មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/09/2019 - 15:48

ប្រ​សិ​ទ្ធ​ភាព​ផ្តើ​ម​ពី​ចលនា​ “បក្ខ​ជន​ទ​ទួល​បន្ទុក​ជួយ​គ្រួ​សារ​ក្រីក្រ​”

នៅ​ចុង​ឆ្នាំ​២​០​១​៨​ ភូមិ​ចេក​ជ្រំ ឃុំ​គីម​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ មាន​៣​៩​គ្រួ​សារ បាន​ទ​ទួល​ស្គាល់​រួច​ផុត​ពី​ភាព​ក្រី​ក្រ​។​ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែ​ង​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​សា​ខា​បក្ស​ភូមិ​ចេក​ជ្រំ ជាពិ​សេស​គឺ​ចលនា​ “បក្ខ​ជន​ទ​ទួល​បន្ទុក​ជួយ​គ្រួ​សារ​ក្រី​ក្រ​”។​

ផ្ទះ​របស់​បង​ស្រី​ ថាច់​ធី​យ៉ាវ នៅ​ភូមិ​ចេក​ជ្រំ។​

លោក​ត្រឹង​វុាំង​យ៉ាវ លេ​ខា​សា​ខា​បក្ស​ ភូមិ​ចេក​ជ្រំ ​ឱ្យ​ដឹង​ ៖ “ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ ឧ​បត្ថម្ភ​គ្រួ​សារ​ឈាន​ឡើង​រួច​ផុត​ពីភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​និង​កសាង​ភូមិ​វប្បធ​ម៌​ជន​បទ​ថ្មី​ ។​ ចាប់​ពី​ឆ្នាំ​២​០​១​៧ មក​ទល់​ នឹង​បច្ចុ​ប្បន្ន​ ភូមិ​បាន​អនុ​វត្ត​ទម្រង់​ “បក្ខ​ជន​ទទួល​បន្ទុក​ជួយ​គ្រួ​សា​រក្រី​ក្រ​”។​ តាម​រយៈ​នោះ​ បក្ខ​ជន​ម្នាក់​ៗ​ ត្រូវ​បាន​ចាត់​ឱ្យ​មើល​ថែ​ ជួយ​ឧ​បត្ថម្ភ​គ្រួ​សារ​ក្រីក្រ​ចំ​នួន​៥​ និង​គ្រួ​សារ​ជិត​ក្រ​ចំ​នួន​១​០​។​ បក្ខ​ជន​ទទួល​បន្ទុក​តែ​ងឧ​ស្សាហ​៍​ចុះ​ទៅ​ដល់​ផ្ទះ​ដើម្បី​លើ​កទឹក​ចិត្ត​ ណែ​នាំ​គ្រួ​សារ​ក្រីក្រ​ពី​រ​បៀប​រក​ស៊ី​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​ខ្ពស់​។​     អា​ស្រ័យ​ហេតុ​នោះ​ ចុង​ឆ្នាំ       ​២​០​១​៧ ភូមិ​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​បាន​៤​០​គ្រួ​សារ; ឆ្នាំ​២​០​១​៨​ ភូមិ​កាត់​បន្ថយ​គ្រួ​សារក្រី​ក្រ​បាន​៣​៩​គ្រួ​សារ។​ បច្ចុ​ប្បន្ន​ លើ​ភូមិ​សាស្រ្ត​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំនួន​២​៨​ និង​គ្រួ​សារ​ជិត​ក្រ​ចំ​នួន​១​៦​៨​។​ ខិត​ខំ​ដល់​ចុង​ឆ្នាំ​២​០​១​៩​ ភូមិ​នឹង​កាត់​បន្ថយ​បាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​១​៣​ និង​គ្រួ​សារ​ជិត​ក្រ​ចំ​នួន​៤​០​”។​

