លោកផាមមិញហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកវុងលីម ខេត្តវិញឡុង ឱ្យដឹង ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តស្រុកកំពុងសកម្មរួមជាមួយនឹងភូមិភាគកសាងជនបទថ្មី។
ប្រជាជននៅឃុំទ្រុងថាញ់ មិនត្រឹមតែបរិច្ចាគដីធ្វើផ្លូវប៉ុណ្ណោះទេ នៅទាំងសកម្ម
អន្ទងអំពូលភ្លើងអុជបំភ្លឺផ្លូវចូលកាន់ភូមិទៀតផង។
ដងផ្លូវចូលកាន់ភូមិស្វឹងមិញ២ តភ្ជាប់និងកាត់ភូមិអាងញុីង ស្វឹងមិញ ទ្រុងត្រាច់ ឃុំទ្រុងថាញ់ បានកសាងរួចរាល់ជួយឱ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។ តាមប្រសាសន៍បងប៊ូយវ៉ាន់ហុង ប្រធានសមាគមកសិករឃុំទ្រុងថាញ់ ដើម្បីកសាងបានសម្រេចជាស្ថាពរដងផ្លូវនេះ គ្រួសារខ្មែរជាច្រើនរស់នៅលើភូមិសាស្រ្តបានបរិច្ចាគដី កម្លាំងពលកម្ម ដើម្បីរួមជាមួយនឹងរដ្ឋជំរុញឆាប់រហ័សដំណើរការកសាងជនបទថ្មី។ បងគៀងសិន នៅភូមិស្វឹងមិញ២ បានបរិច្ចាគដី៤០០ម២ ឱ្យដឹង៖ “គ្រួសារខ្ញុំឃើញភូមិក្បែរៗធ្វើផ្លូវថ្មី មាមីងធ្វើដំណើរទៅមកបានងាយស្រួលណាស់ ម្ល៉ោះហើយពេលរដ្ឋអំណាចមកចលនា ខ្ញុំយល់ព្រមភ្លាម ពីព្រោះខ្ញុំយល់ឃើញថាកសាងផ្លូវផ្ដល់នូវផលប្រយោជន៍យ៉ាងច្រើន។ ឥឡូវសិស្សនៅក្នុងភូមិខ្ញុំជិះកង់ទៅរៀន ឬម្តាយឪពុកឌុបម៉ូតូងាយស្រួលណាស់។ ពេលប្រមូលផលស្រូវ មានម៉ាស៊ីនច្រូតស្រូវចូលដល់ស្រែតែម្តង ចំណែកបន្លែបង្ការដែលយើងដាំបានរៀងរាល់ថ្ងៃតែងមានឈ្មួញបើករថយន្តចូលមកប្រមូលទិញដល់កន្លែង មានផ្លូវកៅស៊ូផលិតមុខទំនិញក៏រកបានប្រាក់ចំណេញខ្ពស់ជាង”។
លោកសើុងង៉ុក-ណ នៅភូមិស្វឹងមិញ២នេះ ដែរឱ្យដឹងបន្ថែម ពីមុនទុកចម្ការចាស់ ពីព្រោះទំនិញធ្វើបានពិបាកលក់ គ្មានអ្នកណាមកទិញ ហើយមិនអាចធ្វើដំណើរដោយថ្មើរជើងទៅផ្សារ លក់។ ឥឡូវធ្វើផ្លូវរួចហើយ ម្ល៉ោះហើយគាត់ដាំននោង ត្រឡាច ជីរ ស្ពៃជុំវិញផ្ទះ។ ពេលរសៀល បេះបន្លែបង្ការថ្លឹងឱ្យឈ្មួញ។ នៅសេសសល់ខ្លះៗ ព្រឹកឡើងគាត់ឌុបប្រពន្ធយកបន្លែទៅលក់នៅផ្សារទ្រុងថាញ់ មានប្រាក់ចេញចូលរាល់ថ្ងៃ ជីវភាពបានធូរធារជាងមុនច្រើនណាស់។
តាមប្រសាសន៍លោកផាមមិញហ្វាង ភាពព្រមៗគ្នាក្នុងការវិនិយោគ បានជួយឱ្យគ្រួសារខ្មែរជាច្រើន មិនត្រឹមតែបានចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ នៅទាំងឈានឡើងក្នុងជីវភាពទៀតផង។ គិតដោយឡែកតែកម្មវិធីឧបត្ថម្ភសង់ផ្ទះរបស់ស្ថានីយទូរទស្សន៍វិញឡុងស្រុកវុងលីម បានឧបត្ថម្ភជនរួមជាតិខ្មែរក្រីក្រសង់ផ្ទះថ្មីបាន៦៦គ្រួសារ។ មានផ្ទះសម្បែងលំនឹង ព្រមទាំងបានឧបត្ថម្ភផ្លាស់ប្តូរមុខរបរ បង្វែររចលនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ម្ល៉ោះហើយជីវភាពជនរួម ជាតិខ្មែរបានផ្លាស់ថ្មី។ លោកហូហឺវហាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឱ្យដឹង៖ ដោយសារការវិនិយោគរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ទើបគ្រួសារខ្មែរជាច្រើននៅលើភូមិសាស្រ្តបានចាកផុតពីភាពក្រីក្រ កាត់បន្ថយអត្រាគ្រួសារក្រីក្រថយចុះសម្រេចភាគកម្រិតអំពីជនបទថ្មី៕
ហាថាញ់-វិមាន