ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/09/2019 - 16:31

មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​លើ​កទី​៩​

“សាម​គ្គី​ភាព​ - ប្រ​ជា​ធិប​តេយ្យ​ - ផ្លាស់​ថ្មី​ - អភិ​វឌ្ឍ​ន៍”

ជា​មួយ​នឹង​ប្រ​ធាន​បទ​ “សាម​គ្គី​ភាព​-ប្រ​ជា​ធិប​តេយ្យ​-ផ្លាស់​ថ្មី​-អភិ​វឌ្ឍ​ន៍” មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​  រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​លើ​កទី​ ៩​ បាន​បើ​ក​សម័យ​ប្រ​ជុំ​យ៉ាង​មហោ​ឡារិក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១​៩​ ខែ​កញ្ញា​ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ជា​តិ​មីឌិញ​ រដ្ឋ​ធានី​ហាណូយ​។​ អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​សន្និ​បាត​ មាន​អ្នក​តំ​ណាង​ចំ​នួន​១​.៣​០​០​នាក់​ តំ​ណាង​ឱ្យ​ប្រ​ជា​ជន​គ្រប់​ស្រទាប់វណ្ណៈ​ ជន​ជា​តិ​ សាសនា​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ជន​ជា​តិ​វៀត​ណាម​នៅ​បរទេស​ និង​កម្មា​ភិបាល​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ បង្ហាញ​់ពីរូប​ភាព​នៃ​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​។​

លោក​ត្រឹនថា​ញ់ម៉ឹង លេខា​ម​ជ្ឈិមបក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​នីតិ​កាល​ VII ថ្លៃ​ងសុន្ទ​រកថា​បើ​ក​មហា​សន្និ​បាត​។​      (ប្រ​ភព​៖ TTXVN)

លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង បាន​ផ្ញើ​កម្រ​ង​ផ្កា​អប​អរ​មហា​សន្និ​បាត​។​ បណ្តា​សម​មិត្ត​ ដែល​ជា​សមាជិក​ការិ​យាល័យ​នយោ​បាយ​ ៖ នាយ​ក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹនភុក ប្រ​ធាន​រដ្ឋ​សភា​ ង្វៀន​ធីគិមង៉ឹន អចិ​ន្ត្រៃ​យ៍នៃ​គណៈ​លេខា​បក្ស​ ត្រឹនក្វឹ​កវ៉ឿង និង​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ ដែល​ជា​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ និង​សម​មិត្ត​ដែល​ជា​សមាជិក​ការិ​យាល័យ​នយោ​បាយ​ លេខា​ម​ជ្ឈិមបក្ស​ អនុ​ប្រ​ធាន​រដ្ឋ​ អនុ​ប្រ​ធាន​រដ្ឋ​សភា​ ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​សន្និ​បាត​។​

ក្នុង​បរិយា​កាស​ដ៏​ឱឡារិក​នេះ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ (នីតិ​កាល​ VIII) លោក​ត្រឹនថា​ញ់ម៉ឹង បាន​អា​នសុន្ទ​រកថា​បើ​ក​អង្គ​សន្និ​បាត​ សង្កត់​ធ្ងន់​លើ​មហា​សន្និ​បាត​លើ​កនេះ​ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ មាន​តួនាទី​ក្នុង​ការ​វាយ​តម្លៃ​ស្ថាន​ភាព​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ប្រ​ជា​ជា​តិ​ និង​ប្រ​ជា​ជន​គ្រប់​ស្រទាប់​វណ្ណៈ​ ។​ ការ​អនុ​វត្ត​កម្ម​វិ​ធី​សកម្ម​ភាព​ចំ​នួន​៥​ របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ (នីតិ​កាល​VIII) អា​ណត្តិ​កាល​២​០​១​៤​-២​០​១​៩​ និង​ដាក់​ចេញ​កម្ម​វិ​ធី​សកម្ម​ភាព​សម្រាប់​អា​ណត្តិ​កាល​ ២​០​១​៩​-២​០​២​៤​ ឆ្លើ​យ​តប​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​ កសាង​និង​អភិ​វឌ្ឍ​ន៍ប្រ​ទេស​ជា​តិ​ឱ្យ​បាន​ឆាប់​រហ័ស​ ស្ថេរ​ភាព​ សមាហ​រណ​កម្ម​អន្តរជា​តិ​ ទូលំ​ទូលាយ​ ឆ្លើ​យ​តប​បាន​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​គ្រប់​ស្រទាប់​វណ្ណៈ​។​ មហា​សន្និ​បាត​លើ​កនេះ​ នឹង​អនុម័ត​​លើ​ការ​ធ្វើ​វិ​សោ​ធនកម្ម​នៃ​លក្ខន្តិកៈ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​។​ ពិគ្រោះ​យោបល់​ជ្រើស​តាំង​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​ គណៈ​ប្រ​ធាន​គណៈ​អចិ​ន្ត្រៃ​យ៍សម្រាប់​អា​ណត្តិ​កាល​ ២​០​១​៩​-        ២​០​២​៤​ ។​

