មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/09/2019 - 15:41

បក្ខ​ជន​កសិករ​ខ្មែរ​ ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​

បង​កៅ​វ៉ាន់​ផុង ជន​ជា​តិ​ខ្មែរ​ (កើត​ឆ្នាំ​១​៩​៦​៩​) រស់​នៅ​មណ្ឌល​ផ្សា​រមិញ​អា​ង​ ទី​ប្រ​ជុំ​ជន​មិញ​លឿង​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​គៀង​យ៉ាង​។​ ផ្ដើម​ពីយុវជន​ក្រី​ក្រមួយ​រូប​ បង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ពលកម្ម​ផលិត​ សព្វ​ថ្ងៃ​មិន​ត្រឹម​តែ​ចាក​ផុត​ពីភាព​ក្រី​ក្រប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​ចិញ្ចឹម​កូន​៣​នាក់​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ទៀ​ត​ផង​។​

  បង​កៅ​វ៉ាន់​ផុង កំ​ពុង​ថែ​ទាំ​ដំណាំ​។​

កើតនិង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​ក្រ បន្ទាប់​ពីរៀប​ការ​រួច​ជីវភាព​គ្រួ​សារ​រឹតតែ​លំ​បាក​ថែ​ម​ទៀ​ត​។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ ជា​មួយ​នឹង​ឆន្ទៈ​ឈាន​ឡើង​ បង​កៅ​វ៉ាន់​ផុង មាន​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​រកស៊ី​ ហើយ​ក្រោយ​មក​ចូល​រួម​ក្នុង​អង្គ​ការ​សមា​គម​សហព័ន្ធ​យុវជន​នៅ​ភូមិ​ភាគ​។​ បង​កៅ​វ៉ាន់​ផុង ឱ្យ​ដឹង​៖ នៅ​ពេល​ចូល​រួម​ក្នុង​អង្គ​ការ​សមា​គម​សហព័ន្ធ​យុវជន​នៅ​មណ្ឌល​ផ្សា​រ គាត់​បាន​រៀន​សូត្រ​ ដោះ​ដូរ​បទ​ពិសោ​ធ​ន៍​ ពិសេស​គឺ​ចលនា​យុវជន​សាង​អនា​គត បង្កើត​អា​ជីព​បាន​ជួយ​គាត់​មាន​ចំ​ណេះ​ដឹង​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​។​ ចាប់​តាំង​ពី​ពេល​នោះ​ មក​គាត់​ខ្នះ​ខ្នែង​ធ្វើ​ការ​រកស៊ី​ សន្សែសន្សំ​ទិញ​ បាន​ដី​ស្រែ​បន្ថែ​ម​សម្រាប់​ផលិត​។​ សព្វ​ថ្ងៃ​ បង​វ៉ាន់​ផុង មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​ជា​ង​៣​ហិកតា​ ផ្ទៃ​ដី​ដាំ​ដំណាំ​ចំ​នួន​៥​.០​០​០​ម២​។​ ដោយ​សារ​មាន​ផ្ទៃ​ដី​ដាំ​ដំណាំ​ច្រើន​កុង​ បង​ក៏​ដាំ​ដំណាំ​ឆ្លាស់​គ្នា​ ដូច​ជា​ស្ពៃខៀវ​ ត្រសក់ ននោងជ្រុង​។​ ជួន​កាល​បង​ ដាំ​ម្រះ ឃ្លោក ត្រឡាច​ ជីរនាងវង ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ ដាំ​ព្រលឹត​ កញ្ឆែត​ជា​ដើម​។​ អា​ស្រ័យ​ហេតុ​នោះ​ រៀង​រាល់​ឆ្នាំ​ប្រាក់​ចំ​ណូល​ជា​មធ្យម​ផ្ដើម​ពីដំណាំ​គ្រប់​ប្រ​ភេទ​ជិត​២​០​០​លាន​ដុង​ និង​ចំ​ណូល​ពីការ​ធ្វើ​ស្រែ​រាប់​សិប​លាន​ដុង​។​

