មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/12/2019 - 16:14

អស់​ពី​ចិត្ត​ដើម្បី​បុព្វ​ហេតុ​អប់​រំ

លោក​គ្រូ​ត្រឹង​ហ្វាក់ អា​យុ​៧​០​ឆ្នាំ​  នៅ​ភូមិ​ចុង​អន្ទង់​ ឃុំ​ដាឡុក​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រាវិ​ញ។​ គាត់​មាន​អា​យុ​បក្ស​៣​០​ឆ្នាំ​ ហើយ​បាន​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​លជូន​គ្រឿង​ឥស្សរិយយសដើម្បី​បុព្វ​ហេតុ​អប់​រំ ពីព្រោះ​លោក​គ្រូ​មាន​ស្នា​ដៃ​ក្នុង​ការ​អប់​រំនៅ​ភូមិ​ភាគ​។​ 

លោក​គ្រូ​ត្រឹង​ហ្វាក់ អ្នក​មាន​ប្រ​ជា​ប្រិយ​។​

រយៈ​ពេល​ជា​ង​៣​០​ឆ្នាំ​ បម្រើ​ការ​ក្នុង​ផ្នែក​អប់​រំ (បង្រៀន​១​៥​ឆ្នាំ​ និង​១​៨​ឆ្នាំ​ជា​អ្នក​ជំនាញ​ផ្នែក​អប់​រំជន​ជា​តិ​ ចំ​ណុះ​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តា​លស្រុក​ចូវ​ថា​ញ់) គាត់​ជា​គ្រូ​បង្រៀន​ម្នាក់​ និង​ជា​កម្មា​ភិបាល​អស់​ពី​ចិត្ត​ដើម្បី​បុព្វ​ហេតុ​អប់​រំនិង​បណ្តុះ​បណ្តា​ល។​ និយាយ​ពីបទ​ពិសោ​ធ​ន៍​ក្នុង​អា​ជីព​  និង​ចំ​ណង​់ចំ​ណូល​ចិត្ត​ការ​ងារ​អប់​រំ លោក​គ្រូ​ត្រឹង​ហ្វាក់ ឱ្យ​ដឹង​៖ "ប្រ​សិ​នបើ​ជា​គ្រូ​បង្រៀន​ស្រឡាញ់​អា​ជីព​ គឺ​មិន​ត្រឹម​តែ​បង្ហាត់​បង្រៀន​សិស្ស​តែ​ក្នុង​សៀវ​ភៅ​ប៉ុណ្ណោះ​ទេ យើង​ត្រូវ​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​  បង្ហាត់​ប្អូន​ៗ​ពីបំ​ណិន​ជីវិ​ត​ សុជីវធម៌​ ជម្រុញ​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ស្រឡាញ់​ការ​រៀន​សូត្រ​ សំ​ដៅ​ជួយ​ដល់​សិស្សា​នុ​សិស្ស​អភិ​វឌ្ឍ​ន៍គ្រប់​ជ្រុង​ជ្រោយ​ អំ​ពី​ប្រាជ្ញា​ស្មារ​តី​ ជា​មនុស្ស​មាន​សីល​ធម៌​"។​ ក្រោយ​ពីចូល​និវត្ត​ន៍​កាល​ពី​ឆ្នាំ​២​០​០​៩​ លោក​គ្រូ​មាន​ពេល​កាន់​តែ​ច្រើន​ដើម្បី​ចូល​រួម​ការ​ងារ​សង្គម​។​ បច្ចុ​ប្បន្ន​ លោក​គ្រូ​ជា​ប្រ​ធាន​សាខា​សមាគម​មនុស្ស​ចាស់​របស់​ភូមិ​  ក៏​បាន​មាមីង​ចាត់​ទុក​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​។​

ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សា​យ​ ចលនា​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លោក​គ្រូ​ត្រឹង​ហ្វាក់ ថែ​ម​ទាំង​ឱ្យ​មាមីង​ក្រី​ក្រ៥​គ្រួ​សារ​ក្នុង​ភូមិ​ខ្ចី​ដី​បង្ក​បង្កើន​ផល ដោយ​មាន​ផ្ទៃ​ដី​១​,៥​ហិកតា​ (ក្នុង​មួយ​គ្រួ​សារ​៣​កុង​)។​ បច្ចុ​ប្បន្ន​ គ្រួ​សារ​ទាំង​នោះ បាន​ធូរ​ធារ​ រួច​សង​ដី​មក​ឱ្យ​គ្រួ​សារ​លោក​គ្រូ​វិ​ញ។​ បង​ថា​ច់​ឆាយ​ ឱ្យ​ដឹង​៖ “លោក​គ្រូ​ត្រឹង​ហ្វាក់ តែ​ងអស់​ពី​ចិត្ត​ជា​មួយ​ប្រ​ជា​ជន​នៅ​ទី​នេះ​។​ គាត់​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់​រំចំ​ណេះ​ដឹង​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​អស់​ពីចិត្ត​ជួយ​ឧប​ត្ថម្ភ​គ្រួ​សារ​ក្រី​ក្រក្នុង​ភូមិ​ស្រុក​ទៀ​ត​ផង​។​ ជា​ក់​ស្តែ​ងដូច​គ្រួ​សារ​យើង​ខ្ញុំ​ ដោយ​សារ​លោក​គ្រូ​គាត់​ឱ្យ​ខ្ចី​ដី​ទទេ​ ហើយ​ណែនាំ​យើង​ខ្ញុំ​គិត​គូរ​បង្ក​បង្កើន​ផល ម្ល៉ោះ​ហើយគ្រួសារ​ខ្ញុំ​ក៏​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ យើង​ខ្ញុំ​​នឹង​មិន​ភ្លេច​គុណ​គាត់​ទេ"។​

បង​ហ្វិញ​ស្រឿន​ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ចុង​អន្ទង់​ ឱ្យ​ដឹង​៖ “លោក​គ្រូ​ត្រឹង​ហ្វាក់ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ភូមិ​ចុង​អន្ទង់​ ក៏​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ត្រោក​កើត​ផង​ ម្ល៉ោះ​ហើយ​ ពេល​លោក​គ្រូ​ស្នើ​យោបល់​អ្វី​ម្យ៉ាង​ តែ​ងបាន​មាមីង​គាំ​ទ្រ​ជា​និច្ច​ ពិសេស​ក្នុង​ការ​សម្រុះ​សម្រួល​ករណី​ទំ​នាស់​ដី​ធ្លី​ ឬ​ក៏​អា​ពាហ៍​ពិពាហ៍​។​ល។​ មាន​គាត់​ចូល​រួម​តែ​ងដោះ​ស្រាយ​បាន​យ៉ាង​រលូន​”៕

សឺនម៉ា​ល័យ​-លីសៀ 

ចែករំលែកអត្ថបទ