សាងផ្នួសជាង២០ព្រះវស្សា ព្រះតេជព្រះគុណគឹមហាយត្វង ព្រះចៅអធិការវត្តសិរីសាគរ (អង្កោល) ឃុំឡុងវិញ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ អស់ពីព្រះទ័យដើម្បីសាសនា-សង្គម។ ព្រះអង្គមិនត្រឹមតែខ្នះខ្នែងគិតគូរដល់ការសិក្សារបស់ព្រះសង្ឃ និងកូនចៅមាមីងជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភគ្រួសារក្រីក្រជាច្រើនជម្នះលំបាកឈានឡើងក្នុងជីវភាព ពិសេសព្រះអង្គសកម្មរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ ឥរិយាបទ ហូជីមិញ។ល។
ព្រះតេជព្រះគុណគឹមហាយត្វង កំពុងសំណេះសំណាលជាមួយនឹងកម្មាភិបាលឃុំឡុងវិញ។
ឆ្នាំ១៩៩៥ គឹមហាយត្វង បានឪពុកម្តាយនាំចូលវត្តសិរីសាគរ(អង្កោល)ដើម្បីបួសរៀន។ ក្នុងរយៈកាលបួសរៀន ព្រះតេជគុណគឹមហាយត្វង ព្យាយាមសិក្សាធម៌អាថ៌វិន័យនិងអក្សរសាស្រ្តរួមនឹងព្រះសង្ឃ គណៈកម្មការវត្ត គិតគូរកសាងវត្តអារាម ចលនាមាមីងពុទ្ធបរិស័ទអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ឆ្នាំ២០០៨ ព្រះតេជព្រះគុណបានគណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទមានទំនុកចិត្តតែងតាំងជាព្រះចៅអធិការវត្តសិរីសាគរ (អង្កោល) រហូតមកទល់នឹងសព្វថ្ងៃ។
ទទួលតំណែងព្រះចៅអធិការ ព្រះតេជគុណគឹមហាយត្វង សកម្មបវារណាពុទ្ធបរិស័ទកសាងបានសំណង់ជាច្រើន ដូច៖ សាលាទាន ខ្លោងទ្វារ ជួសជុសព្រះវិហារ កសាងឈាបនដ្ឋាននិងរបងវត្ត។ល។ ក្រៅពីនោះ ព្រះអង្គនៅទាំងចលនាមាមីងពុទ្ធបរិស័ទនិងសប្បុរសជនក្នុងនិងក្រៅខេត្តរួមវិភាគទានកសាងផ្លូវដាន ជូនអំណោយដល់អ្នកក្រ សិស្សក្រីក្រសង្វាតរៀនសូត្រ ។ល។ ព្រះតេជព្រះគុណគឹមហាយត្វង ទើបសង់ផ្ទះមេត្តាធម៌២ ខ្នងជូនគ្រួសារក្រីក្រនៅភូមិអង្កោល ផ្ទះមួយខ្នងៗតម្លៃ២៥លានដុង។ ព្រះតេជគុណតែងសកម្មផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងដល់ពុទ្ធបរិស័ទជារឿយៗអំពីកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ" ។ ព្រះតេជគុណគឹមហាយត្វង មានថេរដីកា៖ "រយៈពេលកន្លង បណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ គិតគូរដល់ជនរួមជាតិខ្មែរបានល្អ។ មាមីងខ្មែរមានផ្ទះសមរម្យ កូនចៅទៅរៀនសូត្រមានភាពងាយស្រួល។ល។ បច្ចុប្បន្ន អាត្មាភាពរួមនឹងរដ្ឋអំណាចភូមិភាគខ្នះខ្នែងចលនាមាមីងកសាងផ្នត់រស់នៅស៊ីវិល័យ។ នៅពេលខាងមុខ អាត្មាភាពនឹងបន្តការពង្រីកលទ្ធផលដែលសម្រេចឱ្យកាន់តែប្រសើរជាងទៀត ដើម្បីរក្សាចលនា "រៀនសូត្រនិងធ្វើតាមឧត្តមគតិ ឥរិយាបទហូជីមិញ"។
លោកឡឹមថាញ់ហាយ លេខាគណៈកម្មាធិការបក្សឃុំឡុងវិញ បញ្ជាក់៖ "ជាមួយនឹងតួនាទីអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ និងជាអនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកយ្វៀងហាយ ព្រះតេជគុណគឹមហាយត្វង តែងរួមនឹងរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ឧស្សាហ៍ព្យាយាមពលកម្មផលិត។ ទន្ទឹមនឹងនោះ ព្រះអង្គតែងចូលរួមជារឿយៗនៅរាល់សកម្មភាពសង្គម ដើម្បីលើកស្ទួយជីវភាពជនរួមជាតិខ្មែរកាន់តែមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស ព្រះអង្គនៅទាំងបង្កើតក្រុមឆៃយ៉ាំ និងចលនាកូនចៅ មាមីងចូលវត្តរៀនអក្សរខ្មែរនៅរដូវវិស្សមកាល ម៉្លោះហើយបានមាមីងពុទ្ធបរិស័ទជឿទុកចិត្តគោរពរាប់អាន"៕
សឺនម៉ាល័យ-មុនី