តាម​ប្រ​សាសន៍​បង​កៅ​វ៉ាន់​ផុង ឱ្យ​ដឹង​៖ កាល​នៅ​ក្មេង​ បង​ធ្លាប់​ចូល​រួម​អង្គ​ការ​សម្ព័ន្ធ​យុវជន​ សមា​គម​សហព័ន្ធ​យុវជន​ ហើយ​ក៏​បាន​រៀមច្បង​ជួយ​ណែនាំ​ ពិសេស​គឺ​បក្ខ​ជន​គំ​រូ​ និយាយ​ទន្ទឹម​ នឹង​ធ្វើ​ទើប​បង​មាន​បំ​ណង​ប្រាថ្នា​ និង​ខិត​ខំ​ដើម្បី​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​។​ បន្ទាប់​ពីការ​ងារ​ស្រែ​ ចម្ការ​ រាល់​ចលនា​យុវជន​នៅ​ភូមិ​ភាគ​ តែ​ងបាន​បង​វ៉ាន់​ផុង ខ្នះ​ខ្នែង​ចូល​រួម​ បង្ក​បរិកាស​សប្បាយ​រីក​រាយ​និង​មាន​ប្រ​យោជន៍​ ឆ្លង​តាម​រយៈ​សិល្បៈ​ កីឡា​ និង​សិក្ខា​សាលា​ស្ដី​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ជួយ​យុវជន​សាង​អនា​គត​ បង្កើត​អា​ជីព​។​

ភាព​រឹង​មាំ​ផ្ដើម​ពីការ​ចលនា​យុវជន​ បាន​ជួយ​ឲ្យ​បង​ផុង កាន់​តែ​មាន​ភាព​រឹង​ប៉ឹង​រហូត​ដល់​ឆ្នាំ​១​៩​៩​៤​ ក្ដី​ប្រាថ្នា​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​ ក្លាយ​ជា​ការ​ពិត​។​ នៅ​ពេល​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​ បង​ផុងកាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​ ក្រៅ​ពីកិច្ច​ការ​ក្នុង​គ្រួ​សារ​ បង​តែ​ងខ្នះ​ខ្នែង​ក្នុង​ការ​ចូល​រួម​ជា​មួយ​នឹង​ចលនា​យុវជន​  ជួយ​យុវជន​ក្នុង​ពលកម្ម​ផលិត​ ដើម្បី​រួម​គ្នា​ចាក​ផុត​ពីភាព​ក្រី​ក្រ។​

ពេល​ក្លាយ​ជា​បក្ខ​ជន​ បង​ផុងតែ​ងជា​គំ​រូ​ឈាន​មុខ​ ក្រៅ​ពីប្រឹង​ប្រែង​ធ្វើ​ការ​រកស៊ី​ កូន​ៗ​របស់​បង​ ក៏​បាន​ចិញ្ចឹម​ឲ្យ​រៀន​សូត្រ​ត្រឹម​ត្រូវ​។​ មក​ទល់​សព្វ​ថ្ងៃ​ បង​វ៉ាន់​ផុង មាន​កូន​ប្រុស​ម្នាក់​រៀន​ចប់​ថ្នាក់​ អនុ​បណ្ឌិត​ បម្រើ​ការ​ងារ​នៅ​សាក​លវិ​ទ្យា​ល័យកឹង​ធើ​ ចំ​ណែក​កូន​២​នាក់​ទៀ​ត​ក៏​ប្រ​ឡង​ជា​ប់មហា​វិ​ទ្យា​ល័យ​  ហើយ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​

តាម​ប្រ​សាសន៍​លោក​យ័ញ​ម៉ឹង លេខា​សាខា​ បក្ស​មណ្ឌល​ផ្សា​រមិញ​អា​ង​ ទី​ប្រ​ជុំ​ជន​មិញ​លឿង​ ឱ្យ​ដឹង​៖ បង​ផុងជា​បក្ខ​ជន​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ផលិត​ អា​ជីវកម្ម​ពូកែ​ ហើយ​ក៏​ជា​គ្រួ​សារ​សង្វាត​រៀន​សូត្រ​។​ បង​ចេះ​ប្រិត​សំ​ចៃ​និង​ខ្នះ​ខ្នែង​ ជួយ​អ្នក​ដទៃ​អស់​ពី​ចិត្ត​ ប្រ​សិ​នបើ​មាមីង​ខ្វះ​ខាត​ ពូជ​ដំណាំ​ ដើម​ទុន​ បង​តែ​ងជួយ​អស់​ពី​ចិត្ត​។​ អា​ស្រ័យ​បាន​បង​ផុងជួយ​មក​ទល់​សព្វ​ថ្ងៃ​ មាន​គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​ក្រី​ក្រជា​ច្រើន​នៅ​ក្នុង​ភូមិ​ភាគ​ បាន​ចាក​ផុត​ភាព​ក្រី​ក្រនិង​មាន​ជីវភាព​លំ​នឹង​៕                      

                                ឡេស៊ាង - ថា​ច់​ធី

ចែករំលែកអត្ថបទ