សុន្ទ​រកថា​បើ​ក​អង្គ​សន្និ​បាត ​ ប្រ​ធាន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​   (នីតិ​កាល​VIII)  លោក​ត្រឹន   ថា​ញ់ម៉ឹង បាន​សំ​ដែងនូវ​ការ​គោ​រព​ រំលឹក​នឹក​គុណ​ និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​លោក​ប្រ​ធាន​ហូជីមិញ​ដ៏​មហិមា​ - ជា​អ្នក​បង្កើត​ និង​ដឹក​នាំ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ អ្នក​បង្កើត​ និង​ដឹក​នាំ​សកម្ម​ភាព​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ លោក​បាន​ធ្វើ​ឱ្យ​រុងរឿង​ដល់​ជន​ជា​តិ​ ប្រ​ជា​ជន​និង​ទឹក​ដី​វៀត​ណាម​។​ ចង​ចាំ​ដោយ​ក្តី​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​អ្នក​បដិវត្ត​ន៍ជំនាន់​មុន​ៗ​ រំលឹក​នឹក​គុណ​ដល់​វីរៈ​យុទ្ធ​ជន​ពលី​ ជន​រួម​ជា​តិ​ សម​មិត្ត​ដែល​បាន​ពលី​ជីវិ​ត​យ៉ាង​អង់​អា​ច ដើម្បី​បុព្វ​ហេតុ​តស៊ូ​រំដោះ​ជន​ជា​តិ​ ដណ្តើ​មឯ​ករាជ្យ​ សិរី​ភាព​ និង​ឯ​កភាព​ទឹក​ដី​ ក្នុង​ការ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​។​

ក្នុង​សម័យ​បើ​ក​អង្គ​សន្និ​បាត​ អនុ​ប្រ​ធាន​អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិមរណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​នីតិ​កាល​ VIII លោក​ហូវអា​លេន បាន​ធ្វើ​របាយ​ការ​ណ៍​សង្ខេប​របស់​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​នីតិ​កាល​ VIII លើ​កជូន​អង្គ​សន្និ​បាត​ ។​

តាម​ប្រ​សាសន៍​លោក​ ហូវអា​លេន ក្នុង​អា​ណត្តិ​កាល​កន្លង​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​បាន​បង្កើន​មាន​ប្រ​សិ​ទ្ធ​ភាព​ការ​ផ្សព្វ​ផ្សា​យ​ ចលនា​ បង្រួប​បង្រួម​ប្រ​ជា​ជន​គ្រប់​ជា​ន់ថ្នាក់ពង្រឹង​និង​ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​ ។​ ពង្រីក​ស្មារ​តី​ច្នៃ​ប្រ​ឌិត​ និង​ការ​គ្រប់​គ្រង​របស់​ប្រ​ជា​ជន​។​ ផ្សព្វ​ផ្សា​យ​រាល់​ការ​ចលនា​ ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជា​តិ​។​ លើ​កកម្ពស់​ប្រ​ជា​ធិប​តេយ្យ​ តំ​ណាង​ការ​ពារ​សិទ្ធិ​ និង​ផលប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​ ត្រួត​ពិនិត្យ​និង​រិះ​គន់​សង្គម​ ចូល​រួម​ក្នុង​ការ​កសាង​បក្ស​និង​រដ្ឋ​អំ​ណាច​។​

