ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/09/2019 - 16:31

កសាង​កម្រ​ង​ឯ​កសារ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជា​តិ​ដល់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​

នៅ​ហាណូយ​ វិ​ទ្យា​ស្ថាន​ជន​ជា​តិ​-គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ទើប​រៀប​ចំ​សិក្ខា​សាលា​ផ្ដល់​មតិ​យោបល់​លើ​ការ​កសាង​កម្រ​ង​ឯ​កសារ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជា​តិ​ដល់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ដំណាក់​កាល​ ២​០​១​៨​-២​០​២​៥​ សម្រាប់​មុខ​សញ្ញា​៣​និង​មុខ​សញ្ញា​៤​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

កម្រ​ង​ឯ​កសារ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជា​តិ​ដល់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ ដំណាក់​កាល​២០១៨​-២០២៥​ សម្រាប់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​គ្រប់​គ្រង​ថ្នាក់​ការិ​យាល័យ​ និង​ឋានៈ​ប្រ​ហាក់​ប្រ​ហែល​(មុខ​សញ្ញា​៣​) និង​អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ធម្ម​តា​(មុខ​សញ្ញា​៤​) មាន​រចនា​សម្ព័ន្ធ​ ប្រ​ធាន​បទ​ចំ​នួន​៦​ រួម​មាន​២​ចំ​ណែក​៖ កម្ម​វិ​ធី ​និង​ឯ​កសារ​។​ ប្រ​ធាន​បទ​បាន​លើ​កឡើង​ពីបញ្ហា​៖ ការ​ត្រួត​ពិនិត្យ​ជា​ទូទៅ​ពីជន​ជា​តិ​ភាគ​តិ​ច​វៀត​ណាម ទស្សនៈ​នៃ​គោ​ល​ការ​ណ៍​ គោ​ល​មាគ៌ា​របស់​បក្ស​ ស្តីពី​ជន​ជា​តិ​ និង​ការ​ងារ​ជន​ជា​តិ​គ្រប់​គ្រង​់វប្ប​ធម៌​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ និង​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ប្រ​កប​ដោយ​ចីរភាព​។​

ការ​ពិភាក្សា​ ផ្ដល់​មតិ​យោបល់​សម្រាប់​ខ្លឹម​សារ​នៃ​កម្រ​ង​ឯ​កសារ​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​សន្និ​ដ្ឋាន​៖ នេះ​ជា​កម្រ​ង​ឯ​កសារ​ដ៏​សំ​ខាន់​ ចាំ​បាច់​ និង​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ មិន​គប្បី​ធ្វើ​ទាំង​ប្រ​ញាប់ហើយ​ដាក់​ឱ្យ​ដំណើរ​ការ​នោះ​ទេ។​ ចំ​ពោះ​ខ្លឹម​សារ​នៅ​ក្នុង​ប្រ​ធាន​បទ​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​វិ​ភាគ​វែក​ញែក​ និង​ផ្ដល់​យោបល់​សំ​ខាន់​ៗ​ជា​ច្រើន​។​ ក្នុង​នោះ​ លើ​កឡើង​ពីចក្ខុ​វិ​ស័យ​របស់​ឯ​កសារ​ ហើយ​យោបល់​មួយ​ចំ​នួន​យល់​ថា​ ក្រោយ​ពីរៀប​រៀង​ឯ​កសារ​រួច​រាល់​ ចាំ​បាច់​ត្រូវ​ធានា​ភាព​ជា​ក់​ស្តែ​ងតម្លៃ​គតិ​យុត្តិ​។​ ឯ​កសារ​សម្រាប់​មុខ​សញ្ញា​ទាំង​២​ មាន​លក្ខណៈ​ខុស​គ្នា​ រីឯ​ចំ​ណេះ​ដឹង​ដែល​បំ​ប៉ន​ដល់​មុខ​សញ្ញា​ទាំង​២​នេះ​ ក៏​ត្រូវ​មាន​ភាព​ខុស​គ្នា​ដែរ​ (មុខ​សញ្ញា​៤​គឺ​ជា​មុខ​សញ្ញា​ផ្សា​រភ្ជាប់​នឹង​ការ​ប្រ​តិបត្តិ​ ផ្សព្វ​ផ្សា​យ​ភារកិច្ច​ជា​ក់​ស្តែ​ង មុខ​សញ្ញា​៣​គឺ​ជា​មុខ​សញ្ញា​រ៉ាប់​រង​តួនាទី​គ្រប់​គ្រង​ផង​ ផ្សព្វ​ផ្សា​យ​អនុ​វត្ត​ជា​ក់​ស្តែ​ងផង​ និង​បំ​ពេញ​ការ​ងារ​ធ្វើ​សេនា​ធិការ​ផង​)។​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ដាក់​សំ​ណើ​កម្រ​ង​ឯ​កសារ​គប្បី​៖ ធ្វើ​សម​ទិនព័ត៌​មាន​ថ្មី​ៗ​ ដើម្បី​ផ្គត់​ផ្គង់​ដល់​អ្នក​សិក្សា​ ពិសេស​គឺ​ព័ត៌​មាន​អំ​ពី​ទស្សនៈ​នៃ​គោ​ល​ការ​ណ៍​ គោ​ល​មាគ៌ា​របស់​បក្ស​ ស្តីពី​ជន​ជា​តិ​ ការ​ងារ​ជន​ជា​តិ​ ក្រឹត្យ​ច្បាប់​ និង​គោ​ល​នយោ​បាយ​អភិ​​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ខ្លឹម​សារ​កម្រ​ង​ឯ​កសារ​ គប្បី​រៀប​ចំ​ចង​ក្រង​ឱ្យ​បាន​សម​ស្រប​ ប្រ​យ័ត្ន​ក្នុង​ការ​ប្រើ​បច្ចេក​ស័ព្ទ​ សំ​ណួរ​ពិភាក្សា​នៅ​រាល់​ប្រ​ធាន​បទ​ឱ្យ​សម​ស្រប​នឹង​មុខ​សញ្ញា​នីមួយ​ៗ​។​ រាល់​និយម​ន័យ​ គប្បី​ប្រ​មូល​ផ្តុំ​និង​ឯ​កភាព​នៅ​រាល់​ប្រ​ធាន​បទ​ កាត់​បន្ថយ​និយម​ន័យ​ ដែល​មាន​លក្ខណៈ​ពិបាក​យល់​៕

យោង​៖ http://cema.gov.vn-វិ​មាន

ចែករំលែកអត្ថបទ