29/07/2019 - 09:06

យក​ចិត្ត​ទុក​ដាក់​ដល់​​សុ​វត្ថិ​ភាព​អ​នា​ម័យ​ម្ហូប​អា​ហា​រ​លក់​តាម​ចិញ្ចើម​ថ្នល់​

ម្ហូប​អា​ហារ​លក់​តាម​ចិញ្ចើម​ថ្នល់​ គឺ​ជា​អា​ហារ​និង​ភេស​ជ្ជៈ​បាន​ធ្វើស្រា​ប់​ ឬ​ច្នៃ​នៅ​នឹង​កន្លែង​ អាច​ទ​ទួល​ទាន​ភ្លាម​ៗ ​និង​ដាក់​លក់​នៅ​ទី​សា​ធារ​ណៈ​តាម​ចិញ្ចើម​ថ្នល់​។ ទោះ​ជា​មាន​ភាព​ងាយ​​ស្រួល​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ម្ហូប​អា​ហារ​ដាក់​លក់​តាម​ចិញ្ចើម​ថ្នល់​ តែង​បង្កប់​នូវ​ភាព​អ​សុ​វត្ថិ​ភាព​ អ​នា​ម័យ​ អាច​បង្ក​ឱ្យ​ពុល​អា​ហារ​ ជំ​ងឺ​ឆ្លង​រាល​ដាល​តាម​រយៈ​ការ​ហូប​ចុក​ ម្ហូប​អា​ហារ​ប្រើ​ប្រាស់​ គ្រឿង​ផ្សំ​ដែល​ស្ទុក​សារ​ធាតុ​គី​មី​ត្រូវ​ហាម​ឃាត់​ រង​ផល​ប៉ះ​ពាល់​ដល់​សុ​ខ​ភាព​អ្នក​ប្រើ​ប្រាស់​។

មូលដ្ឋានលក់នំប័ុងប៉ាតេ ប្រហិតសាច់ជ្រូក នៅវិថីដៀងបៀនភូ។

វេជ្ជ​បណ្ឌិត​លី​ជី​ង៉េវ​ អ​នុ​ប្រ​ធាន​សា​ខា​នា​យក​ដ្ឋាន​សុ​វត្ថិ​ភាព​អ​នា​ម័យ​ម្ហូប​អា​ហារ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​ អ​នា​ម័យ​ម្ហូប​អា​ហារ​ មូល​ដ្ឋាន​ធ្វើ​អា​ជីវ​កម្ម​ម្ហូប​តាម​ចិញ្ចើម​ថ្នល់​ ចាំ​បាច់​ត្រូវ​អ​នុ​វត្ត​យ៉ាង​ត្រឹម​​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​ប្រ​កាស​ឱ្យ​ប្រើ។​ ជាក់​ស្តែង​ដូច​ជា​៖ ទី​​តាំង​ដាក់​លក់​ម្ហូប​អា​ហារ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​កខ្វក់​ ធា​នា​ស្អាត​បាត​ បើ​ធ្វើ​អា​ជីវ​កម្ម​លើម​ធ្យោ​បាយ​ ដើរ​លក់​តាម​ផ្លូវ​ ត្រូវ​ច្នៃ​ឱ្យមា​ន​វគ្គ​ស្នើ​សម្រាប់​ដាក់​និង​ថែ​រក្សា​អា​ហារ​    ភេ​សជ្ជៈ​ធា​នា​អ​នា​ម័យ​ អាច​បង្ការ​បាន​ល្អង​ធូ​លី​ មាន​ទឹក​ស្អាត​ និង​ឧប​​ករណ៍ស​ម្រាប់​ច្នៃ​ និង​វេច​ខ្ចប់​ធា​នា​អ​នា​ម័យ​ ម្ហូប​អា​ហារ​ ភេស​ជ្ជៈ​ត្រូវ​ដាក់​ក្នុង​ទូក​ញ្ចក់​ ឬឧប​ករណ៍​រក្សា​ស្រប​អ​នា​ម័យ​ អ្នក​លក់​ត្រូវ​​ស្លៀក​ពាក់​ស្អាត​បាត​សម​សួន​។ ពេល​ប៉ះ​​ពាល់​អា​ហារ​ និង​ភេស​ជ្ជៈ​ ត្រូវ​ពាក់​ស្រោម​ដៃ​ វត្ថុ​ធាតុ​ដើម​សម្រាប់​ច្នៃ​ម្ហូប​អា​ហារ​ គ្រឿង​ផ្សំ​​ម្ហូប​អា​ហារ​វេច​ខ្ចប់​និង​ច្នៃ​ស្រាប់​​ ត្រូវ​ធា​នា​មា​ន​វិ​​ក័យ​បត្រ​ លិ​ខិត​បញ្ជាក់​ដើម​ប្រ​ភព​ច្បាស់​លាស់​ មាន​បំ​ពាក់​បរិ​ក្ខារ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ប្រើ​ធុង​សំ​រាម​មាន​គម្រប​ និង​ធា​នា​មិន​ធ្វើ​ឱ្យ​កខ្វក់​បរិ​ស្ថាន​កន្លែង​លក់​ដូរ​។ អ្នក​លក់​ដូរ​ម្ហូប​អា​ហារ​តាម​ចិញ្ចើម​ថ្នល់​ ត្រូវ​គោ​រព​តាម​សេច​ក្តី​កំ​ណត់​​ក្នុង​ការ​ពិ​និត្យ​សុខ​ភាព​។ អ្នក​កើត​ជំ​ងឺឬ​រោគ​ឆ្លង​រាល​ដាល​ (អា​សន្ន​រោគ​ រាក​មួល​ គ្រុន​ពោះ​វៀន​ រ​លាក​ថ្លើម​ប្រ​ភេទ​ A,E ជំ​ងឺរ​បេង​ និង​រាក​​រួស​ជា​ដើម)​ ហាម​មិន​ឱ្យ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ ក្នុង​ការ​ច្នៃ​ ដាំ​ស្ល​ម្ហូប​អា​ហារ​​ដែល​ក្រសួ​ង​​សុ​ខា​ភិ​បាល​បាន​កំ​ណត់​ គឺមិ​ន​អ​នុញ្ញាត​ឱ្យ​​លក់​ដូរ​ម្ហូប​អា​ហារ​នៅ​តាម​ចិញ្ចើម​ថ្នល់​ឡើយ​។

