មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/01/2020 - 08:56

កូវ​កែ​កសាង​ស្រុក​ជន​បទ​ថ្មី​សម្រេច​ជោគ​ជ័យ​

ការ​កសាង​ស្រុក​ជន​បទ​ថ្មី​សម្រេច​ជោគ​ជ័យ​ ជា​ស្នា​ដៃ​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ ទទួល​អំ​ណរ​មហា​សន្និ​បាត​បក្ខ​ភាគ​ អា​ណត្តិ​កាល​២​០​២​០​ - ២​០​២​៥​។

លោក​ង្វៀន​ថេង្វ៉ាង លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​កូវ​កែ​ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​​ការកសាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​២​០​១​០​ - ២​០​២​០​។​  

លោក​ង្វៀន​ថេង៉្វាង​ លេខា​បក្ស​ស្រុក​កូវ​កែ​ ឱ្យ​ដឹង​៖ "ក្រោយ​រយៈ​ពេល​៩​ឆ្នាំ​កសាង​ ស្រុក​កូវ​កែ​សព្វ​ថ្ងៃ​មាន​ឃុំ​១​០​/១​០​សម្រេច​បទដ្ឋាន​ឃុំ​វប្បធម៌​ជន​បទ​ថ្មី​។​ ភាព​ជោគ​ជ័យ​នេះ​ ជា​សំ​ខាន់​គឺ​ "ទឹក​ចិត្ត​ប្រ​ជា​ជន​" ។​ នេះ​ក៏​ជា​ទស្សនៈ​ត្រូវ​បាន​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ស្រុក​កូវ​កែ​កំ​ណត់​ច្បាស់​និង​ចាត់​ទុក​ដូច​ជា​ "ខ្សែ​អំ​បោះ​" អូស​​អន្លាយ​ក្នុង​ដំ​ណាក់​ការ​ផ្លាស់​ថ្មី​។​ មាន​វិស័យ​ជា​ច្រើន​ ប្រ​ជា​ជន​បាន​ដឹង​ បាន​ពិ​គ្រោះ​ បាន​ធ្វើ​ និង​បាន​ត្រួត​ពិ​និត្យ​។​  ប្រ​ជា​ជន​ភ្ញាក់​រលឹក​បាន​ថា​ខ្លួន​គឺ​ជា​តួអង្គ​ ហើយ​បាន​ទទួល​សមិទ្ធិ​ផល​នៃ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ដោយ​ផ្ទាល់​ ម្ល៉ោះ​ហើយ​មាន​ការ​ខ្នះ​ខ្នែង​ចូល​រួម​អនុវត្ត​។​ ជា​ពិ​សេស​គ្រប់​សំ​ណង់​បម្រើ​ជីវភាព​ប្រ​ជា​ជន​ រាល់​ប្រ​ភព​ទុន​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ស្រុក​កូវ​កែ​បាន​ពង្រីក​លក្ខណៈ​ប្រ​ជា​ធិប​តេយ្យ​ ។​ល។​ ចាប់​ពី​ឆ្នាំ​២​០​១​០​ទល់​ឥឡូ​វ​ ប្រ​ជា​ជន​ក្នុង​ស្រុក​បាន​បរិច្ចាគ​ដី​រាប់​ពាន់​ម៉ែត្រ​ការ៉េ​និង​កម្លាំង​ពល​កម្ម​កសាង​ផ្លូវ​ក្នុង​ភូមិ​"។​ អ្នក​ស្រី​​ឌាំង​ធីសឿ នៅ​ភូមិ​៣​ ឃុំ​ថាញ់​ភូ ឱ្យ​ដឹង​៖ "ច្រើន​ឆ្នាំ​កន្លង​ ប្រ​ជា​ជន​នៅ​តំ​បន់​កិញ​យ៉ឿ ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​។​ ឥឡូ​វ​នេះ​សំ​ណង់​ត្រូវ​បាន​ប្រ​ជា​ជន​និង​រដ្ឋ​រួម​គ្នា​ធ្វើ​ បាន​បង្ក​លក្ខណ​សម្បត្តិ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិ​ផល​បាន​ងាយ​ស្រួល​"។​ 

 កសិករ​ឃុំ​ថាញ់​ភូ ចូល​រួម​ចលនា​កសាង​ស្ពាន​ឃុំ​ភ្ជាប់​ឃុំ​។​

ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​ កសិកម្ម​ស្រុក​កូវ​កែ​កំ​ពុង​មាន​ការ​រីក​ចម្រើន​។​ ផ្ដើម​ពី​លទ្ធ​ផល​ជំហាន​ដំ​បូង​នៃ​គម្រោង​ឧប​ត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ បាន​បញ្ជាក់​ពី​ទិស​ដៅ​ដែល​ធ្វើ​ត្រូវ​ និង​សម​ស្រប​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​ ដែល​មាន​ប្រ​ៀប​ខាង​ផលិត​ស្រូវ​ (៩​.៥​០​០​ហិកតា​) ​និង​ឈើ​ហូប​ផ្លែ​(៨​.៨​០​០​ហិកតា​)។​ លោក​ង៉ោថា​ញ់ស្វឹង​ សមាជិក​អចិ​ន្ត្រៃ​យ៍នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កូវ​កែ​ ឱ្យ​ដឹង​៖ "សព្វ​ថ្ងៃ​លើ​ភូមិ​សាស្រ្ត​ស្រុក​បាន​ក្លាយ​ជា​តំ​បន់​ផលិត​កសិកម្ម​ ទំ​និញ​ប្រ​មូល​ផ្ដុំ​សម្រាប់​ផលិត​កសិកម្ម​ចម្បង​របស់​ស្រុក​ មាន​ដូច​៖ ដូង​ខ្ទិះ​ ស្វាយ​(ឃុំ​ហ្វា​តឹង​) ក្រូច​ថ្លុង​ មៀន​(ឃុំ​និញ​ថើយ​) ទូរ​េន សៅ​ម៉ាវ​ (ឃុំ​អា​ង​ភូ) ផលិត​ស្រូវ​សរីរាង្គ​នៅ​ឃុំ​ហ្វា​អឹង ថា​ញ់ភូ ចូវ​ដៀង ផុង​ភូនិង​ផុងថាញ់។​ ស្រុក​បាន​កសាង​ផែន​ការ​អនុវត្ត​គម្រោង​ឃុំ​នីមួយ​ៗ​មាន​ផលិត​ផល​មួយ​។​ ផ្ដើម​ពី​នោះ​ នៅ​តាម​ឃុំ​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​ភូមិ​ភាគ​របស់​ខ្លួន​ដើម្បី​ដំ​ណើរ​ការ​អនុវត្ត​សម្រេច​ផែន​ការ​"៕ 

សឺនម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​ថេង្វ៉ាង