សមាគមសិល្បៈអក្សរសិល្ប៍បណ្តាជនជាតិភាគតិចវៀតណាម សហការជាមួយនឹងសាកលវិទ្យាល័យត្រាវិញ និងទស្សនាវដ្តីសិក្សាស្រាវជ្រាវអក្សរសិល្ប៍ ចាត់តាំងសិក្ខាសាលាថ្នាក់ជាតិ "អក្សរសិល្ប៍បណ្តាជនជាតិភាគតិចតំបន់ណាមបូ-តាំងពីបុរាណមកដល់សម័យបច្ចុប្បន្ន" នៅសាកលវិទ្យាល័យត្រាវិញ។
ទិដ្ឋភាពអង្គសិក្ខាសាលាអក្សរសិល្ប៍បណ្តាជនជាតិភាគតិចតំបន់ណាមបូ។
អ្នកតំណាងចូលរួមបានរួមមតិយោបល់ដ៏មានសារសំខាន់ ដើម្បីអភិរក្សនិងអភិវឌ្ឍន៍ជាងទៀតទម្រង់សិល្បៈអក្សរសិល្ប៍បណ្តាជនជាតិភាគតិច។ អ្នកតំណាងជាច្រើនបានដាក់សំណើក្នុងការបណ្តុះបណ្តាល ឧបត្ថម្ភ បំពាក់បំប៉នកងជួរអ្នកនិពន្ធ អ្នកសិក្សាស្រាវជ្រាវ និងអ្នកបម្រើការងារបង្ហាត់បង្រៀន។ រាល់សំណើលើកឡើងនៅក្នុងសិក្ខាសាលានឹងបានលើកជូនដល់ស្ថាប័នគ្រប់គ្រងរដ្ឋ ស្ថាប័នសមត្ថកិច្ច ដើម្បីមានគោលនយោបាយអភិរក្សនិងពង្រីកទម្រង់អក្សរសិល្ប៍បណ្តាជនជាតិភាគតិចនៅណាមបូ៕
សើុងម៉ាល័យ-វិមាន