន​ឧបត្ថម្ភ​កសាង​ឈាប​នដ្ឋាន​តាម​វត្ត​ខ្មែរ​ចំ​នួន​១​៣​ ព្រម​ទាំង​បោះ​ទូក​-ងនៅ​ស្រុក​ឡុង​មី ដើម្បី​រួម​ចំ​ណែក​ព្រួត​ដៃ​រក្សា​កីឡា​ប្រ​វេណី​របស់​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ គណៈ​ប្រ​តិបត្តិ​ការ​សមាគម​ ក៏​បានខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​ការ​ងារ​សប្បុរស​ធម៌​សង្គម​ ចលនា​ពុទ្ធ​បរិស័ទ​ សប្បុរស​ជន​ រួម​ចំ​ណែក​ កសាង​ស្ពាន​ជន​បទ​បាន​៥​ខ្សែ​ ផ្ទះ​មេត្តា​ធម៌​ជូន​អ្នក​ក្រ២​ខ្នង​ ធ្វើ​របង​ និង​ផ្លូវ​ជន​បទ​រាប់​ពាន់​ម៉ែ​ត្រ​; ចលនា​ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ អ្នក​ក្រ។​ល។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​កសាង​មហា​សាម​គ្គី​រវាង​បណ្តា​ជន​ជាតិ​  ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​ការ​ងារ​សមាគម​កាន់​តែ​រីក​ចម្រើន​”។​

ព្រះ​តេជព្រះ​គុណ​យ័ញ​ត្វឹង គូស​បញ្ជាក់​៖ សមាគមនឹង​បន្ត​ការ​ជំរុញ​ទឹក​ចិត្ត​ពុទ្ធបរិស័ទ​សកម្ម​ចូល​រួម​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​វប្ប​ធម៌​ មណ្ឌល​តាំង​ទី​លំ​នៅ​”  “កសាង​ជន​បទ​ថ្មី​” ។​ល។​  អនុវត្ត​ល្អ​តាម​ពុទ្ធោ​វាទ​ រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជីមិញ​   និង​រួម​ចំ​ណែក​កសាង​ធ្លុង​មហា​សាម​គ្គី​ជន​ជា​តិ​៕

                                      យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