មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/07/2019 - 09:06

រៀន​សូត្រ​និង​ធ្វើ​​តាម​ឧត្តម​គ​តិសីល​ធម៌​ ឥ​រិ​យា​​បថ​ហូ​ជី​មិញ

​សា​ខា​បក្ស​ភូមិ​កំ​ពង់​រាជ​ ឃុំ​លឺវ​ង៉ីប​អាញ់​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ត្រូវ​បាន​វាយ​តម្លៃ​ជា​អង្គ​ភាព​​មួយ​ក្នុង​ចំ​ណោម​អង្គ​ភា​ព​គំ​រូ​អំ​ពី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គ​តិ​ សីល​ធម៌​ ឥ​រិ​យា​បថ​ហូ​ជី​មិញ​។ ហើយ​ក៏​ជា​អង្គ​ភាព​មួយ​ក្នុង​ចំណោ​ម​អង្គ​ភាព​លេច​ធ្លោ​ទាំង​៤​របស់​ស្រុក​ថ្កូវ​ បាន​គណៈ​ឃោស​នា​​ អប់​រំនៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ស្ងើច​សរ​សើរ​ បន្ទាប់​ពី​៣​ឆ្នាំ​អ​នុ​វត្ត​សា​រា​ចរ​លេខ​០៥​។

​បក្ខ​ជន​សា​ខា​បក្ស​ភូមិ​កំ​ពង់​រាជ​ មក​សួរ​សុខ​ទុក្ខ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​។

ស​ាខា​បក្ស​ភូមិ​កំ​ពង់​រាជ​ មាន​បក្ខ​ជន​១៣​​រូប ​(ក្នុង​នោះ​មាន​បក្ខ​ជន​ខ្មែរ​៤រូប​)។​ រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ ផ្តើម​ពី​ទង្វើ​​ជាក់​ស្តែង​ភ្ជាប់​នឹង​ភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​ងារ​កសាង​បក្ស​ ពង្រីក​សេដ្ឋ​កិច្ច​-សង្គម​ សាម​គ្គី​ក​សាង​ជីវ​ភាព​​ វប្ប​ធម៌​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ពិ​សេស​ គឺ​រួម​កម្លាំង​ជួយ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​​បាក​។ល។ ជា​ស​កម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​ស​កម្ម​​ភាព​នា​នា​ធ្វើ​តាម​គំ​រូ​អ៊ំ​ ត្រូវ​បាន​បក្ខ​ជន​និង​ប្រ​ជា​ជន​ស្រប​ចិត្ត​គំ​និត​គាំ​​ទ្រ​ គឺ​ស​កម្ម​ភាព​ឧបត្ថម្ភ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ជួយ​មា​មី​ង​ឈាន​​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ សា​ខា​បក្ស​ចលនា​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​ជា​ប្រាក់​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​។ ឆ្នាំ​២០១៦ បក្ខ​ជន​សា​ខា​បក្ស​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​​ចលនា​សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ឧបត្ថម្ភ​ជា​​អំ​ណោយ​​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន​១៥០​ចំ​ណែក​    គិត​ជា​ទឹក​ប្រាក់​ប្រ​មាណ​៣០​លាន​​   ដុង​។ ឆ្នាំ​២០១៧ សា​ខា​បក្ស​សង្កេត​ឃើញ​គ្រួ​សារ​ លោក​ង្វៀន​វ៉ាន់​បេវ​ ជា​គ្រួ​សារ​ក្រី​ក្រ​មាន​វ័យ​ចំ​​ណាស់    សា​ខា​បក្ស​ចល​នា​សប្បុ​រស​ជន​រួម​វិ​ភាគ​​ទាន​ប្រាក់​បាន​១៣​លាន​ដុង​ ដើម្បី​ជួយ​គ្រួ​សារ​លោក​ធ្វើ​ទុន​ចិញ្ចឹម​មាន់​​ ទា​ ឈាន​ឡើង​លំ​នឹង​​ជីវ​ភាព​។ ថាច់​ង៉ុក​ថាញ់​ ជា​បក្ខ​ជន​ម្នាក់​តែង​ខ្នះ​​ខ្នែង​ក្នុង​​ការ​ចលនា​រួម​វិ​ភា​គ​ទាន​ឧបត្ថម្ភ​គ្រួ​សារដែ​ល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ភូមិ​កំ​ពង់​រា​ជ ឱ្យ​ដឹង​៖ “រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ ខ្ញុំ​តែង​បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផ​លិត​ដើម្បី​ពង្រីក​​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ពេល​សា​ខា​បក្ស​ចល​នា​រួម​​វិភា​គបាន​ប្រាក់ ​អង្ករ​ ជូន​គ្រួ​សារ​ដែល​មាន​ស្ថាន​​ភាព​លំ​បាក​ ខ្ញុំ​តែង​ចូល​រួម​ការ​ចលនា​នេះ​។ យើង​មាន​តិច​ចូល​រួម​តិច​ មាន​ច្រើន​ចូល​រួម​ច្រើន​​ ធ្វើ​បាន​ដូច្នោះ​ទើប​ជា​គំ​រូដើម្បី​អ្នក​ទាំង​ឡាយ​យក​​តម្រាប់​តាម​”។

សម​មិត្ត​ឡេ​ធី​កាក​ លេ​ខា​សា​ខា​បក្ស​ភូមិ​កំ​​ពង់​រាជ​ ឱ្យ​ដឹង​៖ “ឆ្នាំ​២០១៨ សា​ខា​បក្ស​ចលនា​ បក្ខ​ជន​និង​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួ​សារ​១​លាន​ដុង​ ចលនា​ឧបត្ថម្ភ​សង់​ផ្ទះ​ ជូន​គ្រួ​សារ​ដែល​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​បាន​៣​ខ្នង​ ក្នុង​មួយ​ខ្នង​ៗ​តម្លៃ​៣៥​លាន​ដុង​។ ជួយ​ស្នើឱ្យ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​២​គ្រួ​សារ​បុល​ទុន​ពី​ធនា​គារ​គោល​​ន​យោ​បាយ​ ក្នុង​គ្រួ​សារ​នី​មួយ​ៗ​២៥​លាន​ដុង​។ ចុង​ឆ្នាំ​ក្នុង​ភូមិ​កំ​ពង់​រាជ​ មាន​គ្រួ​សា​​រចំ​នួន​៩​បាន​ទ​ទួល​​ស្គាល់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”៕

                                សឺន​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