សមមិត្តឡេក្វាងម៉ាញ់ អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ មួយអន្លើដោយថ្នាក់ដឹកនាំតំណាងមន្ទីរ ផ្នែកក្រុងនិងខណ្ឌអូរម៉ូង បានអញ្ជើញមកសួរសុខទុក្ខព្រះសង្ឃវត្តពោធិសំរោង (សង្កាត់ចូវវុាំងលីម ខណ្ឌអូរម៉ូង) និងទស្សនាវិទ្យាស្ថានព្រះពុទ្ធសាសនាមហានិកាយខ្មែរ។ ព្រះឧបជ្ឈាយ៍ដាវញឺ អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម វិទ្យាធិការនៃវិទ្យាស្ថានពុទ្ធសាសនាគណៈមហានិកាយខ្មែរ ទទួលបដិសណ្ឋារៈ។
សមមិត្តឡេក្វាងម៉ាញ់ ប្រគេនទេយ្យទានព្រះឧបជ្ឈាយ៍ដាវញឺ ស្របក្នុងឱកាសមកសួរសុខទុក្ខព្រះសង្ឃវត្តពោធិសំរោង។
វិទ្យាស្ថានពុទ្ធសាសនាគណៈមហានិកាយខ្មែរ បានកសាងនៅឆ្នាំ២០០៦ ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង៤ ក្រោមឱវាទសមាគមពុទ្ធសាសនាវៀតណាម។ មកទល់ពេលនេះ វិទ្យាស្ថានបណ្តុះបណ្តាលបាន៥ជំនាន់។ នេះជាមូលដ្ឋានបណ្តុះបណ្តាលបរិញ្ញាប័ត្រពុទ្ធិកសិក្សាសម្រាប់គណៈមហានិកាយខ្មែរដំបូងបានកសាងនៅវៀតណាម។ នៅក្នុងឱកាសទទួលគណៈប្រតិភូ ព្រះឧបជ្ឈាយ៍ដាវញឺ បានស្នើដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់និងគិតគូរច្រើនជាងទៀតដល់ជនរួមជាតិខ្មែរ ពិសេស គឺលើវិស័យអប់រំ បួសរៀន ក៏ដូចជាសកម្មភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ និងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលរបរ ដោះស្រាយការងារធ្វើ ដើម្បីលំនឹងជីវភាពដល់ប្រជាជនមួយចំនួនដែលជួបលំបាក សន្សឹមៗលំនឹងជីវភាព។
សមមិត្តឡេក្វាងម៉ាញ់ បានកត់សម្គាល់នូវសំណើព្រះឧបជ្ឈាយ៍។ ទន្ទឹមនឹងនោះ សង្ឃឹមថា ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត បន្តការលើកទឹកចិត្ត ឧបត្ថម្ភមាមីងខ្មែរឈានឡើងឆ្លងកាត់លំបាក ដើម្បីលំនឹងជីវភាព រួមចំណែកកសាងក្រុងកឹងធើកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ៕
ចឹងហឹង-វិមាន