គណៈចង្អុលការគម្រោងបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកលើភូមិសាស្រ្តខេត្តសុកត្រាំង ទើបចាត់តាំងបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ នេះជាវគ្គបណ្តុះបណ្តាលពិសោធន៍គំរូ ដោយមានសិក្ខាកាមចំនួន ១៦៣រូប ចែកចេញជា២កម្រិត គឺកម្រិតមូលដ្ឋាននិងកម្រិតលើកកម្ពស់។ ឆ្លងតាមរយៈនោះ ថ្នាក់មូលដ្ឋាននឹងរៀនក្នុងអំឡុង៣ខែ ស្មើនឹង៣០០ម៉ោងសិក្សា ពេលបញ្ចប់វគ្គសិក្សានឹងចាត់តាំងប្រឡងនិងជូនលិខិតបញ្ជាក់ ចំណែកកម្រិតលើកកម្ពស់រៀនក្នុងអំឡុង៧ខែ ស្មើនឹង៤៥០ម៉ោងសិក្សា ពេលបញ្ចប់វគ្គសិក្សានឹងចាត់តាំងប្រឡងនិងជូនលិខិតបញ្ជាក់។
ទិដ្ឋភាពនៃពិធីបើកវគ្គបណ្តុះបណ្តាល។
គម្រោងបណ្តុះបណ្តាលភាសាខ្មែរ សំដៅបណ្តុះបណ្តាលដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកប្រមាណ២.៣១០រូប ដែលបំពុងបំពេញការនៅលើភូមិសាស្រ្តខេត្ត។ ឆ្លងតាមរយៈនោះ ការបណ្តុះបណ្តាលចែកចេញជា២ដំណាក់កាលគឺ៖ ដំណាក់កាល២០១៩-២០២០បណ្តុះបណ្តាល ៣០% (មានសិក្ខាកាម៦៦០រូប) និងដំណាក់កាល២០២១- ២០២៥ បណ្តុះបណ្តាល៧០% (មានសិក្ខាកាមប្រមាណ១.៦៥០រូប) ដែលនៅសល់ទាំងប៉ុន្មាន។ កម្មវិធីបណ្តុះបណ្តាលគឺមាន៣កម្រិតខុសៗគ្នា៖ ថ្នាក់មូលដ្ឋាន សម្រាប់កម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងនៅគ្រប់លំដាប់ថ្នាក់ ថ្នាក់ខ្ពស់សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក បំពេញការងារនៅតាមឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ និងផ្នែក វិស័យផ្សេងៗទៀតដែលទាក់ទងផ្ទាល់ជាមួយនឹងជនរួមជាតិខ្មែរ និងថ្នាក់បកប្រែប្រមូលផ្តុំបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពបកប្រែ ដើម្បីបម្រើការងារជំនាញចំពោះផ្នែក វិស័យមួយចំនួនដែលមានលក្ខណៈពិសេសដោយឡែក៕
លីធាន-វិមាន