ក្រោយពី៦ថ្ងៃធ្វើការដ៏មមាញឹក យ៉ាងហ្មត់ចត់ សន្និបាតលើកទី១១គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលXII សម្រេចទាំងស្រុងខ្លឹមសារនៃកម្មវិធីបានដាក់ចេញ និងបិទអង្គសន្និបាតនៅរសៀលថ្ងៃទី១២ ខែតុលា នៅរដ្ឋធានីហាណូយ។
សន្និបាតលើកទី១១ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XII បានបិទអង្គសន្និបាទក្រោយពី៦ថ្ងៃធ្វើការ។ រូប: VGP
ថ្លែងសុន្ទរកថាបិទអង្គសន្និបាត ជំនួសមុខការិយាល័យនយោបាយ អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង បានសរុបនូវលទ្ធផលសំខាន់ៗរបស់អង្គសន្និបាត និងសង្កត់ធ្ងន់បន្ថែមនូវបញ្ហាមួយចំនួន ដើម្បីឯកភាពដឹកនាំ ចង្អុលការអនុវត្តក្នុងពេលខាងមុខចំពោះខ្លឹមសារដែលបានពិនិត្យ និងពិភាក្សានៅក្នុងអង្គសន្និបាត ស្តីពី៖ សេចក្តីពង្រាងឯកសារលើកជូនមហាសន្និបាតលើកទីXIIIរបស់បក្ស; សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋ ឆ្នាំ២០១៩-២០២០ជាដើម។
ភាពជោគជ័យនៃអង្គសន្និបាត បានរួមចំណែកបញ្ចប់ជ័យជម្នះឆ្នាំ២០១៩ (ក្នុងបរិការណ៍ដ៏លំបាក បើប្រៀបនឹងឆ្នាំ២០១៨) ដើម្បីឈានដល់ការផ្សព្វផ្សាយអនុវត្តទិសដៅ ភារកិច្ចដាក់ចេញឆ្នាំ២០២០ ដោយមានការប្តេជ្ញាចិត្តខ្ពស់និងសន្ទុះថ្មី អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង សង្កត់ធ្ងន់៖ ឆ្នាំ២០២០ គឺជាឆ្នាំចុងក្រោយអនុវត្តសេចក្តីសម្រេចមហាសន្និបាតលើកទីXIIរបស់បក្ស ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៥ឆ្នាំ២០១៦-២០២០ យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម១០ឆ្នាំ និងឆ្នាំចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ឈានដល់មហាសន្និបាតលើកទី XIII របស់បក្ស។
ស្ថានភាពលើពិភពលោក តំបន់និងក្នុងប្រទេសកំពុងបន្តការវិវត្តយ៉ាងឆាប់រហ័ស ស្មុគស្មាញ ពិបាកប៉ាន់ស្មានមុន ជាមួយនឹងការផ្លាស់ថ្មីដ៏ធំធេង ផ្តល់ឱកាសនិងភាពងាយស្រួលច្រើន ប៉ុន្តែទន្ទឹមនឹងនោះ ក៏ដាក់ចេញនូវការលំបាកសាកល្បងមិនតិចអំពីកម្រិតទ្រង់ទ្រាយ និងមានលក្ខណៈខុសប្លែកបើប្រៀបនឹងពីមុន ទាមទារទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ពយើង ចាំបាច់ត្រូវតែខិតខំពុះពារប្តេជ្ញាចិត្តខ្ពស់ជាងទៀត ដើម្បីសម្រេចជ័យជម្នះនូវទិសដៅភារកិច្ចឆ្នាំ២០២០ និងក្នុងអាណត្តិនៃនីតិកាល XII។
អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង បានស្នើសមមិត្តនៅមជ្ឈិម សមមិត្តចូលរួមសន្និបាត និងជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស បញ្ចេញកម្លាំងសាមគ្គីគ្នា ពង្រីកនូវលទ្ធផលស្នាដៃដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងប្រវេណីសាមគ្គីស្នេហាជាតិរបស់ប្រជាជាតិយើង អនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចរបស់បក្ស និងសេចក្តីសម្រេចរបស់អង្គសន្និបាតមជ្ឈិមលើកនេះ បង្កសន្ទុះថ្មី កម្លាំងឈានមុខថ្មី ដើម្បីសម្រេចជោគជ័យទិសដៅ ភារកិច្ចមហាសន្និបាតលើកទីXII បានដាក់ចេញ; ទន្ទឹមនឹងនោះ សកម្មបម្រុងនិងចាប់ផ្តើមអនុវត្តជោគជ័យមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ និងមហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្ស៕
យោង៖ http://baochinhphu.vn-វិមាន