ប្តី​ស្លាប់​បាត់ គ្មាន​អា​ជីព​លំ​នឹង​ថែ​ម​ទាំង​ត្រូវ​ចិញ្ចឹម​កូន​ផង ម៉្លោះ​ហើយ​ជីវ​ភាព​របស់​អ្នក​មីង​ សើុង​ធី​សុ​ភ​ាព ត្រូវ​ប្រ​ឈម​នឹង​ការ​លំ​បាក​ ។​ ដោយ​ដឹង​ពី​ស្ថាន​ភាព​របស់​អ្នក​មីង​ សា​ខា​បក្ស​ ភូមិ​ចេក​ជ្រំ បាន​ចាត់​ឱ្យ​បក្ខ​ជន​ សើុងសូ​វ៉ា ជួយ​ឧ​បត្ថម្ភ​ ។​ បក្ខ​ជន​សើុង​សូ​វ៉ា ចែក​រំ​លែក​ ៖ “ដើម​ឆ្នាំ​ ២​០​១​៨​ ខ្ញុំ​បាន​សា​ខា​បក្ស​ចាត់​ឱ្យ​ទ​ទួល​បន្ទុក​គ្រួ​សារ​សើុងធី​សុភ​ាព។​ ដំ​បូង​ខ្ញុំ​មកស្វែង​យល់​ពី​ស្ថាន​ភាព​លំ​បាក​របស់​គ្រួ​សារ រួច​ហើយ​លើ​កទឹក​ចិត្ត​គ្រួ​សារ​ឱ្យ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ក៏​ណែ​នាំ​ឱ្យ​គ្រួ​សារ​អ្នក​មីង​ទាក់​ទង​និង​បុល​ប្រាក់​ពី​ធនា​គារ​គោ​លនយោ​បាយ​សង្គម​ស្រុក​កូវ​ង៉ាង​ចំ​នួន​៥​០​លាន​ដុង​ ដើម្បី​ចិញ្ចឹម​គោ​បន្តពូជ​។​ អា​ស្រ័យ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​   ចុង​ឆ្នាំ​   ២​០​១​៨​ គ្រួ​សារ​របស់​អ្នក​មីង​សុភ​ាព ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។​

គ្រួ​សា​រ​បង​ស្រី​ ថាច់​ធី​យ៉ាវ នៅ​ភូមិ​ចេក​ជ្រំ ក៏​ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​ដែរ​បាន​លេ​ខា​បក្ស​ភូមិ​ជួយ   ​ឧ​បត្ថម្ភ​ ។​ បង​ស្រី​យ៉ាវ ឱ្យ​ដឹង​៖ “ពី​មុន ខ្ញុំ​នៅ​ផ្ទះ​ ចិញ្ចឹម​កូន​តូច២​នាក់ ឯ​ប្តី​របស់​ខ្ញុំ​ទៅ​ធ្វើ​ជាង​កំ​បោរ ម៉្លោះ​ហើយ​ប្រាក់​ចំ​ណូល​មិន​គ្រាន់​សម្រាប់​ចាយវាយ​។​ ឆ្នាំ​២​០​១​៧ ខ្ញុំ​បាន​លេខា​បក្ស​ ត្រឹង​វុាំង​យ៉ាវ ទ​ទួល​ជួយ​ឧ​បត្ថម្ភ​ លើ​កទឹក​ចិត្ត​និង​ណែ​នាំ​បុល​ទុន​បាន​៥​០​លានដុង​។​ ខ្ញុំ​ទិញ​មេ​គោ​១​ក្បាល​និង​ជួល​ដី​ស្រែ​ចំ​នួន​២​កុង សម្រាប់​ការ​ដាំ​ដុះ​ ដាំ​ស្មៅ​ឱ្យ​គោ​។​ ដោយ​បាន​ការ​ណែ​នាំ​របស់​លោក​ លេ​ខា​យ៉ាវ ខ្ញុំ​ដាំ​ដំ​ណាំ​១​រដូវ​ ធ្វើ​ស្រែ​១​រដូវ​  ពេល​ទំ​នេរ​ទៅ​កាត់​ស្មៅ​ឱ្យ​គោ​។​ អា​ស្រ័យ​ហេតុ​នោះ​  ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ​របស់​គ្រួ​សារ​ខ្ញុំ​បាន​ប្រ​សើរ​ជាង​មុន​។​ រ​ហូត​ដល់​ចុង​ឆ្នាំ​២​០​១​៨​ ផ្តើ​មពី​ប្រាក់​សន្សែ​សន្សំ​បាន​ខ្ញុំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​តម្លៃ​១​២​០​លាន​ដុង​ ហើយ​ខ្ញុំ​ក៏​សុំ​ចាក​ចេញ​ពី​ភាព​ក្រី​ក្រ​។​ ខ្ញុំ​ឃើញ​ទម្រង់​ “បក្ខ​ជន​ទទួល​បន្ទុក​ជួយ​គ្រួ​សារ​​ក្រីក្រ​” មាន​អត្ថ​ន័យ​ខ្លាំង​ណាស់​។​ អា​ស្រ័យ​បាន​ការ​ណែ​នាំ​ ចែក​រំ​លែក​ពី​រ​បៀប​រក​ស៊ី​ ទើប​គ្រួ​សា​រ​ខ្ញុំ​បាន​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​  ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់​។​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ ខ្ញុំ​នឹង​ខិត​ខំ​រក​ស៊ី​ដើម្បី​ឈាន​ឡើង​ឱ្យ​មាន​បាន​នឹង​គេ” ៕

                សើុង​ម៉ា​ល័យ​- វ៉ាន់​តឹន

ចែករំលែកអត្ថបទ