ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/12/2019 - 16:33

សិក្ខា​សាលា​បូក​សរុប​វាយ​តម្លៃ​គោ​ល​នយោ​បាយ​ជន​ជា​តិ​ដំ​ណាក់​កាល​២​០​១​១​- ២​០​២​០​

នៅ​ខេត្ត​ក្វាង​និញ ​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ទើប​រៀប​ចំ​ "សិក្ខា​សាលា​បូក​សរុប​វាយ​តម្លៃ​ពី គោល​នយោ​បាយ​ជន​ជា​តិ​ ដំណាក់​កាល​២​០​១​១​-២​០​២​០​ និង​ទិស​ដៅ​ភារកិច្ច​ដំ​ណាក់​កាល​២០២១​-​២០៣០​​   ផែន​ការ​ ៥​ ឆ្នាំ​ ២០២១​-២០២៥​" ។​       លោក​ឡេ​ស៊ើង​ហាយ​    អនុ​រដ្ឋ​មន្រ្តី ​អនុប្រធាន​​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ជា​អធិ​បតី​អង្គ​សិក្ខា​សាលា​ ។​

អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ឡេស៊ើងហាយ​ ថ្លែង​ការ​ណ៍​

បើ​ក​សិក្ខា​សាលា​។​

ក្នុង​សិក្ខា​សាលា​ លោក​ផាមជីទ្រុង​ អនុ​ប្រ​ធាន​នាយ​ក​ដ្ឋាន​បូក​សរុប​ការ​ងារ​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ បាន​រាយ​ការ​ណ៍​សង្ខេប​ពីពង្រាង​របាយ​ការ​ណ៍​ "វាយ​តម្លៃ​ពី​ដំ​ណើរ​ការ​អនុ​វត្ត​គោ​ល​នយោ​បាយ​ជន​ជា​តិ​ ដំណាក់​កាល​២​០​១​១​ - ២​០​២​០​​ និង​ទិស​ដៅ​ ភារ​កិច្ច​ដំណាក់​កាល​២​០​២​១​ - ២​០​៣​០​ ផែន​ការ​៥​ឆ្នាំ​២​០​២​១​ - ២​០​២​៥​"។​ ពង្រាង​របាយ​ការ​ណ៍​បាន​វាយ​តម្លៃ​ពី​ចំ​ណុច​សំ​ខាន់​ៗ​ស្ដី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម​ តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ និង​វាយ​តម្លៃ​ពី​លទ្ធ​ផល​ដែល​សម្រេច​បាន​ ចំ​ណុច​សេស​សល់​និង​ភាព​ខ្វះ​ចន្លោះ​ក្នុង​វិ​ស័យ​ការ​ងារ​ជន​ជា​តិ​។​ 

សេច​ក្ដី​ព្រាង​របាយ​ការ​ណ៍​បាន​បង្រួម​នូវ​គោ​ល​ធំ​ៗ​នៃ​ទិស​ដៅ​ ភារកិច្ច​ ដំ​ណាក់​កាល​២​០​២​១​ - ២​០​៣​០​ និង​ផែន​ការ​៥​ឆ្នាំ​២​០​២​១​-២​០​២​៥​។​ ព្រម​ជា​មួយ​នោះ​ ទិស​ដៅ​ ភារកិច្ច​ការ​ងារ​ជន​ជា​តិ​និង​គោ​ល​នយោ​បាយ​ជន​ជា​តិ​ ដោយ​បង្ហាញ​ច្បាស់​ពី​ទស្សនៈ​មិន​ងាក​រេ ​គឺ​បន្ត​អនុ​វត្ត​ន៍ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​គោ​ល​ការ​ណ៍​គ្រប់​ជន​ជា​តិ​ ស្មើ​ភាព​ យោគយល់​គ្នា​ សាម​គ្គី​ភាព​ ដោះ​ស្រាយ​យ៉ាង​សម​ស្រប​ ទំ​នាក់​ទំ​នង​រវាង​ជន​ជា​តិ​និង​ជន​ជា​តិ​ ជួយ​គ្នា​រីក​ចម្រើន​។​ រាល់​គោ​ល​នយោ​បាយ​ត្រូវ​ឆ្ពោះ​ទៅ​ទិស​ដៅ​រីក​ចម្រើន​ប្រ​កប​ដោយ​និរន្តរ​ភាព​ ជូន​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​។​ល។​ 

ក្នុង​សិក្ខា​សា​លា​ អ្នក​តំ​ណាង​ចូល​រួម​បាន​ផ្ដល់​យោបល់​ជា​ច្រើន​សម្រាប់​សេច​ក្ដី​ព្រាង​របាយ​  ការ​ណ៍​របស់​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​។​ យោង​លើ​មូល​ដ្ឋាន​នោះ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​ជន​ជា​តិ​ ឡេ​ស៊ើង​ហាយ​ បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​យោ​បល់​ បទ​អន្តរ​គមន៍​របស់​តំ​ណាង​ចូល​រួម​ ដោយ​អំ​ណះអំ​ណាង​ ក្រោយ​ពីសិក្ខា​សា​លា​ គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ នឹង​ទទួល​យក​ព្រម​ទាំង​បំ​ពេញ​បន្ថែ​ម​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ដែល​បានពិភាក្សា​ ដើម្បី​របាយ​ការ​ណ៍​មាន​ភាព​សុក្រឹត​៕ 

                                                                      ប្រ​ភព​៖ baodantoc.vn ប្រែសម្រួល​៖ ថា​ច់​ធី

ចែករំលែកអត្ថបទ