ខេត្តសុកត្រាំង ទើបរៀបចំជោគជ័យមហាសន្និបាតតំណាង បណ្តាជនជាតិភាគតិចថ្នាក់ខេត្ត លើកទី៣ ឆ្នាំ២០១៩។
សមមិត្តឌោវ៉ាន់ជៀង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការជនជាតិដល់សមូហភាពនិងបុគ្គលឆ្នើម។
អាណត្តិកាលកន្លង មានកម្មវិធី គោលនយោបាយ គម្រោងជា ច្រើនបានវិនិយោគនៅតំបន់ជនរួមជាតិ តែងបានរដ្ឋអំណាចខេត្តគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តបានទាន់ពេល និងមានប្រសិទ្ធភាព។ កម្មវិធី១៣៥ បានវិនិយោគជាង៤៤៦ពាន់ លានដុង ដើម្បីឧបត្ថម្ភការជួសជុលសំណង់ ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មរបររកស៊ីចិញ្ចឹមជីវិត និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនកម្មាភិបាលថ្នាក់មូលដ្ឋាន និងសហគមន៍។ គោលនយោបាយឧបត្ថម្ភលំនៅឋាន ដីធារផ្ទះ ដីផលិតកម្ម និងទឹកស្អាតប្រើប្រាស់។ល។ ក៏បានផ្សព្វផ្សាយអនុវត្ត គិតជាទឹកប្រាក់សរុបជាង១.៦៧៥ពាន់លានដុង។ ឆ្លង តាមរយៈនោះ ឧបត្ថម្ភខួងអណ្តូងស្នប់ចំនួន២១៩ បង្កើនកម្រិត និង ពង្រីកសំណង់ផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្តុំចំនួន២៥ ឧបត្ថម្ភសង់លំនៅឋានដល់គ្រួសារក្រីក្រចំនួន៤.០៥៤គ្រួសារ និងឧបត្ថម្ភដីធារផ្ទះ បុលទុនលោះដីផលិតកម្មមកវិញ បុលដើមទុនបង្កើតការងារធ្វើ អភិវឌ្ឍផលិតកម្ម ឧបត្ថម្ភពលកររៀនរបរដល់គ្រួសារជនរួមជាតិភាគតិចចំនួន៧.៨៤៦គ្រួសារ តាមសេចក្តីកំណត់។
ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាត រដ្ឋមន្ត្រី ប្រធានគណៈកម្មា ធិការជនជាតិ ឌោវ៉ាន់ជៀង បានឱ្យតម្លៃខ្ពស់អំពីលទ្ធផលអនុវត្ត នូវគោលនយោបាយជនជាតិរបស់ខេត្តក្នុងអាណត្តិកាលកន្លង បំផុតគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ អគ្គិសនី សាលារៀន ដំ ណាក់សុខាភិបាល និងសំណង់ផ្គត់ផ្គង់ទឹកស្អាត។ល។ បានកសាង ព្រមៗគ្នា រួមចំណែកលើកកម្ពស់ជីវភាពរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត។ ប្រធានគណៈកម្មាធិការជនជាតិ បានគូសបញ្ជាក់ ខេត្តសុកត្រាំងគប្បីបន្តការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពនូវគោល នយោបាយជនជាតិ កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាព មានដំណោះស្រាយព្រមៗគ្នា ដើម្បីអភិរក្ស ពង្រីក អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិភាគតិចដ៏សម្បូរបែប ឯកភាព ក្នុងខឿនវប្បធម៌វៀតណាម យកចិត្តទុកដាក់អភិវឌ្ឍ ធ្វើគម្រោង បំពាក់បំប៉ន បណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ និងអនុវត្តល្អនូវគោលនយោបាយជ្រើសរើស ប្រើប្រាស់ ផ្គត់ផ្គង់ កម្មាភិបាលជាជនរួមជាតិភាគតិច។
ស្របក្នុងឱកាសនេះ មានសមូហភាពចំនួន៤ និងបុគ្គលចំនួន ១២ បានទទួលប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ ជនជាតិ និងសមូហភាពចំនួន១៦ បុគ្គលចំនួន៤៥ បានទទួលប័ណ្ណ សរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង អាស្រ័យមានស្នាដៃឆ្នើមក្នុងការងារជនជាតិ សាសនា។ មហាសន្និបាតបានឯកភាពជ្រើសអ្នកតំណាង៣៩រូប ទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមទូទាំងប្រទេស លើកទី២ ឆ្នាំ២០២០៕
លីធាន-វិមាន