មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/11/2019 - 13:54

ខេត្ត​កាម៉ា​វ កសាង​ជន​បទ​ថ្មី​ បង្ក​ភាព​វិ​វឌ្ឍ​ន៍​នៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​

ខេត្ត​កាម៉ា​វ មាន​១​៣​ជន​ជា​តិ​ភាគ​តិ​ច​រស់​នៅ​សរុប​ជិត​១​២​.០​០​០​គ្រួ​សារ​ ក្នុង​នោះ​ ច្រើន​បំ​ផុត​គឺ​ជន​ជា​តិ​ខ្មែរ​និង​ចិន​។​ ជន​ជា​តិ​ភាគ​តិ​ច​រស់​នៅ​លាយ​ចម្រុះ​គ្នា​ជា​មួយ​នឹង​ជន​ជា​តិ​ជា​បង​ប្អូន​ក្នុង​៦​៧​ឃុំ​ សង្កាត់​ចំ​ណុះ​ស្រុក​ ក្រុង​ទាំង​៩​របស់​ខេត្ត​ ក្នុង​នោះ​ មាន​៥​២​ឃុំ​បាន​កសាង​ជន​បទ​ថ្មី​។​

ផ្លូវ​ជន​បទ​នៅ​ឃុំ​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិ​ញ (ខេត្ត​កាម៉ា​វ) បាន​វិ​និ​យោ​គ​កសាង​សម​រម្យ​

ជ្រះ​ស្អាត​តាម​លក្ខ​ឋាន​ជន​បទ​ថ្មី​។​     រូប​ថត​៖ វូសិញ - TTXVN

លោក​ទ្រីវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​កាម៉ា​វ ឱ្យ​ដឹង​៖ អស់​រយៈ​ពេល​ជិត​១​០​ឆ្នាំ​ផ្សព្វ​ផ្សា​យ​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​ កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ឃើញ​ថា​សម្រេច​បាន​លទ្ធ​ផល​ជា​ច្រើន​គួរ​ជា​ទី​មោទនៈ​។​ ជា​ពិសេស​ នៅ​ឃុំ​កសាង​ជន​បទ​ថ្មី​ចំ​នួន​៥​២​ សរុប​លក្ខ​ឋាន​សម្រេច​បាន​គឺ​៧​៤​៦​លក្ខ​ឋាន​ មធ្យម​ភាគ​១​៤​,៣​លក្ខ​ឋាន​/ឃុំ​ ក្នុង​នោះ​ មាន​១​៦​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ៨​ឃុំ​សម្រេច​ពី១​៥​ដល់​១​៨​លក្ខ​ឋាន​ ២​៣​ឃុំ​សម្រេច​ពី១​០​ដល់​១​៤​លក្ខ​ឋាន​និង​មាន​៥​ឃុំ​សម្រេច​ពី៦​ដល់​៩​លក្ខ​ឋាន​។​

មក​ទល់​សព្វ​ថ្ងៃ​ មុខ​មាត់​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ មាន​ការ​អភិ​វឌ្ឍ​ឆាប់​រហ័ស​ ហើយ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សុក្រឹត​។​ កម្រិត​ប្រ​ជា​បញ្ញា​ ជីវភាព​ សម្ភារៈ​ និង​ស្មារ​តី​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ​មាន​ការ​កែលម្អ​និង​លើ​កកម្ពស់​ដោយ​ឥត​ឈប់​ឈរ​; អត្តសញ្ញា​ណវប្ប​ធម៌​ជន​ជា​តិ​ត្រូវ​បាន​ថែ​រក្សា​និង​ពង្រីក​; លក្ខ​ន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​ កសាង​ជីវភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ នាំ​មក​ប្រ​សិ​ទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​។​

