មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/12/2019 - 16:33

ផ្ដុំ​កម្លាំង​អភិ​វឌ្ឍ​ន៍តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​លំ​បាក​ខ្លាំង​

តាម​ប្រ​សាសន៍​លោក​ឡេហ្វាង​ហូវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ត្រាអូង​ ខេត្ត​វិញឡុង​ លទ្ធ​ផល​ដែល​លេច​ធ្លោ​បំ​ផុត​ក្នុង​ការ​ងារ​ជន​ជា​តិ​រយៈ​ពេល​កន្លង​លើ​ភូមិ​សាស្រ្ត​ នោះ​គឺ​ជីវភាព​សេដ្ឋ​កិច្ច​របស់​ជន​រួម​ជា​តិ​ខ្មែរ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

 ផ្លូវ​គមនាគមន៍​ចូល​ទៅ​កាន់​ឃុំ​តឹង​មី។​

សមិទ្ធិ​ផលខាង​លើ​  តាម​ប្រ​សាសន៍​លោក​ហូវ  អា​ស្រ័យ​ស្រុក​បាន​ផ្ដុំ​កម្លាំង​អនុវត្ត​នូវ​គោ​ល​នយោ​បាយ​ជំនួយ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​ សម្រាប់​ជន​ជា​តិ​ភាគ​តិ​ច​។​ ទន្ទឹម​នឹង​នោះ​ គឺ​គោ​ល​នយោ​បាយ​គួបផ្សំ​របស់​ស្រុក​ ខេត្ត​ សំ​ដៅ​អភិ​វឌ្ឍ​ន៍តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​។​ ខណៈ​ពេល​អនុវត្ត​ន៍កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​ ស្ដី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​ និង​កម្ម​វិ​ធី​១​៣​៥​ ឃើញ​ថា​ផ្លូវ​គមនាគមន៍​រាប់​ពាន់​ម៉ែ​ត្រ​នៅ​ឃុំ​តឹង​មី ត្រូវ​បាន​ក្រាលកៅ​ស៊ូ​ ចាក់​បេតុង​រឹង​មាំ​ ដូច​ជា​ផ្លូវ​តភ្ជាប់​ពីភូមិ​វាល-មីធ្វឹង-តាមោង​ ស្ពាន​ណាំកិញ-វត្ត​សិរី​សួស្ដី​ដូន​ល្អ​-តាមោង​ ត្រកៀត​-បាំង​ចាង- តាមោង​-មីអា​ង​ ផ្លូវ​ចម្ការ​ជា​ដើម​។​ បង​ថា​ច់​ថា​ញ់កុង​ កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជា​តិ​ ឃុំ​តឹង​ម ស្រុក​ត្រាអូង​ឱ្យ​ដឹង​៖ "អា​ស្រ័យ​កម្ម​វិ​ធី​វិ​និ​យោ​គ​អា​ទិភាព​របស់​រដ្ឋ​ ទើប​តំ​បន់​មាន​ជន​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។​ សព្វ​ថ្ងៃ​ ផ្លូវ​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ត្រូវ​បាន​កសាង​រួច​រាល់​ តភ្ជាប់​ប្រ​សព្វ​គ្នា ​ម៉ូតូ​អា​ចបើ​ក​បរ​ដោយ​ងាយ​ស្រួល​ទាំង​រដូវ​ភ្លៀង​។​ ផ្លូវ​តាម​ភូមិ​ខ្លះ​បាន​ក្រាលកៅ​ស៊ូ​រថយ​ន្ដអា​ចបើ​ក​បរ​ចូល​ដឹក​កសិផលបាន​យ៉ាង​ងាយ​ស្រួល​។​ ផ្ដើម​ពីនោះ​ មាមីង​អា​ចលក់​ដូរ​កសិផលបាន​តម្លៃ​ខ្ពស់​ជា​ង​"។​ អា​ស្រ័យ​អភិ​វឌ្ឍ​ន៍ហេដ្ឋា​រចនា​សម្ព័ន្ធ​ គមនាគមន៍​ សេដ្ឋ​កិច្ច​តំ​បន់​ជន​ជា​តិ​ត្រូវ​បាន​កើន​ឡើង​"។​ ឆ្លង​តាម​រយៈ​នោះ​, គ្រួ​សារ​ក្រី​ក្រថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ​ សព្វ​ថ្ងៃ​គ្រួ​សារ​ក្រី​ក្រជា​ជន​ជា​តិ​ភាគ​តិ​ច​ទូទាំង​ស្រុក​នៅ​៤​,៨​៧​% បើ​ប្រៀប​ជា​មួយ​នឹង​សេច​ក្ដី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​  អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​សម្រេច​ប្រ​មាណ​១​១​០​%។​

លោក​ថា​ច់​ថេហៀង ប្រ​ធាន​គណៈ​ជន​ជា​តិ​ស្រុក​ត្រាអូង​ ឱ្យ​ដឹង​បន្ថែ​ម​ មុន​នេះ​ លើ​ភូមិ​សាស្រ្ត​មាន​ភូមិចំ​នួន​៧​ ​បាន​ទទួល​ស្គាល់​ និង​បាន​ទទួល​ផលពីគោ​ល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ ជា​ភូមិ​លំ​បាក​ខ្លាំង​តាម​សេច​ក្ដី​សម្រេច​លេខ​៣​០​/២​០​១​២​/QĐ-TTg របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ ផ្ដើម​ពីនោះ​  ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ភូមិ​ទាំង​នេះ​ ត្រូវ​បាន​វិ​និ​យោ​គ​កសាង​យ៉ាង​ត្រឹម​ត្រូវ​ ឆ្លើ​យ​តប​តាម​តម្រូវ​ការ​អភិ​វឌ្ឍ​របស់​ភូមិ​ភាគ​។​ លោក​ហៀង ចែក​រំលែក​បន្ថែ​ម​៖ "ដំណាក់​កាល​២​០​១​៦​-២​០​២​០​ លើ​ភូមិ​សាស្រ្ត​ស្រុក​ មាន​ភូមិ​ចំ​នួន​២​ និង​ឃុំ​តឹង​មីដែល​លំ​បាក​ខ្លាំង​ និង​ឃុំ​ត្រាកូងចំ​ណុះ​តំ​បន់​II (ឃុំ​ក្រី​ក្រ) ឃុំ​ហូវថា​ញ់ ចំ​ណុះ​តំ​បន់​ I (ឃុំ​តំ​បន់​ជន​ជា​តិ​)។​ ស្រុក​ក៏​បាន​កំ​ណត់​ រយៈ​ពេល​ខាង​មុខ​នឹង​បន្ត​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ប្រ​ភព​ទុន​អា​ទិភាព​របស់​រដ្ឋ​ សម្រាប់​វិ​និ​យោ​គ​អភិ​វឌ្ឍ​តំ​បន់​ជន​ជា​តិ​ ជួយ​ដល់​តំ​បន់​នេះ​ចាក​ផុត​ពីភាព​ក្រី​ក្រឱ្យ​បាន​ឆាប់​បំ​ផុត​៕

                                                                                                             ហាថា​ញ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