ទន្ទឹម​នឹង​នោះ​ រណ​សិរ្ស​ថែ​ម​ទាំង​បាន​ពង្រីក​និង​លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​នៃ​សកម្ម​ភាព​ កិច្ច​ការ​បរទេស​របស់​ប្រ​ជា​ជន​ ពង្រឹង​សាម​គ្គី​មិត្ត​ភាព​    កិច្ច​សហប្រ​តិបត្តិ​ការ​អន្តរជា​តិ​។​​ ធ្វើ​ឱ្យ​សុក្រឹត្យ​នូវ​យន្ត​ការ​ បង្កើន​សម​ត្ថ​ភាព​ប្រ​តិបត្តិ​ការ​ប្រ​ព័ន្ធ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ដើម្បី​ឆ្លើ​យ​តប​នឹង​តម្រូវ​ការ​ភារកិច្ច​ក្នុង​ដំណាក់​កាល​ផ្លាស់​ថ្មី​។​

ក្នុង​អា​ណត្តិ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​កសាង​ផែន​ការ​សកម្ម​ភាព​ ឯ​កភាព​ជា​មួយ​អង្គ​ការ​សមាជិក​នានា​ ផ្សព្វ​ផ្សា​យ​កិច្ច​ប្រ​ជុំ​លើ​កកម្ពស់​នយោ​បាយ​ វេទិការ​ប្រ​ជា​ជន​ ប្រ​ជុំ​សាខា​សម្ពន្ធ​យុវជន​ សាខា​សមាគម​។​ល។​ តាម​ចំ​ណុច​សំ​ខាន់​ ឬ​ទៅ​តាម​ប្រ​ធាន​បទ​ ដូច​ជា​៖ អនុ​ស្សាវរីយ៍​៨​៥​ឆ្នាំ​ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​;អនុ​ស្សាវរីយ៍​ ៧​០​ឆ្នាំ​ ទិវា​លោក​ប្រ​ធាន​ហូជីមិញ​ប្រ​កាស​ អំ​ពាវ​នាវប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជា​តិ​ អនុ​ស្សាវរីយ៍​៥​០​ឆ្នាំ​ អនុ​វត្ត​ម៌​តកសាសន៍​របស់​អ៊ំ​ហូ អនុ​ស្សាវរីយ៍៨​៥​ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​អនុស្សាវ​រីយ៍ទិវា​ប្រ​ពៃ​ណី​ និង​ផ្សព្វ​ផ្សា​យ​មហា​សន្និ​បាត​អា​ណត្តិ​កាល​របស់​អង្គ​ការ​សមាជិក​នានា​។​ ផ្សព្វ​ផ្សា​យ​អនុ​វត្ត​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវិ​ភាព​វប្ប​ធម៌​” “ទូទាំង​ប្រ​ទេស​ផ្តុំ​កម្លាំង​កសាង​ជន​បទ​ថ្មី​” “ទូទាំង​ប្រ​ទេស​ព្រួត​ដៃ​គ្នា​ដើម្បី​អ្នក​ក្រ - គ្មាន​ទុក​អ្នក​ណាម្នាក់​នៅ​ខាង​ក្រោយ​” កិច្ច​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិ​ល័យ​” “ប្រ​ជា​ជន​វៀត​ណាម​អា​ទិភាព​ប្រើ​ប្រាស់​ទំ​និញ​វៀត​ណាម​” …ចូល​រួម​ការ​ចលនា​ “ទូទាំង​ប្រ​ទេស​ព្រួត​ដៃ​គ្នា​ដើម្បី​អ្នក​ក្រ-គ្មាន​ទុក​អ្នក​ណាម្នាក់​នៅ​ខាង​ក្រោយ​” អា​ស្រ័យ​នាយ​ក​រដ្ឋ​មន្រ្តី​បំ​ផុស​ចលនា​ ជា​រៀង​រាល់​ឆ្នាំ​ រណ​សិរ្ស​តែ​ងធ្វើ​ជា​អធិ​បតី​បំ​ផុសចលនា​ខែ​ចំ​ណុច​ខ្ពស់​ “ដើម្បី​អ្នក​ក្រ” និង​សហកា​ររៀប​ចំ​កម្ម​វិ​ធី​ទូរ​ទស្សន៍​ផ្សា​យ​ផ្ទាល់​ “ទូទាំង​ប្រ​ទេស​ព្រួត​ដៃ​គ្នា​ដើម្បី​អ្នក​ក្រ” ។​

