នៅក្រុងកឹងធើ គណៈកម្មាធិការជនជាតិ បានធ្វើពិធីប្រកាសសេចក្តីសម្រេចស្តីពីការទទួលតំណែងនិងតែងតាំងអ្នករដ្ឋការ។
អនុរដ្ឋមន្រ្តីអនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ និងប្រធាននាយកដ្ឋានភូមិភាគ IIIលោកស្រីហ្វិញធីសុមា៉លី ជូនបាច់ផ្កាអបអរសាទរដល់សមមិត្តអនុប្រធាននាយកដ្ឋានទាំង២រូប។
នៅក្នុងពិធីនេះ លោកស្រីហ្វិញធីសុម៉ាលី ប្រធាននាយកដ្ឋានភូមិភាគ III បានប្រកាសសេចក្តីសម្រេចរបស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ស្តីពីការទទួល និងតែងតាំងសមមិត្តអ្នករដ្ឋការ២រូប។ យោងតាមសេចក្តីសម្រេច លោកតាវវៀតថាំង អនុប្រធានគណៈជនជាតិក្រុងកឹងធើ និងលោកង្វៀនហ្វាងហាញ់ អនុប្រធាននាយកដ្ឋានវប្បធម៌-សង្គមកិច្ច (គណៈចង្អុលការតីណាមបូ) មកបម្រើការងារនៅនាយកដ្ឋានភូមិភាគ III (គណៈកម្មាធិការជនជាតិ) ដោយតែងតាំងក្នុងតំណែងជា អនុប្រធាននាយកដ្ឋានភូមិ III។
ជំនួសមុខថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានប្រគល់សេចក្តីសម្រេចទទួលនិងតែងតាំង ព្រមទាំងអបអរសាទរដល់សមមិត្តអនុប្រធាននាយកដ្ឋានទាំង២រូប និងអបអរសាទរសមូហភាពនាយកដ្ឋានភូមិភាគIII ដែលបានទទួលថ្នាក់ដឹកនាំបន្ថែម ដើម្បីរួមអនុវត្តល្អនូវភារកិច្ចប្រគល់ជូន។ ជាពិសេស អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ក៏បានស្នើដល់សមមិត្តអនុប្រធាននាយកដ្ឋានទាំង២រូប គប្បីពង្រីកសមត្ថភាព គោលជំហររៀងៗខ្លួន ខ្នះខ្នែងសម្រេចភារកិច្ចដែលប្រគល់ជូន។ល។ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ក៏បានស្នើដល់នាយកដ្ឋានភូមិIII ធ្វើយ៉ាងណា បែងចែកភារកិច្ចច្បាស់លាស់ដល់សមមិត្តទាំង២រូប ដោយសង្ឃឹមថា សមូហភាពនាយកដ្ឋានភូមិភាគIII បង្កើនការសាមគ្គី រួមគ្នាផ្សព្វផ្សាយអនុវត្តភារកិច្ចតាមផែនការនៃការងារ៕
យោង៖ http://cema.gov.vn -ប្រែសម្រួល៖ លីសៀ