|
ព្រះតេជព្រះគុណថាច់សុវណ្ណ ចៅអធិការវត្តផ្នោអំពូង។ |
ព្រះតេជគុណ ថាច់សុវណ្ណ ចៅអធិការវត្តផ្នោអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ មានកិត្តិយសបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរ ពីព្រោះស្នាដៃឆ្នើមក្នុងរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ។ មិនតែប៉ុណ្ណោះ ព្រះអង្គថែមទាំងមានការផ្ដល់ជូនលិខិតសរសើរ ប័ណ្ណសរសើរ មេដាយអនុស្សាវរីយ៍ជាច្រើនរបស់រដ្ឋអំណាចនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បានទទួលស្គាល់ចំពោះស្នាដៃឆ្នើមក្នុងសកម្មភាពសប្បុរសធម៌សង្គមនៅភូមិភាគទៀតផង។
ព្រះតេជគុណថាច់សុវណ្ណ ឆ្នាំនេះមានព្រះជន្ម៤១ឆ្នាំ ព្រះអង្គមានទឹកព្រះទ័យសន្ដោសមេត្តា តាមទ្រឹស្ដីព្រះពុទ្ធសាសនា និងទស្សនៈនៃគោលលំនាំ "សាសនា ជនជាតិ និងលទ្ធិសង្គមនិយម"។ ព្រះតេជគុណថាច់សុវណ្ណ តែងតែខ្នះខ្នែងចលនាជូនអំណោយដល់មនុស្សចាស់អនាថា គ្រួសារក្រីក្រ ជំនួយសង្រ្គោះដល់ជនរួមជាតិរងគ្រោះទឹកជំនន់ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ ឧបត្ថម្ភមុខសញ្ញាដែលប្រព្រឹត្តជ្រុលជ្រួសត្រឡប់មករស់នៅសហគមន៍។ល។ មិនត្រឹមតែរួមចំណែកយ៉ាងសកម្មក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ព្រះតេជគុណថាច់សុវណ្ណ នៅទាំងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគទៀតផង។
គិតដោយឡែក២ឆ្នាំ (២០១៧ - ២០១៨) ព្រះតេជគុណថាច់សុវណ្ណ ចលនាទឹកប្រាក់២,៦ពាន់លានដុងកសាងផ្លូវគមនាគមន៍ប្រវែង៦០០ម ចលនាកសាងផ្ទះមេត្តាធម៌៦ខ្នង សរុបតម្លៃទឹកប្រាក់១៤៩លានដុង និងអំណោយរាប់ពាន់ចំណែកជូនគ្រួសារក្រីក្រ គិតតម្លៃទឹកប្រាក់១,២ពាន់លានដុង។ ទន្ទឹមនឹងនោះ ជាមួយនឹងភារកិច្ចជាប្រធានក្លិប "បញ្ចុះបញ្ចូលអប់រំអ្នកប្រព្រឹត្តជ្រុលជ្រួសចូលរស់នៅសហគមន៍" ព្រះតេជគុណថាច់សុវណ្ណ, បានអប់រំនិងចលនា ទឹកប្រាក់បានចំនួន១០០លានដុងបង្កើតមូលនិធិវិលមករួមរស់នៅជាមួយសហគមន៍ ដើម្បីឧបត្ថម្ភដល់មុខសញ្ញាដែលប្រព្រឹត្តជ្រុលជ្រួសត្រឡប់ចូលរស់នៅជាមួយសហគមន៍ ជំនួយដើមទុនអភិវឌ្ឍផលិតកម្ម ក្លាយជាអ្នកមានប្រយោជន៍ដល់សហគមន៍និងសង្គម។
ព្រះតេជព្រះគុណថាច់សុវណ្ណ មានថេរដីកា៖ "អ្នកបួសគឺគោរពប្រតិបត្តិតាមពុទ្ធោវាទ អាត្មាភាពមានបំណង ជួយមនុស្សគ្រប់គ្នាសម្រាលការលំបាក ខ្វះខាតក្នុងការរស់នៅ ម្ល៉ោះហើយពេលដឹងថាមានអ្នកជួបអាសន្ន អាត្មាភាពមិនអាចព្រងើយកន្ដើយឡើយ។ ពេលជួយបាននរណាម្នាក់ អាត្មាភាពហាក់ដូចមានអារម្មណ៍ធូរស្រាល រីករាយសប្បាយ។ បំណងប្រាថ្នាធំបំផុតរបស់អាត្មា គឺចង់បានមនុស្សគ្រប់គ្នាមានជីវភាពសុភមង្គលនិងតម្កល់ចិត្តជាកុសល មានធម៌សប្បុរស កសាងបុណ្យទានទៅអនាគត"។
លោកស៊ើងផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប បានបញ្ជាក់៖ "ព្រះតេជគុណថាច់សុវណ្ណ គឺព្រះសង្ឃគំរូមួយអង្គ ព្រះអង្គតែងមានមេត្តាធម៌ដល់អ្នករាល់គ្នា និងយកធម៌ព្រះពុទ្ធដឹកនាំអ្នករាល់គ្នារស់នៅបានល្អ អនុវត្តត្រូវតាមច្បាប់។ ទឹកព្រះទ័យសន្ដោសមេត្តារបស់ព្រះតេជគុណ តែងតែបានរដ្ឋអំណាច ប្រជាជន ពុទ្ធបរិស័ទគោរពរាប់អាន និងទទួលស្គាល់អំពីផ្នត់រស់នៅ "ល្អសង្គម ល្អសាសនា"៕
ស៊ើងម៉ាល័យ - ថាច់ធី