មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/11/2019 - 15:17

លោក​លី​ផន អ្នក​រក្សា​កីឡា​ប្រ​ណាំង​ទូក​-ងប្រ​ពៃ​ណី​

ហេតុ​តែ​ជក់ចិត្ត​ដិតអា​រម្ម​ណ៍​ និង​ចង់​ថែ​រក្សា​កីឡា​ប្រ​ណាំង​ទូក​-ងប្រ​ពៃ​ណី​របស់​ជន​ជា​តិ​ លោក​លី​ផន នៅ​សង្កាត់​២​ ក្រុង​សុក​ត្រាំង​ បាន​ចំ​ណាយ​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង​ ដើម្បី​វិ​និ​យោ​គ​ឱ្យ​ក្រុម​កីឡា​ករ​ទូក​-ង ហាត់​សម​អុំ​និង​ចូល​រួម​ប្រ​ណាំង​។​ ទូក​-ង ដែល​លោក​លី​ផន វិ​និ​យោ​គ​មាន​ឈ្មោះ​ថា​ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិ​ជ្ជា​បាលី​ណាមបូ​ ជា​សាលា​បណ្តុះ​បណ្តា​លព្រះ​សង្ឃ​ខ្មែរ​នៅ​សុក​ត្រាំង​។​

លោក​លី​ផន ជា​មួយ​នឹង​ទូក​-ងដែល​ទើប​ជួស​ជុល​ថ្មី​។​

រយៈ​ពេល​៩​ឆ្នាំ​មក​នេះ​ លោក​លី​ផន បាន​ជំហរ​ចលនា​កីឡា​ករ​មក​ផ្ទះ​គាត់​ហាត់​សម​អុំ​ទូក​-ង និង​គិត​គូរ​ផ្ដល់​ជូន​ថវិ​កា​សព្វ​បែប​យ៉ាង​។​ មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​ លោក​លី​ផនបាន​ចំ​ណាយ​ប្រាក់​ជា​ង​១​៥​០​លាន​ដុង​សម្រាប់​ជួស​ជុល​ទូក​-ង ហាត់​សម​ និង​អុំ​ប្រ​ណាំង​។​ លោក​លី​ផន ឱ្យ​ដឹង​៖ “ក្រៅ​ពីការ​ស្រឡាញ់​ចូល​ចិត្ត​ ប្រ​ការ​សំ​ខាន់​បំ​ផុត​ គឺ​ខ្ញុំ​ចង់​ថែ​រក្សា​និង​ពង្រីក​កីឡា​ប្រ​ណាំង​ទូក​-ងប្រ​ពៃ​ណីរបស់​ជន​ជា​តិ​ខ្មែរ​។​ ខណៈ​ពេល​ព្រះ​ចៅ​អធិ​ការ​វត្ត​ឃ្លាំ​ងប្រ​គល់​ទូក​-ងចាស់​ឱ្យ​ខ្ញុំ​នាំ​មកជួស​ជុល​ និង​ចលនា​បង​ប្អូន​ក្នុង​មណ្ឌល​ក្រុង​សុកត្រាំង​ ចូល​រួម​ហា​ត់សម​។​ ឆ្នាំ​នេះ​ ខ្ញុំ​វិ​និ​យោ​គ​ជា​ង​៥​០​លាន​ដុង​សម្រាប់​ជួស​ជុល​ទូក​-ងនិង​ជ្រើស​រើស​កីឡា​ករ​ដែល​មាន​បទ​ពិសោ​ធ​ន៍​ មាន​សុខ​ភាព​ល្អ​ មក​ចូល​រួម​ហា​ត់សម​ដោយ​រំពឹង​ថា​នឹង​ជា​ប់ចូល​រង្វង់​១​៦​ទូក​ថ្នាក់​ខេត្ត​ នាពិធី​បុណ្យ​អកអំ​បុក​ខាង​មុខ​”។​

ទូក​-ងរបស់​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិ​ជ្ជា​បាលី​ណាមបូ​ (អា​វពណ៌​លឿង​) អា​ស្រ័យ​

