នៅស្រុកកេសាច់ ខេត្តសុកត្រាំង សម្ព័ន្ធឧស្សាហកម្ម-ទូរគមនាគមន៍យោធាបានរៀបចំបូកសរុប៥ឆ្នាំអនុវត្តកម្មវីធី “ព្រោះតែប្អូនសង្វាតរៀនសូត្រ” និងបានជូនអាហារូបករណ៍៩០ចំណែកដល់សិស្សក្រីក្រលើភូមិសាស្រ្តស្រុកក្នុងមួយចំណែកតម្លៃ១លានដុង។
អង្គភាពផ្តល់ជូនកង់ដល់ប្អូនៗកុមារគ្រួសារក្រីក្រ សង្វាតរៀនសូត្រនៅស្រុកកេសាច់។
រយៈពេល៥ឆ្នាំកន្លង អនុវត្តកម្មវិធី “ព្រោះតែប្អូនសង្វាតរៀនសូត្រ” សម័្ពន្ធឧស្សាហកម្ម-ទូរគមនាគមន៍យោធា បានជូនអាហារូបករណ៍១២៥.០០០ចំណែកដល់ប្អូនៗក្រីក្រសង្វាតរៀនសូត្រក្នុងទូទាំងប្រទេស គិតជាតម្លៃទឹកប្រាក់សរុបប្រហែល១២៥ពាន់លានដុង។ ដោយឡែកខេត្តសុកត្រាំង រហូតមកទល់ពេលនេះ អង្គភាពយោធាក៏បានជូនអាហារូបករណ៍២.៥១០ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ គិតជាតម្លៃទឹកប្រាក់ប្រមាណ២,៥១ពាន់លានដុងផងដែរ។ ទន្ទឹមនឹងនោះ សម្ព័ន្ធឧស្សាហកម្ម-ទូរគមនាគមន៍យោធា ថែមទាំងផ្សព្វផ្សាយសកម្មភាពដែលមានអត្ថន័យជាក់ស្តែងជាច្រើន ដូច៖ កម្មវិធីវះជំងឺបេះដូងមនុស្សធម៌ “បេះដូងជូនប្អូន” ពិធីវះកាត់ស្នាមញញឹម ផ្តល់ជូនគោញី២៤.០០០ក្បាល ដល់គ្រួសារជនរួមជាតិក្រីក្រនៅព្រំដែនសង់ផ្ទះឧបការគុណ ជូនបញ្ជីប្រិតសំចៃ អំណោយដល់ជនរួមជាតិក្រីក្រ កងទ័ពគ្រូបង្រៀនមានជីវភាពក្រីក្រ នៅតំបន់ដាច់ស្រយាលតំបន់ព្រំដែន និងកោះ សមុទ្រ។ល។៕
យ្វីអាញ់-លីសៀ