មហាសន្និបាតតំណាងសមាគមសហព័ន្ធយុវជនវៀតណាមខេត្តសុកត្រាំង លើកទី៦ អាណត្តិកាល២០១៩-២០២៤ ជាមួយបធានបទ យុវជនសុកត្រាំង "សាមគ្គី ច្នៃប្រតិដ្ឋ ផ្លាស់ថ្មីនិងអភិវឌ្ឍន៍" ទើបនឹងបញ្ចប់។
សមាជិក៣៩រូបនៃគណៈកម្មាធិការសមាគមសហព័ន្ធយុវជនវៀតណាមខេត្តសុកត្រាំង ចេញបង្ហាញ់មុខមហាសន្និបាត។
អាណត្តិកាល២០១៤-២០១៩ សមាគមសហព័ន្ធយុវជនខេត្តសុកត្រាំង បានចលនាមូលនិធិជួយកសាងសាលាមតេយ្យ និងសាលាបឋមសិក្សាចំនួន១៨ខ្នង ជាមួយនឹងថវិកាកសាងជាង២០ពាន់លានដុង រួមចំណែកនាំមកនូវប្រសិទ្ធភាពជាក់ស្តែងក្នុងការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលជូនតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។ ក្រៅពីនោះ នៅទាំងមានសកម្មភាពការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុត្រូវបានផ្សព្វផ្សាយទូលំទូលាយ ជួយលើកកម្ពស់ការយល់ដឹងជូនយុវជន ជម្រុញការចូលរួមរបស់យុវជនក្នុងការចូលរួមការពារបរិស្ថាន និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ល។
អាណត្តិកាល២០១៩-២០២៤ សមាគមសហព័ន្ធយុវជនខេត្តសុកត្រាំងបន្តអនុវត្តចលនា" ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ" កម្មវិធី "រួមដំណើរជាមួយយុវជនបង្កើតជោគវាសនា បង្កើតអាជីព" និងកម្មវិធី" កសាងសមាគមសហព័ន្ធយុវជនវៀតណាមរឹងមាំ"។ ខិតខំឧទ្ទេសនាមការងារធ្វើជូនយុវជន៥០.០០០នាក់ ក្នុងនោះ តិចបំផុតមានយុវជន១៥.០០០នាក់មានការងារធ្វើលំនឹង។ ជំនួយតិចបំផុត៥០គម្រោងបង្កើតអាជីពច្នៃប្រតិដ្ឋជូនយុវជន។ ធ្វើការចលនាយុវជនស្មគ្រចិត្តបរិច្ចាគ២០.០០០ឯកតាឈាម បង្កើតថ្មី២០ទម្រង់ក្រុមធនាគារឈាមស្រស់ ឈាមកម្រមានរបស់យុវជន។ល។
មហាសន្និបាតសម្រប់សម្រួលបោះឆ្នោត ជ្រើសរើសសមាជិក៣៩រូបនៃគណៈកម្មាធិការ សមាគមសហព័ន្ធយុវជនវៀតណាមខេត្ត និងបោះឆ្នោតជ្រើសលោកឌាំងតឹងយ៉ាង អនុលេខាសម្ព័ន្ធយុវជនខេត្តសុកត្រាំង ទទួលតំណែងជាប្រធានសមាគមសហព័ន្ធយុវជនវៀតណាមខេត្តសុកត្រាំង អាណត្តិកាល២០១៩ - ២០២៤៕
លីធាន-សុផន