បង​ស្រីវ៉​បិច​ហាំង​ ម្ចាស់​មូល​ដ្ឋាន​លក់​នំ​ប័ុង​​​ប៉ាតេ​ ប្រ​ហិត​សាច់​ជ្រូក​នៅ​វិថី​ដៀង​បៀន​ភូ ​សង្កាត់​៦ ​ក្រុង​ត្រាវិ​ញ ​ឱ្យ​ដឹង​៖ “ក្នុង​មួយ​ថ្ងៃ​ មូល​ដ្ឋាន​លក់​នំ​ប័ុ​ង​បាន​ជាង​៤០​០ ប៉ា​តេ​និង​ប្រ​​ហិត​សាច់​ជ្រូក​ខ្ញុំ​ធ្វើ​នៅ​ផ្ទះ ​មិន​ផ្ទុក​សារ​ធាតុ​បូ​​រ៉ាក់ (Borax) ឡើយ ពី​ព្រោះ​មូ​ល​ដ្ឋាន​តែង​យក​ចិត្ត​ទុក​ដាក់​ធា​នា​សុ​វត្ថិ​ភាព​អ​នា​ម័យ​ម្ហូប​អា​ហារ​។ ទន្ទឹម​នឹង​នោះ ​ខ្ញុំ​តែង​ក្រើន​រំ​លឹក​ដល់​​បុគ្គ​លិក​ត្រូវ​ទៅ​ពិ​និត្យ​សុខ​ភាព​តាម​ការ​កំ​ណត់​​ពាក់​ស្រោម​ដៃ​ ម៉ាស់​នៅ​ពេល​លក់​ដូរ​ ដើម្បី​​ធា​នា​សុ​វត្ថិ​ភាព​សុ​ខ​ភាព​ជូន​អ្នក​ប្រើប្រាស់​”។

រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​​មាតុ​ភូមិវៀ​ត​ណាម​ខេត្ត​ត្រា​វិញ​ តែង​យក​ចិត្ត​ទុក​ដាក់​យ៉ា​ង​ខ្លាំង​និង​ប្រ​កាស​ឱ្យ​ប្រើ​នូវ​ឯក​សារ​ ចង្អុល​ការ​ទាក់​ទង​ដល់​ការ​ធា​នា​សុ​វត្ថិ​ភាព​អ​នា​​ម័យ​ម្ហូប​អា​ហារ​។ មន្ទី​រ​ ផ្នែក​ គណៈ​កម្មា​ធិ​ការ​ ប្រ​ជាន​ស្រុក​ ទី​រួម​ខេត្ត​ ក្រុង​ តែង​ចង្អុល​ការ​​ដល់​ទី​ប្រ​ជុំ​ជន​ ឃុំ​ សង្កាត់​ បង្កើន​ការ​គ្រប់​គ្រង​​សុ​វត្ថិ​ភាព​អ​នា​ម័យ​ម្ហូប​អា​ហារ​ តាំង​ពី​ដំ​ណាក់​កាល​ផ​លិត​ រក្សា​ទុក​ ច្នៃ​និង​ធ្វើ​អា​ជីវ​កម្ម​លក់​ដូរ​ម្ហូប​អា​ហារ​គ្រប់​ប្រ​ភេទ​។​ ទន្ទឹម​នឹង​នោះ ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ ផ្តើម​ពី​នោះ ​ការ​យល់​ដឹង​​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ រួម​ចំ​ណែក​​ក្នុង​ការ​ការ​ពារ​សុខ​ភាព​ស​ហ​គម​ន៍​៕

                              សើុងម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រីវ៉​បិច​ហាំង