មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/01/2020 - 10:13

រួម​ដំ​ណើរ​ជា​មួយ​អ្នក​ក្រ

រយៈ​ពេល​កន្លង​ ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ បាន​ចូល​រួម​យ៉ាង​សកម្ម​ការ​ងារ​គិត​គូរ​ដល់​អ្នក​ក្រ ជា​ក់​ស្ដែង​គឺ​ការ​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ។​ ផ្តើ​មពីនោះ​ បាន​ជួយ​អ្នក​ក្រមាន​លំ​នៅ​ឋាន​លំ​នឹង​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រដោយ​ចីរភាព​។​ 

 គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​សុក​ត្រាំង​ ប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​ដល់​អ្នក​ក្រ។

តាម​ប្រ​សាសន៍​ លោក​យឿង​សាខា​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ ចាប់​ពី​ឆ្នាំ​២​០​១​៥​មក​ទល់​ពេល​នេះ​ ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​  បាន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជា​ង​២​៥​ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” ក្នុង​ខេត្ត​។​ ផ្តើម​ពី​នោះ​  ខេត្ត​ក៏​បាន​ជំនួយ​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​ចំ​នួន​១​.០​០​០​ខ្នង​ ក្នុង​មួយ​ខ្នង​ៗ​គិត​ជា​ទឹក​ប្រាក់​៤​០​លាន​ដុង​។​ នេះ​ជា​ទង្វើ​មួយ​ដ៏​ឧត្តុង្គ​ឧត្តម​ និង​ជា​អំ​ណោយ​ជួយ​ជំ​រុញ​ទឹក​ចិត្ត​ ដាស់​ស្មារតី​គ្រួ​សារ​ក្រី​ក្រឈាន​ឡើង​ក្នុង​ជីវ​ភាព​។​  ក្រៅ​ពីនេះ​ ក្រុម​ហ៊ុន​ថែ​ម​ទាំង​សកម្ម​ចូល​រួម​ឧបត្ថម្ភ​អា​ហារ​ូបករណ៍​ដល់​សិស្ស​ក្រី​ក្រ និង​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ។​ល។​ 

ពូ​ស៊ើង​ម៉ៃ នៅ​ភូមិ​កិញង៉ាង ឃុំ​ឡុង​ភូ ឱ្យ​ដឹង​៖ “ផ្ទះ​ខ្ញុំ​សង់​បាន​ជា​ង​១​ខែ​ហើយ​ គិត​ជា​ទឹក​ប្រាក់​ជា​ង​៦​០​លាន​ដុង​ ដែល​ភូមិ​ភាគ​ឧបត្ថម្ភ​។​ ជីវ​ភាព​គ្រួ​សារ​ក្រី​ក្រ ធ្វើ​ការ​ឈ្នួល​គ្រប់​តែ​ទប់​ទល់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ឥឡូ​វ​សង់​បាន​ផ្ទះ​ថ្មី​ខ្ញុំ​ត្រេក​អរ​ណាស់​។​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ កូន​ៗ​ខ្ញុំ​ស្ងប់ចិត្ត​ទៅ​ធ្វើ​ការ​រកលុយ​គិត​គូរ​ជីវ​ភាព​ មិន​បារម្ភ​រឿង​ផ្ទះ​សម្បែង​ទៀ​ត​”។​ រីឯ​ពូថា​យយឿង នៅ​ភូមិ​ដាវ​វៀង​ ឃុំ​វៀង​ប៊ិ​ញ ស្រុក​ត្រឹងដេ ជា​គ្រួ​សារ​ក្រី​ក្រ​គ្មាន​ដី​បង្ក​បង្កើន​ផល  ប្រ​កប​របរ​លក់​ឆ្នោត​ ឱ្យ​ដឹង​៖  “ដោយ​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​ និង​កូន​ៗ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ប៊ិញ​យឿង​ផ្ញើ​លុយ​បន្ថែម​ ខ្ញុំ​សង់​បាន​ផ្ទះ​ឥដ្ឋ​ត្រឹម​ត្រូវ​។​ ខ្ញុំ​សប្បាយ​ចិត្ត​និង​អរគុណ​រដ្ឋ​អំ​ណាច​ ព្រម​ទាំង​សប្បុរស​ជន​ទាំង​ឡាយ​ ដែល​បាន​រួម​កម្លាំង​ឧបត្ថម្ភ​ ដើម្បី​អ្នក​ក្រ​មាន​ផ្ទះ​សម្បែង​ស្នា​ក់​នៅ​សម​រម្យ​ លំ​នឹង​ជីវ​ភាព​”។​

ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ទូ​ទាំង​ប្រ​ទេស​ សាម​គ្គី​រួម​កម្លាំង​ដើម្បី​អ្នក​ក្រ-មិន​ចោល​នរណា​ម្នាក់​នៅ​ខាង​ក្រោយ​” ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជា​តិ​សុក​ត្រាំង​ តែ​ងរួម​ដំ​ណើរ​ដើម្បី​ជួយ​អ្នក​ក្រ ដោយ​ការ​ងារ​ជា​ក់​ស្តែ​ង  ប្រ​កប​ទៅ​ដោយ​អត្ថ​ន័យ​ រួម​ចំ​ណែក​ជា​មួយ​ខេត្ត​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ ឆ្នាំ​ ២​០​២​០​ ក្រុម​ហ៊ុន​បន្ត​ឧបត្ថម្ភ​ទឹក​ប្រាក់​៥​ពាន់​លាន​ដុង​សម្រាប់​សង់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន​១​២​៥​ខ្នង​ជូន​អ្នក​ក្រ។​ លោក​ឡេវ៉ាន់​ខាញ់​ នាយ​ក​ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ ឱ្យ​ដឹង​៖  “បាន​រួម​ចំ​ណើរ​និង​ចែក​រំ​លែក​ការ​លំ​បាក​ដល់​មា​មីង​ក្រី​ក្រ យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​។​  រយៈ​ពេល​ខាង​មុខ​ យើង​ខ្ញុំ​នឹង​បន្ត​រួម​ដំ​ណើរ​ជា​មួយ​រណសិរ្ស​  សាម​គ្គី​រួម​កម្លាំង​ឧបត្ថម្ភ​អ្នក​ក្រ ឆ្លង​កាត់​ការ​លំ​បាក​ ដើម្បី​ពួក​គាត់​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​”៕

យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