មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/11/2019 - 15:57

ប្រ​ជា​ជន​ឃុំ​ចូវ​ដៀងចូល​រួម​ការ​ពារ​បរិស្ថា​ន​

ក្រោយ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​ ប្រ​ជា​ជន​នៅ​ឃុំ​ចូវ​ដៀង(ស្រុក​កូវកែ ខេត្ត​ត្រាវិ​ញ) បាន​មាន​ទង្វើ​យ៉ាង​ជា​ក់​ស្ដែង​ក្នុង​ការ​ការ​ពារ​បរិស្ថា​ន​ រួម​កម្លាំង​កាយ​ចិត្ត​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំរុញ​ការ​ចលនា​កសាង​ជន​បទ​ថ្មី​កាន់​តែ​ស៊ី​ជម្រៅ​។​

ទិដ្ឋ​ភាព​ផ្កា​លម្អ​តាម​ដងផ្លូវ​នៅ​ភូមិ​អូរទទឹង ឃុំ​ចូវ​ដៀង។​

គ្រួសារ​បង​ថា​ច់​ថា​ញ់ ជា​គ្រួ​សារ​ឈាន​មុខក្នុង​ការ​ចលនា​ការ​ពារ​បរិស្ថា​ន​នៅ​ភូមិ​អូរទទឹង។​ មិន​ត្រឹម​តែ​អនុ​វត្ត​តាម​ផ្លូវ​ក្នុង​ភូមិ​អូរទទឹងប៉ុណ្ណោះ​ទេ បង​ថា​ញ់ ថែ​ម​ទាំង​បង្ហាញ​ឱ្យ​ឃើញ​ពីទង្វើ​តាម​រយៈ​ការ​ដាំ​ និង​ថែ​ទាំ​ផ្កា​ក្នុង​គ្រួ​សារ​ទៀ​ត​ផង​។​ បង​ថា​ច់​ថា​ញ់ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ធ្លាប់​ ចិញ្ចឹម​ជ្រូក​រាប់​សិប​ឆ្នាំ​មក​ហើយ​ ពិ​សេស​គឺ​ចិញ្ចឹមជ្រូក​មេ ចិញ្ចឹម​ពី៣​ដល់​៨​ក្បាល​។​ នៅ​ពេល​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​ធ្វើ​ឡឧស្ម័ន​ គ្រួ​សារ​ខ្ញុំ​ក៏​ស្ម័គ្រ​ចិត្ត​ធ្វើ​ដើម្បី​កាត់​បន្ថយ​កខ្វក់​បរិស្ថា​ន​ ជា​មួយ​ទឹក​ប្រាក់​១​២​លាន​ដុង​ ក្នុង​នោះ​រដ្ឋ​ឧប​ត្ថម្ភ​៥​លាន​ដុង​”។​

លោក​ថា​ច់​យ៉ួង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង ឱ្យ​ដឹង​៖  ជា​មួយ​នឹង​លក្ខណៈ​ពិ​សេស​ជា​ឃុំ​កសិកម្ម​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ឃុំ​បាន​ផ្សព្វ​ផ្សា​យ​សកម្ម​ភាព​ការ​ពារ​បរិស្ថា​ន​ក្នុង​ការ​ផលិត​កសិកម្ម​ សំ​ដៅ​ពិ​និត្យ​ឡើង​វិ​ញ និង​កាត់​បន្ថយ​ភាព​កខ្វក់​បរិស្ថា​ន​។​ ព្រម​ជា​មួយ​នោះ​ ចាត់​តាំង​រូប​ភាព​ផ្សព្វ​ផ្សា​យ​យ៉ាង​សម្បូរ​បែប​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​គ្រប់​ជា​ន់ស្រទាប់​ នាំ​មក​ប្រ​សិ​ទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​លើ​កកម្ពស់​ស្មារ​តី​ការ​ពារ​បរិស្ថា​ន​ បង្ការ​ទប់ស្កាត់​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​។​ លើ​ភូមិ​សាស្រ្ត​សព្វ​ថ្ងៃ​មាន​គ្រួ​សារ​ចិញ្ចឹម​សត្វ​ទាំង​៦​១​៥​/៦​១​៥​ សុទ្ធ​តែ​មាន​សង់​ទ្រុង​ចិញ្ចឹម​សត្វ​ ស្រប​តាម​អនា​ម័យ​បរិស្ថា​ន​ ក្នុង​នោះ​មាន​៥​១​៤​ /៦​១​៥​គ្រួ​សារ​ចិញ្ចឹម​ជ្រូក​ គោ​ មាន​ចំ​នួន​ពី៥​ក្បាល​ឡើង​ ដោយ​បាន​ធ្វើ​ឡឧស្ម័ន​ ដើម្បី​កាត់​បន្ថយ​ធំ​ក្លិន​ប៉ះ​ពាល់​ដល់​បរិស្ថា​ន​ជុំ​វិ​ញ​ អត្រា​គ្រួ​សារ​មាន​បន្ទប់​ទឹក​  បង្គន់​ស្រប​អនា​ម័យ​សម្រេច៩​២​,៣​៥​% ទាំង​៨​ភូមិ​ក្នុង​ឃុំ​សុទ្ធ​តែ​កសាង​ទម្រង់​ ”គ្មាន​៥​ ជ្រះ​៣​” ទម្រង់​ដាំ​ផ្កា​លម្អ​នៅ​តាម​គ្រួ​សារ​របស់​សាខា​សមាគម​នារី​។​ ទូទាំង​ឃុំ​មាន​២​.២​០​០​ គ្រួ​សារ​និង​មូល​ដ្ឋាន​ផលិត​ អា​ជីវកម្ម​ម្ហូប​អា​ហារ​ អនុ​វត្ត​តាម​សេច​ក្ដី​កំ​ណត់​ស្ដី​ពី​ធានា​សុវត្ថិ​ភាព​ ម្ហូប​អា​ហារ​។​ល។​

ដើម្បី​ធានា​បរិស្ថា​ន​បៃតង​-ជ្រះ​-ស្អាត​ រាល់​ស្ថា​ប័ន​ អង្គ​ការ​នៅ​លើ​ភូមិ​សាស្រ្ត​ តែ​ងរៀប​ចំ​ធ្វើ​អនា​ម័យ​ស្ថា​ប័ន​រៀង​រាល់​សប្តាហ៍​ និង​រាល់​ថ្ងៃ​ បុណ្យ​ទាន​ ដើម្បី​ធានា​ឱ្យ​មាន​បរិស្ថា​ន​បៃតង​-ជ្រះ​-ស្អាត​។​ គ្រប់​គ្រួ​សារ​នៅ​ជន​បទ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ដែល​មិន​ទាន់​មាន​ប្រ​ព័ន្ធ​ប្រ​មូល​សំ​រាម​ ត្រូវ​បាន​វិ​និ​ច្ឆ័យ​កាក​សំ​ណល់​តាម​ការ​ណែនាំ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​៕

                           សឺនម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