មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/10/2019 - 16:37

ផ្ដុំ​កម្លាំង​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​ ផ្សា​រភ្ជាប់​ជា​មួយ​នឹង​ការ​កសាង​ជន​បទ​ថ្មី​

ជា​ឃុំ​កសិ​កម្ម​សុទ្ធ​សាធ​ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​ (សរុប​អត្រា​៨​៣​%) រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិ​ញ ផ្តោត​ការ​លើ​កកម្ពស់​សម​ត្ថ​ភាព​ដឹក​នាំ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គ​ការ​បក្ស​និង​បក្ខ​ជន​នៅ​មូល​ដ្ឋាន​។​ ពិសេស​គឺ​ការ​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​ ឃុំ​បាន​ផ្តោត​ការ​លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​ទាញ​យក​សក្តា​នុពល​និង​ឧត្តម​ភាព​របស់​ភូមិ​ភាគ​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ តាម​ទិស​ដៅ​បង្កើន​គុណ​ភាព​តម្លៃ​ផលិត​ផល​ ឈាន​ទៅ​ការ​កសាង​ជន​បទ​ថ្មី​ដោយ​ជោគ​ជ័យ​ ។​

 ដងផ្លូវ​ទៅ​កាន់​ភូមិ​អញ្ចាញ ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​។​

លោក​ហាភឿក​ហឿង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប មាន​ប្រ​សាសន៍​៖ “ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ និង​ឧប​សគ្គ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ គណៈ​កម្មា​ធិ​ការ​បក្ស​ចង្អុល​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ គណៈ​ ផ្នែក​ អង្គ​ការ​ មហា​ជន​ សកម្ម​ផ្សព្វ​ផ្សា​យ​និង​ចលនា​ប្រ​ជា​ជន​ ដើម្បី​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​និង​សត្វ​ចិញ្ចឹម​។​ តាម​រយៈ​ការ​អនុ​វត្ត​វិ​ទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿ​ន​លឿន​ នាំ​យក​រុក្ខ​ជា​តិ​និង​ពូជ​ដំណាំ​ដែល​ផ្តល់​ទិន្ន​ផលខ្ពស់​ក្នុង​ការ​ផលិត​វិ​និ​យោ​គ​ពង្រីក​ផ្ទៃ​ដី​ផលិត​ ស្រូវ​តាម​ទម្រង់​វាលស្រែ​ធំ​ ពង្រីក​ការ​ចិញ្ចឹម​សត្វ​ បង្កើត​ផលិត​ផល​ទំ​និញ​ដើម្បី​ផ្គត់​ផ្គង់​ទី​ផ្សា​រ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​ជា​ជន​ទទួល​បាន​ប្រ​ភព​ទុន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​”។​ ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍ​ផលិត​កម្ម​ ឃុំ​ឡុង​ហ៊ីប ក៏​លើ​កទឹក​ចិត្ត​និង​បង្ក​លក្ខណ​សម្បត្តិ​ជួយ​គ្រួ​សារ​ប្រ​ជា​ជន​អភិ​វឌ្ឍ​ន៍ និង​ពង្រីក​សេវា​ពាណិ​ជ្ជកម្ម​។​ អា​ជីវ​កម្ម​និង​គ្រួ​សារ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ជា​ច្រើន​ បាន​វិ​និ​យោ​គ​គ្រឿង​ម៉ា​ស៊ី​ន​ ដូច​ជា​មធ្យោ​បាយ​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​កម្ម​។​ មក​ដល់​ពេល​នេះ​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ មាន​ក្រុម​សហ​ករណ៍​សេដ្ឋ​កិច្ច​ចំ​នួន​៩​ក្រុម​ដែល​កំ​ពុង​សកម្ម​ភាព​មាន​ប្រ​សិ​ទ្ធ​ភាព​លើ​វិ​ស័យ​ផលិត​ស្រូវ​ និង​ដាំ​ដំណាំ​រួម​ផ្សំ​ដែល​មាន​សមាជិក​២​៨​៨​នាក់​;   អនុ​វត្ត​កែប្រែ​ដី​គ្មាន​ប្រ​សិ​ទ្ធ​ភាព​ចំ​នួន​   ៤​១​,៧​ហិកតា​ ងាក​មក​ដាំ​ដំណាំ​និង​ដាំ​ស្មៅ​សម្រាប់​ចិញ្ចឹម​គោ​។​ កសាង​ទម្រង់​ចិញ្ចឹម​ជន្លេនទេស​ (មាន​ផ្ទៃ​ដី​២​៥​០​ម២​ ផ្តល់​ទិន្ន​ផល​៧​០​តោន​/ហិកតា​) និង​កសាង​ ពង្រីក​ផ្លាក​យីហោ​អង្ករ​ស្អាត​ “Hạt ngọc rồng” នៅ​សហ​ករណ៍​កសិ​កម្ម​ឡុង​ហុីប។​ល។​

ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ក្រៅ​ពីឧត្តម​ភាព​របស់​ភូមិ​ភាគ​ ជា​ឃុំ​កសិ​កម្ម​ (មាន​ដី​ស្រែ​ជា​ង​១​.២​០​០​ហិកតា)  ឡុង​ហ៊ីបនៅ​ទាំង​ផ្តោត​ទៅ​លើ​ការ​អនុ​វត្ត​គួបផ្សំ​ ប្រ​ភព​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ជន​បទ​ថ្មី​ ទុន​ធនាគារ​ គោ​ល​នយោ​បាយ​សង្គម​ ទុន​វិ​និ​យោ​គ​នៃ​គម្រោង​ កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​។​ល។​ ក្នុង​នាម​ជា​អ្នក​ភូមិ​ម្នាក់​ គឺ​លោក​លឺហុង​ហ្វៀត​ នៅ​ភូមិ​តាសឹក​ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​ ៖ “ឡុង​ហុីបជា​ស្រុក​កំ​ណើត​របស់​ខ្ញុំ​មាន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​យ៉ាង​ឆាប់​រហ័ស​ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើ​កកម្ពស់​។​ លទ្ធ​ផល​ទទួល​បាន ​អា​ស្រ័យ​បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​ឃុំ​យក​ចិត្ត​ទុក​ដាក់​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ក្នុង​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​។​ ដោយ​ឡែក​ នៅ​តំ​បន់​មូល​ដ្ឋាន​តស៊ូ​នៅ​ភូមិ​អញ្ចាញA និង​ភូមិ​អញ្ចាញB រដ្ឋា​ភិបាល​បាន​វិ​និ​យោ​គ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អគ្គិ​សនី​ និង​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​បាន​ត្រឹម​ត្រូវ​ រួម​ចំ​ណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខ​មាត់​ជន​បទ​នៅ​តំ​បន់​ភូមិ​ភាគ​”៕

                                សើុងម៉ា​ល័យ​-ទី​ទុយ

ចែករំលែកអត្ថបទ