ថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២៩ នៅហាណូយ សន្និសីទអនឡាយ (Online) រវាងរដ្ឋាភិបាលជាមួយនឹងភូមិភាគនានា ក្រោមបធានបទ "ក្រឹត្យក្រម ស្មោះត្រង់ សកម្ម ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ ប្រសិទ្ធភាព" ត្រូវបានបើកអង្គសន្និសីទ ក្រោមអធិបតីភាពរបស់សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹន សមមិត្តជាសមាជិក-ជិកានៃការិយាល័យនយោបាយ គណៈលេខាបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សមមិត្តថ្នាក់ដឹកនាំខុទ្ទកាល័យមជ្ឈិមបក្ស គណៈកម្មាធិការបក្ស ខុទ្ទកាល័យប្រធានរដ្ឋ គណៈកម្មាធិការរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភា បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។ ថ្ងៃទី៣១ ខែធ្នូ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក បន្តដឹកនាំអង្គសន្និសីទអនឡាយ ផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋសភា នីតិកាល XIV ស្តីពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក ថ្លែងសុន្ទរកថាបើកសន្និសីទ។ រូប VGP
ថ្លែងយោបល់នៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី គូសបញ្ជាក់ រាល់លទ្ធផលដែលសម្រេចបានគឺជាការប្រឹងប្រែងដោយឥតឈប់ឈរ ការស្រុះស្រួលគ្នា កិច្ចសហការទូទាំងប្រព័ន្ធនយោបាយ។ សមិទ្ធផលសេដ្ឋកិច្ច-សង្គមដែលយើងសម្រេចបានក្នុងឆ្នាំ២០១៩ សឱ្យឃើញពីឆន្ទៈ ការខិតខំប្រឹងប្រែង ស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តខ្ពស់។ យើងមិនត្រឹមតែមានភាពកំណើនឆាប់រហ័សនាំមុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកនោះទេ ថែមទាំងបន្តរក្សាលំនឹងខឿនម៉ាក្រូសេដ្ឋកិច្ច អតិផរណាត្រឹមតែ២,៧៩% អត្រាការប្រាក់និងតម្លៃក៏បន្តរក្សាលំនឹងក្នុងបរិការណ៍ទីផ្សារហិរញ្ញវត្តុពិភពលោកមានភាពប្រែប្រួល។ វៀតណាមស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពលំនឹងឈានមុខនៅអាស៊ី សន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០១៩ របស់វៀតណាម កើន៣កម្រិត។
អំពីភារកិច្ចក្នុងឆ្នាំ២០២០ នាយករដ្ឋមន្ត្រី ប្រគល់ឱ្យក្រសួងឧស្សាហ-ពាណិជ្ជកម្ម មានភារកិច្ចគ្រប់គ្រងរដ្ឋបាលស្ដីពីពាណិជ្ជកម្ម ត្រូវសម្រេចផែនការនាំចេញ៣០០ពាន់លានUSD ដោយរំពឹងថានេះជាឆ្នាំទី៥ការនាំចេញលើលផែនការ។ នាយករដ្ឋមន្ត្រី បានចង្អុលការអនុវត្តនូវសំណង់សំខាន់ៗ និងដំណោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់វាលរាបទន្លេគឺវឡុង។ ប្រគល់ការងារដល់ក្រសួងមហាផ្ទៃ ក្រសួងអប់រំនិងបណ្តុះបណ្តាល ក្រសួងសុខាភិបាល និងភូមិភាគនានា គប្បីយកចិត្តទុកដាក់ផ្លាស់ថ្មីមន្ទីរពេទ្យរដ្ឋ កែទម្រង់ប្រព័ន្ធអប់រំ កែទម្រង់ប្រព័ន្ធបៀវត្សរ៍ ធានារ៉ាប់រងសង្គម។ល។ យកចិត្តទុកដាក់អភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យា គំនិតច្នៃប្រតិដ្ឋ យកចិត្តទុកដាក់អភិវឌ្ឍន៍ប្រភពធនធានមនុស្សគុណភាពខ្ពស់ មានជំនាញល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ត្រូវកសាងរបប យន្តការ ដើម្បីទាក់ទាញនិងយកចិត្តទុកដាក់ដល់អ្នកមានថ្វីដៃពូកែ។
ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់បញ្ហាជីវភាព វប្បធម៌ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន។ នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ បញ្ហាធនធានបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាធំនៅលើពិភពលោក គប្បីមានការព្យាករណ៍ពីគ្រោះធម្មជាតិ ការស្រុតបាក់ដី បំផុតគឺនៅតំបន់វាលរាបទន្លេគឺវឡុង នៅតីង្វៀន និងតំបន់ភ្នំភាគខាងជើង។ល។ ទន្ទឹមនឹងនោះ សំណូមពរដល់ក្រសួង ផ្នែក ត្រូវយកចិត្តទុកដាក់គ្រប់គ្រងរដ្ឋបាល អំពីអធិការកិច្ច បណ្ដឹងតវ៉ា ថ្កោលទោស ទប់ស្កាត់អំពើពុករលួយ ខ្ជះខ្ជាយ បក្សពួកនិយម។ល។ អំពីការការពារប្រទេស-សន្តិសុខកិច្ចការបរទេស ជាមួយនឹងការទទួលបន្ទុកជាប្រធានអាស៊ាន និងសមាជិកមិនប្រចាំការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គប្បីបង្កើនការតស៊ូ ទប់ស្កាត់រាល់ឧក្រឹដ្ឋកម្ម ធានាសុវត្ថិភាពដល់ប្រជាជន សុវត្ថិភាពចរាចរ ទប់ស្កាត់ការឆេះផ្ទុះ។ ពិសេស គឺរក្សាលំនឹងឯករាជ្យ អធិបតេយ្យ ការពារផលប្រយោជន៍ប្រទេសជាតិ សហការស្អិតល្មួត ប្រសិទ្ធភាពភារកិច្ចការពារប្រទេស សន្តិសុខជាមួយនឹងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
នាយករដ្ឋមន្ត្រី សំណូមពរដល់ក្រសួង ផ្នែក និងភូមិភាគនានា ត្រូវធានាមុខទំនិញបម្រើក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម គិតគូរដល់មនុស្សគ្រប់រូប និងគ្រប់គ្រួសារ បានអំណរបុណ្យចូលឆ្នាំវៀតណាម ជាពិសេសគឺមុខសញ្ញាគោលនយោបាយ គ្រួសារក្រីក្រ ជនរួមជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល។ ទន្ទឹមនឹងនោះ សំណូមពរ ខណៈពេលរដ្ឋាភិបាលប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ០១និង០២ ក្នុងថ្ងៃដើមឆ្នាំថ្មី គ្រប់ក្រសួង ផ្នែក និងភូមិភាគ ត្រូវមានកម្មវិធីសកម្មភាពដើម្បីផ្សព្វផ្សាយបន្ទាន់៕
យោង៖ ទស្សនាវដ្តីកុម្មុយនិស្ត-មិញហ្វៀង