ក្នុង​អា​ណត្តិ​ ប្រ​ព័ន្ធ​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ចលនា​ថវិ​កា​បាន​ចំ​នួន​១​៩​.៧​០​៣​ពាន់​លាន​ដុង​ សម្រាប់​កម្ម​វិ​ធី​សុខុមា​លភាព​សង្គម​នានា​ ចលនា​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” បាន​ជា​ង​ ៤​.៦​៧​២​ពាន់​លាន​ដុង​កសាង​និង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី​បាន​១​៥​៣​.០​០​០​ខ្នង​ជូន​គ្រសារ​ក្រី​ក្រ កសាង​សំ​ណង់​សុខុមា​លភាព​រាប់​ពាន់​ ជួយ​គ្រួ​សារ​អភិ​វឌ្ឍ​ផលិកម្ម​រាប់​លាន​គ្រួ​សារ​ បាន​ពិនិត្យ​ ព្យា​បាល​ជំងឺ​ និង​សិស្ស​ក្រី​ក្រ មាន​លក្ខណៈ​ទៅ​សាលា​រៀន​ ។​

ជា​មួយ​នឹង​គោ​ល​ដៅ​ផ្លាស់​ថ្មី​យ៉ាង​ខ្លាំង​ក្លា​ខាង​ ខ្លឹម​សារ​និង​វិ​ធី​សាស្រ្ត​ អា​ណត្តិ​២​០​១​៩​-២​០​២​៤​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ កំ​ណត់​ច្បាស់​កម្ម​វិ​ធី​សកម្ម​ភាព​សំ​ខាន់​ៗ​ចំ​នួន​៥​៖ ផ្សព្វ​ផ្សា​យ​ចលនា បង្រួប​បង្រួម​ប្រ​ជា​ជន​គ្រប់​ស្រទាប់​ ពង្រឹង​បង្កើន​ ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​ កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និយម​។​ ចលនា​ប្រ​ជា​ជន​ប្រ​ឡង​ប្រ​ណាំង​ ពលកម្ម​ច្នៃ​ប្រ​ឌិត​ អនុ​វត្ត​ជោគ​ជ័យ​នូវ​គោ​ល​ដៅ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​វប្ប​ធម៌​ និង​សង្គម​ រក្សា​មាំការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ប្រ​ទេស​ជា​តិ​។​ អនុ​វត្ត​ប្រ​ជា​ធិប​តេយ្យ​ តំ​ណាង​និង​ការ​ពារ​សិទ្ធិ​និង​ផលប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​ត្រួត​ពិនិត្យ​ រិះ​គន់​សង្គម​ បង្ការ​ប្រ​ឆាំង​នឹង​អំ​ពើ​ពុក​រលួយ​ ខ្ជះ​ខ្ជាយ​ ចូល​រួម​ក្នុង​ការ​កសាង​បក្ស​ រដ្ឋ​អំ​ណាច​ បា​នស្អាត​ស្អំ​។​ បង្កើន​សាម​គ្គី​ភាព​អន្តរជា​តិ​ បើ​ក​ទូលាយ​សកម្ម​ភាព​កិច្ច​ការ​បរទេស​ប្រ​ជា​ជន​ និង​ពង្រឹង​រចនា​សម្ព័ន្ធ​ ផ្លាស់​ថ្មី​ខ្លឹម​សារ​វិ​ធី​សាស្រ្ត​ លើ​កកំ​ពស់ប្រ​សិ​ទ្ធ​ភាព​ ប្រ​តិបត្តិ​ការ​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ឆ្លើ​យ​តប​នឹង​តម្រូវ​ការ​ភារកិច្ច​ក្នុង​ដំណាក់​កាល​ថ្មី​៕

   ថា​ញវ៉ឹន - ហៀនហាញ់ (ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​/ វៀត​ណាម​ +)

ចែករំលែកអត្ថបទ