លោក​លី​ផនវិ​និ​យោ​គ​សម្រេច​បាន​រង្វាន់​លេខ​២​នៅ​ស្រុក​ឡុង​ភូឆ្នាំ​២​០​១​៨​។​

តាម​ប្រ​សាសន៍​លោក​លី​ផន ឱ្យ​ដឹង​៖ ធម្ម​តា​ការ​ហាត់​សម​រយៈ​ពេល​១​ខែ​ទើប​គ្រប់​សម​ត្ថ​ភាព​ចូល​រួម​ប្រ​ណាំង​។​ គិត​មធ្យម​ភាគ​រៀង​រាល់​លើ​កហាត់​សម​ គាត់​ចំ​ណាយ​ប្រាក់​ឧប​ត្ថម្ភ​កីឡា​ករ​ម្នាក់​ៗ​៥​០​.០​០​០​ដុង​។​ ពេល​ទៅ​ចូល​រួម​ប្រ​ណាំង​គាត់​ឧប​ត្ថម្ភ​២​០​០​.០​០​០​ដុង​/នាក់​/ថ្ងៃ​។​ ធម្ម​តា​ក្នុង​ក្រុម​កីឡា​ករ​ទូក​-ងនីមួយ​ៗ​មាន​គ្នា​ជា​ង​៧​០​នាក់​ ក្នុង​នោះ​ កីឡា​ករ​ពេញ​សិទ្ធិ​មាន​៥​២​នាក់​ ក្រៅ​ពីនោះ​ គឺ​កីឡា​ករ​បម្រុង​សម្រាប់​ជំនួស​ដៃ​ឱ្យ​លើ​កប្រ​ណាំង​បន្ទាប់​។​ បង​លី​ថា​ញ់លី​ម កូន​ប្រុស​លោក​លី​ផន ឱ្យ​ដឹង​៖ “ធំ​ដឹង​ក្ដី​ ខ្ញុំ​ក៏​ចូល​ចិត្ត​កីឡាប្រ​ណាំង​ទូក​-ងនេះ​ហើយ​។​ ខ្ញុំ​បាន​ចូល​រួម​ក្រុមកីឡា​ករ​ទូក​-ងរយៈ​ពេល​៩​ឆ្នាំ​មក​ហើយ​។​ ក្នុង​នោះ​ មាន​តែ​ក្នុង​ឆ្នាំ​២​០​១​៨​ ដែល​ក្រុម​កីឡា​ករទូក​-ងយើង​ខ្ញុំ​ឈ្នះ​បាន​រង្វាន់​លេខ​២​ថ្នាក់​ស្រុក​   និង​ជា​ប់ចូល​រង្វង់​១​៦​ទូក​ថ្នាក់​ខេត្ត​ឆ្នាំ   ​២​០​១​៣​ ប៉ុន្តែ​ យើង​ខ្ញុំ​នៅ​តែ​មោទនភាព​ជា​និច្ច​។​ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចូល​រួម​ក្នុង​ក្រុម​កីឡា​ករ​ទូក​-ង មិន​មែន​ព្រោះ​តែ​ចង់​បាន​រង្វាន់​នោះ​ទេ ប្រ​ការ​សំ​ខាន់​គឺ​   ស្រឡាញ់​ចូល​ចិត្ត​និង​មាន​បំ​ណង​ថែ​រក្សា​កីឡា​ប្រ​ពៃ​ណី​របស់​ជន​ជា​តិ​”។​

លោក​លី​ផន គឺ​ម្ចាស់​មូល​ដ្ឋាន​បោះ​ក្ដារ​មឈូស​ មួយ​នៅ​ខេត្ត​សុក​ត្រាំង​។​ ផ្ដើម​ពីមុខ​របរ​នេះ​ គាត់​បាន​បង្ក​ការ​ងារ​ធ្វើរកបាន​ចំ​ណូល​លំ​នឹង​ជូន​មាមីង​ខ្មែរ​ជា​ច្រើន​នៅ​តំ​បន់​ជន​បទ​ ដើម្បី​បោះ​និង​រចនា​ក្បូរ​ក្បាច់​លើ​ផលិត​ផល​។​ ប្រ​ការ​គួរ​ឲ្យ​កោត​សរ​សើរ​ គឺ​ទូក​-ងរបស់​លោក​លី​ផន វិ​និ​យោ​គ​មាន​ឈ្មោះ​ថា​ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិ​ជ្ជា​បាលី​ណាមបូ​។​ ចំ​ពោះ​ទឹក​ចិត្ត​ស្រឡាញ់​ចូល​ចិត្តកីឡា​ប្រ​ពៃ​ណី​របស់​ជន​ជា​តិ​  ពិត​ជា​គួរ​ឱ្យ​ស្ងើចសរ​សើរ​ណាស់​៕               

                                     លី​ធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