ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/12/2019 - 16:14

សម​មិត្ត​ត្រឹង​ថា​ញ់ម៉ឹង អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យ​ណូ​អែល​ នៅ​វិ​ហារ​កាតូលិកកឹង​ធើ​

ស្រប​ក្នុង​ឱកាស​បុណ្យ​ណូ​អែល​ឆ្នាំ​២​០​១​៩​ ជំនួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម សម​មិត្ត​ត្រឹង​ថា​ញ់ម៉ឹង លេខា​ម​ជ្ឈិមបក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការម​ជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរ​បុណ្យ​ណូ​អែល​នៅ​វិ​ហារ​កាតូលិកកឹង​ធើ​។​ រួម​ដំណើរ​មាន​សម​មិត្ត​ ​ផាមវ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ព្រម​ទាំង​សម​មិត្ត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមក្រុង​កឹង​ធើ​។​

សម​មិត្ត​ត្រឹង​ថា​ញ់ម៉ឹង  លេខា​ម​ជ្ឈិមបក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការម​ជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យ​ណូ​អែល​នៅវិ​ហារ​កាតូលិកកឹង​ធើ​។​

សម​មិត្ត​ត្រឹង​ថា​ញ់ម៉ឹង  សាក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យ​ណូ​អែល​ដល់​បូជា​ចារ្យ​ ទ្រីប៊ូវធៀន និង​អ្នក​មុខ​អ្នក​ការ​នៅ​វិ​ហារ​កាតូលិកកឹង​ធើ​។​  សម​មិត្ត​ បាន​ជូន​ពរ​ដល់​បូជា​ចារ្យ​ អ្នក​មុខ​អ្នក​ការ​និង​គ្រឹស្ដបរិស័ទ​ក្នុង​ឱកាស​បុណ្យ​ណូ​អែល​ ទទួល​បាន​នូវ​ពរ​ជ័យ​បវរ​ថ្លៃ​ថ្លា​ និង​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ រួម​ដំណើរ​ក្នុង​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​។​ សម​មិត្ត​ត្រឹង​ថា​ញ់ម៉ឹង បាន​ជូនរបាយការណ៌​ខ្លះ​ៗ​ពីស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ប្រ​ទេស​ជា​តិ​ក្នុង​ឆ្នាំ​២​០​១​៩​ ព្រម​ទាំង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​សហគម​ន៍គ្រឹស្ដបរិស័ទ​ក្នុង​សមិទ្ធផលរួម​របស់​ប្រ​ទេស​ជាតិ​។​

សម​មិត្ត​ រំពឹង​ថា​នៅ​ពេល​ខាង​មុខ​ បូជា​ចារ្យ​ និង​អ្នក​មុខ​អ្នក​ការ​ នឹង​បន្ត​ចលនា​ដល់​សហគមន៍គ្រឹស្ដបរិស័ទ​ អនុ​វ​ត្តល្អ​នូវ​គោ​ល​ការ​ណ៍​របស់​បក្ស​ គោ​ល​នយោ​បាយ​ ​ច្បាប់​របស់​រដ្ឋ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជា​តិ​ សាម​គ្គី​រួម​ដំណើរ​ជា​មួយ​ជន​ជា​តិ​កសាង​និង​អភិ​វឌ្ឍ​ន៍ប្រ​ទេស​ជា​តិ​។​ ទន្ទឹម​នឹង​នោះ​ បន្ត​ចូល​រួម​គាំ​ទ្រ​ការ​ចលនា​របស់​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ចលនា​សហគម​ន៍គ្រឹស្ដបរិស័ទ​អនុ​វត្ត​ឱ្យ​បាន​សម្រេច​គោ​ល​ដៅ​សេដ្ឋ​កិច្ច​-សង្គម​៕

ក្វឹ​កថា​យ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