តាម​តួ​លេខ​នៃ​ការ​ពិនិត្យ​ សើុបអង្កេត​ អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​របស់​ខេត្ត​ ក្នុង​ឆ្នាំ​២​០​១​០​មាន​អត្រា​ខ្ពស់​បង្គួរ​ គឺ​ជិត​៣​៦​%។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ មក​ទល់​ឆ្នាំ​២​០​១​៩​ អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​នៅ​ត្រឹម​១​៦​,៣​៧​%។​ ទន្ទឹម​នឹង​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាន​រក្សា​ខ្ជាប់​; អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ បង្គន់​ស្រប​អនា​ម័យ​និង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ក៏​បាន​កែលម្អ​។​ មូល​ដ្ឋាន​បរិក្ខារ​ពេទ្យ​ អប់​រំគុណ​ភាព​រាល់​ប្រ​ភព​ធនធាន​នៅ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ ឆ្លើ​យ​តប​តម្រូវ​ការ​សមាហ​រណកម្ម​និង​អភិ​វឌ្ឍ​ន៍។​

រយៈ​ពេល​កន្លង​ ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “កាម៉ា​វរួម​កម្លាំង​កសាង​ជន​បទ​ថ្មី​” ត្រូវ​បាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​ចូល​រួម​យ៉ាង​សកម្ម​។​ ខេត្ត​វិ​និ​យោ​គ​រាប់​ពាន់​លាន​ដុង​កសាង​សំ​ណង់​ហេដ្ឋា​រចនា​ សម្ព័ន្ធ​នៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ចំ​នួន​៤​៥​២​; មាន​គ្រួ​សារ​បាន​ឧប​ត្ថម្ភ​ដី​សង់​ផ្ទះ​ចំ​នួន​១​.៣​៨​៧​ គ្រួ​សារ​បាន​ឧប​ត្ថម្ភ​ដី​ផលិត​កម្ម​ចំ​នួន​៣​៥​៩​ គ្រួ​សារ​បាន​ឧប​ត្ថម្ភ​ដី​សង់​ផ្ទះ​គួបផ្សំ​ជា​មួយ​នឹង​ដី​ផលិត​កម្ម​ចំ​នួន​១​៦​៨​ គ្រួ​សារ​បាន​ផ្លាស់​ប្តូរ​មុខ​របរ​ជិត​៣​.០​០​០​គ្រួ​សារ​បាន​ឧប​ត្ថម្ភ​អំ​ពី​ទឹក​ប្រើ​ប្រាស់​ចំ​នួន​១​.១​២​២​ និង​គ្រួ​សារ​បាន​ឧប​ត្ថម្ភ​កន្លែង​តាំង​លំ​នៅ​ឡើង​វិ​ញចំ​នួន​២​០​០​។​ល។​

តាម​ប្រ​សាសន៍​លោក​ ទ្រីវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​ ឱ្យ​ដឹង​៖ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ បាន​យក​ចិត្ត​ទុក​ដាក់​ អនុ​វត្ត​ល្អ​ការ​ងារ​រៀប​ចំ​អភិ​វឌ្ឍន៍កសាង​ជន​បទ​ថ្មី​ ចាត់​តាំង​ល្អ​ទម្រង់​ចង​សម្ព័ន្ធ​ ផលិត​កម្ម​តាម​សង្វាក់ ដើម្បី​បង្ក​ច្រក​នាំ​ចេញ​លំ​នឹង​ឱ្យ​ផលិត​ផល​កសិកម្ម​នានា​។​ គណៈ​ជន​ជា​តិ​ខេត្ត​ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​គ្រប់​ភូមិ​ភាគ​បំ​ពេញ​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ ចលនា​ជន​រួម​ជា​តិ​ភាគ​តិ​ច​ខ្នះ​ខ្នែង​ចូល​រួម​ រួម​ចំ​ណែក​កសាង​សម្រេច​រាល់​លក្ខ​ឋាន​ជន​បទ​ថ្មី​; ក្នុង​នោះ​ ចលនា​ ប្រ​ជា​ជន​អនុ​វត្ត​ទម្រង់​ផលិត​កម្ម​ វប្ប​កម្ម​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ រួម​ចំ​ណែក​លើ​កកម្ពស់​ប្រ​ភព​ប្រាក់​ចំ​ណូល​៕

                               ប្រែសម្រួល​៖ ថា​ច់​ធី   Theo https://dantocmiennui.vn

ចែករំលែកអត្ថបទ