ជាច្រើនឆ្នាំមកនេះ ក្នុងនាមជាអ្នកមាន ប្រជាប្រិយភាព លោកយ័ញសាង នៅភូមិក្បាលក្រពើខាងកើត ឃុំឡុកនិញ ស្រុកហុងយ៉ឹង ខេត្តបាកលីវ តែងជួយដល់មាមីងខ្មែរនិង កសាងភូមិស្រុកបានសុខសាន្ត។ ផ្តើមពីនោះ លោកបានមាមីងទុកចិត្តនិងគោរពរាប់អាន។
លោកយ័ញសាង ធ្វើរបាយការណ៍គំរូ ពីការងារអ្នកមានប្រជាប្រិយនៅមហាសន្និបាតតំណាងជនជាតិភាគតិចខេត្តបាកលីវ លើកទី៣ ឆ្នាំ២០១៩។
ភូមិក្បាលក្រពើខាងកើតមានជនរួមជាតិខ្មែររស់នៅជាង៧៧,៥% និងជាភូមិលំបាកបំផុតនៃឃុំ ឡុកនិញ។ ជាច្រើនឆ្នាំមកនេះ ក្នុងនាមជាអ្នកមានប្រជាប្រិយ លោកយ័ញសាងតែងសកម្ម ក្នុងការឃោសនាផ្សព្វផ្សាយពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់មាមីងខ្មែរ។ ផ្តើមពីនោះ គាត់បានមាមីងទំនុកចិត្តនិងបានសមូហភាពក្រុមស្វ័យគ្រប់គ្រងវង្ស ត្រកូលខាងសន្តិសុខសណ្តាប់ធ្នាប់ចំនួន៧ (រួមមានជាង២៧០គ្រួសារ) ជ្រើសធ្វើជាប្រធានក្រុម ត្រកូលយ័ញ សើុង ថាច់ ហ្វិញ ដាំង ក្វាច់ និងត្រកូលយឿង។ ជាពិសេសគាត់បានបង្កើតក្លឹបអន្តរ កម្ម៣ជំនាន់ ដោយមានសមាជិកចំនួន៥៦រូប អាស្រ័យគាត់ធ្វើជាប្រធានក្លឹប។ ឆ្លងតាមរយៈនោះ គាត់បានចលនាសមាជិកចូលរួមទឹកប្រាក់បានជាង៧០លានដុង ដើម្បីជំនួយទុនបង្វិលជុំដល់១៤គ្រួសារក្នុងវង្សត្រកូលដែលជួបលំបាកសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។
លោកយ័ញសាងមានប្រសាសន៍៖ “មាមីងទំនុកចិត្តខ្ញុំ ហេតុនោះក្រៅពីការផ្តល់ព័ត៌មានអំពីគោលនយោបាយច្បាប់របស់បក្សនិងរដ្ឋដល់មាមីងជនរួមជាតិ ខ្ញុំថែមទាំងរកមធ្យោបាយដើម្បីជួយមាមីងក្រីក្របុលដើមទុននិងប្រើប្រាស់ដើមទុនចំគោលដៅ និងមានប្រសិទ្ធភាព។ អាស្រ័យមាមីងមានការយល់ដឹង និងសកម្មបង្វែររចនាសម្ព័ន្ធឈើដំណាំនិងសត្វចិញ្ចឹម ព្រមទាំងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត ម្ល៉ោះហើយទិន្នផល គុណភាពនិងប្រាក់ចំណូលបានកើនឡើង ហេតុនោះជីវភាពបានល្អប្រសើរឡើង។ ចាប់តាំងពីពេលនោះមកមាមីងបានអប់រំនិងចិញ្ចឹមកូនរៀនសូត្របានចេះដឹង ឃ្លាតឆ្ងាយពីបាបគ្រោះសង្គម ហើយធ្វើអ្វីក៏គោរពតាមច្បាប់ទាំងអស់។ លោកយ័ញសាងធ្វើរបាយការណ៍គំរូ ពីការងារអ្នកមានប្រជាប្រិយនៅមហាសន្និបាតតំណាងជនជាតិភាគតិចត្តបាកលីវ លើកទី៣ ឆ្នាំ២០១៩។
លីធាន-សុផន